National
• 3 hours ago• Lim_Rothanaksambath
កម្ពុជា តវ៉ាដាច់អហង្ការចំពោះភាគីថៃ ដែលបន្តរំលោភបំពានអធិបតេយ្យភាព ដោយសាងសង់ និងដំឡើងរូបចម្លាក់សាសនានៅតំបន់ភ្នំបេង ខេត្តឧត្តរមានជ័យ

ភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លា និងដាច់អហង្ការបន្ថែមទៀតប្រឆាំងនឹងការបន្តរំលោភបំពានជាបន្តបន្ទាប់ពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
យោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានធ្វើសកម្មភាពឈូសឆាយដី និងបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ នៅក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣។
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសកម្មភាពនេះថាជា «ករណីមួយទៀតនៃការដែលប្រទេសថៃបន្តប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់»។
រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពឯកតោភាគីរបស់ភាគីថៃខាងលើ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលត្រូវបានកំណត់ និងខណ្ឌសីមាដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ មាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។ ចំណុចទី១ វិធានការកាត់បន្ថយភាពតានតឹង នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវជំហរផ្លូវការចំនួន ៤ ចំណុចសំខាន់ៗ៖
• មិនទទួលស្គាល់ការទាមទារឯកតោភាគី៖ កម្ពុជាបដិសេធមិនទទួលស្គាល់ជាដាច់ខាតនូវការទាមទារ ឬខ្សែបន្ទាត់ព្រំដែនឯកតោភាគីណាមួយដែលបង្កើតឡើងដោយប្រទេសថៃឡើយ។
• គ្មានឥទ្ធិពលលើសិទ្ធិស្របច្បាប់៖ រាល់សកម្មភាពខុសច្បាប់ដែលថៃបានប្រព្រឹត្ត នឹងមិនប៉ះពាល់ ឬធ្វើឱ្យខូចខាតដល់សិទ្ធិស្របច្បាប់ និងជំហរផ្លូវការរបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
• ទាមទារឱ្យបញ្ឈប់សកម្មភាពខុសច្បាប់ជាបន្ទាន់៖ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ និងឯកតោភាគីទាំងនេះ ហើយត្រូវរួមគ្នាធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក រក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែន។
• ដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ៖ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះថា «ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយប្រើប្រាស់កម្លាំងនោះឡើយ»។
ការចេញលិខិតតវ៉ារបស់កម្ពុជានៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានសកម្មភាពរំលោភបំពានជាបន្តបន្ទាប់នៅតាមព្រំដែន ក្នុងខេត្តឧត្តរមានជ័យ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ កម្ពុជាក៏បានតវ៉ាចំពោះសកម្មភាពរបស់កងកម្លាំងថៃដែលបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកក្រឡែតនៅជិតបង្គោលព្រំដែនលេខ៩ ក្នុងតំបន់តាតុំ ស្រុកអន្លង់វែង ព្រមទាំងការសាងសង់ផ្លូវ និងដាក់បន្លាលួសនៅតំបន់ជិតខាង ដោយរំលោភលើកិច្ចព្រមព្រៀងព្រំដែនដែលមានស្រាប់។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់លាស់ទៅកាន់សហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធ ក្នុងការការពារអធិបតេយ្យភាពជាតិ ខណៈពេលដែលបន្តទាមទារឱ្យភាគីថៃគោរពតាមយន្តការចរចាផ្លូវការ ដូចជា គណៈកម្មការព្រំដែនរួម (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនដោយសន្តិវិធី និងតម្លាភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
យោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានធ្វើសកម្មភាពឈូសឆាយដី និងបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ នៅក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣។
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសកម្មភាពនេះថាជា «ករណីមួយទៀតនៃការដែលប្រទេសថៃបន្តប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់»។
រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពឯកតោភាគីរបស់ភាគីថៃខាងលើ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលត្រូវបានកំណត់ និងខណ្ឌសីមាដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ មាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។ ចំណុចទី១ វិធានការកាត់បន្ថយភាពតានតឹង នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperationនៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវជំហរផ្លូវការចំនួន ៤ ចំណុចសំខាន់ៗ៖