National
• 2 hours ago• Lim_Rothanaksambath
នគរបាលតៃប៉ិឃាត់ខ្លួនស្ត្រីថៃ ១៧ នាក់ ក្នុងការចុះបង្ក្រាបអាជីវកម្មផ្លូវភេទតាមច្រកឌឿងហែម

ភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ ប៉ូលិសបានឱ្យដឹងថា ស្ត្រីជនជាតិថៃ ១០ នាក់ក្នុងចំណោមនោះ បានស្នាក់នៅហួសកាលកំណត់ទិដ្ឋាការ (វីសា)។ បុរសដែលជាអ្នកគ្រប់គ្រងប្រតិបត្តិការនេះ បានប្រាប់ឱ្យពួកនាងដើរទាក់ម៉ូយនៅតាមច្រកឌឿងហែមស្ងាត់ៗ ដើម្បីជៀសវាងការចាប់អារម្មណ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ។
សារព័ត៌មាន The Thaiger ឱ្យដឹងបន្តថា នគរបាលក្នុងទីក្រុងតៃប៉ិ បានឃាត់ខ្លួនស្ត្រីជនជាតិថៃចំនួន ១៧ នាក់ និងស្ត្រីជនជាតិវៀតណាមចំនួន ១ នាក់ ក្នុងការចុះបង្ក្រាបទីតាំងអាជីវកម្មផ្លូវភេទមួយកន្លែង ស្ថិតក្នុងខណ្ឌ Wanhua (វ៉ាន់ហ៊ួ) នៃទីក្រុងនេះ។ មន្ត្រីអាជ្ញាធរក៏បានឃាត់ខ្លួនអតិថិជនប្រុសចំនួន ២ នាក់ និងបុរសជាអ្នកគ្រប់គ្រងទីតាំងនោះផងដែរ។
មន្ត្រីនគរបាលមកពីអធិការដ្ឋាននគរបាលខណ្ឌ Wanhua បានសហការជាមួយក្រុមប្រតិបត្តិការពិសេសតៃប៉ិនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចុះបង្ក្រាបកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា។
ប៉ូលិសបានបញ្ជាក់ថា ស្ត្រីថៃ ១០ នាក់ក្នុងចំណោម ១៧ នាក់ បានស្នាក់នៅកោះតៃវ៉ាន់ហួសរយៈពេលអនុញ្ញាត។ ទោះជាយ៉ាងណា នគរបាលមិនបានបញ្ចេញឈ្មោះ ឬអត្តសញ្ញាណរបស់ស្ត្រីទាំងនោះឡើយ។
បុរសអាយុ ៥៣ ឆ្នាំម្នាក់ មានត្រកូល Zhang (ចាង) គឺជាអ្នកដំណើរការអាជីវកម្មនេះនៅតាមច្រកឌឿងហែម ក្បែរផ្លូវ Xichang (ស៊ីឆាង)។ ប៉ូលិសបានឱ្យដឹងថា ពួកគេធ្លាប់បានចាប់ខ្លួនបុរសរូបនេះពីមុនមកម្តងរួចមកហើយ ដោយសារការបើកអាជីវកម្មលួចលាក់ប្រហាក់ប្រហែលគ្នានេះ។
ប្រភព និងរូបភាព៖ សារព័ត៌មាន The Thaiger
ប៉ូលិសបានបន្ថែមថា ដើម្បីជៀសវាងការសង្ស័យ ឬការចាប់អារម្មណ៍ បុរសរូបនេះមិនបានផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញនោះទេ ហើយបានប្រាប់ឱ្យស្ត្រីទាំងនោះជៀសវាងការឈរនៅលើផ្លូវធំ។ ផ្ទុយទៅវិញ ពួកនាងបានដើរចូលទៅជិតបុរសៗដែលដើរកាត់តាមច្រកឌឿងហែមតូចៗ ហើយនាំពួកគេទៅកាន់ផ្ទះដែលនៅក្បែរនោះ។
បុរសរូបនេះក៏បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមច្រកចូលក្បែរៗនោះ ដើម្បីតាមដានមើលសមត្ថកិច្ចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសបានបើកប្រតិបត្តិការបង្ក្រាប បន្ទាប់ពីទទួលបានបណ្តឹងជាច្រើនលើកច្រើនសារពីប្រជាពលរដ្ឋក្នុងតំបន់ ពាក់ព័ន្ធនឹងសកម្មភាពមនុស្សប្រុសចេញចូលមិនដាច់។
បើតាមសារព័ត៌មានក្នុងស្រុក អាជីវកម្មនេះបានទាក់ទាញអតិថិជនដោយសារតម្លៃថោក ដោយគិតថ្លៃ ១,៥០០ ដុល្លារតៃវ៉ាន់ (NT$) ក្នុងមួយលើក ដែលក្នុងនោះស្ត្រីទទួលបាន ៨០០ ដុល្លារតៃវ៉ាន់ (NT$)៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
សារព័ត៌មាន The Thaiger ឱ្យដឹងបន្តថា នគរបាលក្នុងទីក្រុងតៃប៉ិ បានឃាត់ខ្លួនស្ត្រីជនជាតិថៃចំនួន ១៧ នាក់ និងស្ត្រីជនជាតិវៀតណាមចំនួន ១ នាក់ ក្នុងការចុះបង្ក្រាបទីតាំងអាជីវកម្មផ្លូវភេទមួយកន្លែង ស្ថិតក្នុងខណ្ឌ Wanhua (វ៉ាន់ហ៊ួ) នៃទីក្រុងនេះ។ មន្ត្រីអាជ្ញាធរក៏បានឃាត់ខ្លួនអតិថិជនប្រុសចំនួន ២ នាក់ និងបុរសជាអ្នកគ្រប់គ្រងទីតាំងនោះផងដែរ។
មន្ត្រីនគរបាលមកពីអធិការដ្ឋាននគរបាលខណ្ឌ Wanhua បានសហការជាមួយក្រុមប្រតិបត្តិការពិសេសតៃប៉ិនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចុះបង្ក្រាបកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា។
ប៉ូលិសបានបញ្ជាក់ថា ស្ត្រីថៃ ១០ នាក់ក្នុងចំណោម ១៧ នាក់ បានស្នាក់នៅកោះតៃវ៉ាន់ហួសរយៈពេលអនុញ្ញាត។ ទោះជាយ៉ាងណា នគរបាលមិនបានបញ្ចេញឈ្មោះ ឬអត្តសញ្ញាណរបស់ស្ត្រីទាំងនោះឡើយ។
បុរសអាយុ ៥៣ ឆ្នាំម្នាក់ មានត្រកូល Zhang (ចាង) គឺជាអ្នកដំណើរការអាជីវកម្មនេះនៅតាមច្រកឌឿងហែម ក្បែរផ្លូវ Xichang (ស៊ីឆាង)។ ប៉ូលិសបានឱ្យដឹងថា ពួកគេធ្លាប់បានចាប់ខ្លួនបុរសរូបនេះពីមុនមកម្តងរួចមកហើយ ដោយសារការបើកអាជីវកម្មលួចលាក់ប្រហាក់ប្រហែលគ្នានេះ។
ប្រភព និងរូបភាព៖ សារព័ត៌មាន The Thaigerប៉ូលិសបានបន្ថែមថា ដើម្បីជៀសវាងការសង្ស័យ ឬការចាប់អារម្មណ៍ បុរសរូបនេះមិនបានផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញនោះទេ ហើយបានប្រាប់ឱ្យស្ត្រីទាំងនោះជៀសវាងការឈរនៅលើផ្លូវធំ។ ផ្ទុយទៅវិញ ពួកនាងបានដើរចូលទៅជិតបុរសៗដែលដើរកាត់តាមច្រកឌឿងហែមតូចៗ ហើយនាំពួកគេទៅកាន់ផ្ទះដែលនៅក្បែរនោះ។