National
• 1 hour ago• Lim_Rothanaksambath
បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លែងជាហេតុការណ៍ដាច់ដោយឡែក ប៉ុន្តែជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ

ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scams) បានវិវត្តខ្លួនពីហេតុការណ៍ដាច់ដោយឡែក ទៅជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ទូលំទូលាយ និងស្មុគស្មាញ ដោយមានការប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធជាមួយបទល្មើសធ្ងន់ធ្ងរជាច្រើនទៀត។ នេះជាការថ្លែងបញ្ជាក់របស់ កឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខា ធិការដ្ឋាននៃគណៈកម្មចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សន្និសីទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្រោមមូលបទ «រួមគ្នា ឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមសហការ និងគាំទ្រពីអង្គការអន្តរជាតិជាដៃគូជាច្រើន។
ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវ បានប្រព្រឹត្តឡើងក្នុងទម្រង់ជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់។ ក្រុមឧក្រិដ្ឋជនបរទេស បានជ្រើសរើស និងប្រើប្រាស់ទឹកដីនៃបណ្តាប្រទេសមួយចំនួន រួមទាំងកម្ពុជា ធ្វើជាទីតាំងប្រតិបត្តិការ ដើម្បីឆបោកជនរងគ្រោះនៅក្រៅប្រទេស ព្រមទាំងប្រជាជនកម្ពុជាផ្ទាល់ផងដែរ។
ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់យ៉ាងច្បាស់ថា «កម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ប៉ុន្តែកម្ពុជាត្រូវបានជ្រើសរើសជាគោលដៅមួយ ក្នុងចំណោមប្រទេសផ្សេងទៀត ក្នុងការប្រព្រឹត្តសកម្មភាពឆបោក។ ជនដែលប្រព្រឹត្តប្រតិបត្តិការទាំងនេះ មកពីទីកន្លែងផ្សេងៗគ្នា ប៉ុន្តែផលប៉ះពាល់ទាំងអស់ បានធ្លាក់មកលើកម្ពុជា ដែលជាប្រទេសរងគ្រោះ»។
ប្រធានលេខា ធិការដ្ឋាននៃគណៈកម្មចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារូបនេះ បានបន្ថែមថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនកើតឡើងតែឯងនោះទេ ប៉ុន្តែជាញឹកញាប់ វាបានប្រទាក់ក្រឡាជាមួយបទល្មើសធ្ងន់ធ្ងរផ្សេងទៀត រួមមាន៖ ការជួញដូរមនុស្ស (Human Trafficking), ការកេងប្រវ័ញ្ចពលកម្មដោយបង្ខំ (Forced Labor), ការសម្អាតប្រាក់ (Money Laundering) និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។
សកម្មភាពខុសច្បាប់ទាំងនេះ បានបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យនៅកម្ពុជា រួមមាន៖ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ ការវិនិយោគ សេដ្ឋកិច្ចជាតិទាំងមូល ព្រមទាំងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាកអន្តរជាតិ។
ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញពីឆន្ទៈនយោបាយយ៉ាងមុតមាំ ក្នុងការដឹកនាំ និងធ្វើជាម្ចាស់ការលើការរៀបចំសន្និសីទអន្តរជាតិនេះឡើង ដើម្បីបង្ហាញពីលទ្ធផលនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «ដោយគ្មានការលើកលែង និងមិនរាថយ»។
ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ដោយសារបទល្មើសនេះមានលក្ខណៈឆ្លងដែន និងវិវត្តយ៉ាងរហ័ស គ្មានប្រទេសណាមួយអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពតែម្នាក់ឯងបានឡើយ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអន្តរជាតិទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការចែករំលែកព័ត៌មានសម្ងាត់ និងទិន្នន័យបទល្មើស, គាំទ្រការស្រាវជ្រាវ ស៊ើបអង្កេត និងកោសល្យវិច័យឌីជីថល, ការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់, ការសម្រួល និងទទួលយកពលរដ្ឋរបស់ខ្លួនត្រឡប់ទៅវិញ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network