National
• 2 hours ago• Lim_Rothanaksambath
ប្រមុខក្រសួងមហាផ្ទៃ ដាក់ចេញគោលការណ៍ ១០ចំណុច ក្នុងសន្និសីទអន្តរជាតិ ជំរុញការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្រិតសកល

ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានដាក់ចេញនូវគោលគំនិតយុទ្ធសាស្ត្រចំនួន ១០ចំណុច ទៅកាន់អង្គសន្និសីទអន្តរជាតិ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scams) ខណៈរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងមិនទុកទីជម្រកសុវត្ថិភាព ឬច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់របស់ក្រុមឧក្រិដ្ឋជនជាដាច់ខាត។
ប្រភព និងរូបភាព៖ គេហទំព័រ ក្រសួងមហាផ្ទៃ និង Sar Sokha
នៅក្នុងពិធីបើក «វេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមប្រធានបទ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសាកលលោក» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងចក្ខុវិស័យរួមដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ។
ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែស្មុគស្មាញនៃបទល្មើសបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើឡើងនូវចក្ខុវិស័យចំនួន ១០ចំណុច រួមមាន៖
1. ការចែករំលែកព័ត៌មាន៖ លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងទិន្នន័យទាន់ពេលវេលា។
2. ស៊ើបអង្កេតហិរញ្ញវត្ថុ៖ ពង្រឹងការស្រាវជ្រាវ និងតាមដានបណ្តាញលំហូរហិរញ្ញវត្ថុខុសច្បាប់។
3. គ្រប់គ្រងព្រំដែន៖ រឹតបន្តឹងការគ្រប់គ្រងការចេញ-ចូលឆ្លងដែនឱ្យមានប្រសិទ្ធភាព។
4. ដៃគូរដ្ឋ និងឯកជន៖ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន (ពិសេសវិស័យបច្ចេកវិទ្យា និងធនាគារ)។
5. ការកសាងសមត្ថភាព៖ ជំរុញការផ្លាស់ប្តូរជំនាញ បទពិសោធន៍ បច្ចេកទេស និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់។
6. ការពារជនរងគ្រោះ៖ លើកកម្ពស់យន្តការការពារ និងជួយសង្គ្រោះជនរងគ្រោះពីការឆបោក។
7. ប្រតិបត្តិការរួមគ្នា៖ ធ្វើសកម្មភាពបង្ក្រាបរួមគ្នា និងព្រមៗគ្នាក្នុងពេលតែមួយ (Joint Operations)។
8. ក្របខ័ណ្ឌច្បាប់រួម៖ បង្កើតក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានយុត្តិធម៌រួមជាសកល។
9. អប់រំសាធារណជន៖ បង្កើនការយល់ដឹង និងការអប់រំប្រជាពលរដ្ឋជាសកលអំពីល្បិចកលឆបោក។
10. ស្រាវជ្រាវបច្ចេកវិទ្យាឆ្លាតវៃ៖ អភិវឌ្ឍ និងប្រើយន្តការបច្ចេកវិទ្យាទំនើបក្នុងការស៊ើបអង្កេត និងបង្ក្រាប។
ប្រភព និងរូបភាព៖ គេហទំព័រ ក្រសួងមហាផ្ទៃ និង Sar Sokha
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហាញទិន្នន័យផ្លូវការ និងលទ្ធផលជាក់ស្តែងដែលអាជ្ញាធរកម្ពុជាសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមក ដោយរាប់ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងនោះ ការចុះបង្ក្រាប បានសរុបចំនួន ៦៦៥ ទីតាំង ការត្រួតពិនិត្យរដ្ឋបាលបង្ការ សរុបចំនួន ២៨,៥១២ ទីតាំង ការអនុវត្តច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៦៨ សំណុំរឿង ដោយមានជនសង្ស័យជិត ២,៧៧៣ នាក់ (ក្នុងនោះ ២,២០០ នាក់កំពុងជាប់ឃុំឃាំង) និងការបណ្តេញចេញ ដោយបានធ្វើនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធបទល្មើសចំនួន ២១,១០២ នាក់ (មាន ៣៨ សញ្ជាតិ) ចេញពីប្រទេសកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់យ៉ាងធ្ងន់ៗថា សន្និសីទអន្តរជាតិនេះគឺជា «សារយ៉ាងច្បាស់ការ» ផ្ញើទៅកាន់ក្រុមឧក្រិដ្ឋជនថា កម្ពុជា និងសហគមន៍អន្តរជាតិ នឹងមិនបណ្តែតបណ្តោយឱ្យមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបន្តអត្ថិភាពតទៅទៀតឡើយ។ លោកបានសង្កត់ធ្ងន់ថា «គ្មានជម្រកសុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនណាមួយឡើយ»។
សន្និសីទនេះផ្តោតលើគោលបំណងធំៗចំនួន ៣ គឺ ស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីស្មុគស្មាញនៃបទល្មើស, ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូពហុភាគី, និង ផ្លាស់ប្តូរឧត្តមានុវត្តន៍។ អង្គសន្និសីទក៏នឹងអនុម័ត «ឯកសារលទ្ធផលរួម» មួយ ដើម្បីធ្វើជាក្របខ័ណ្ឌតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអនុវត្តច្បាប់ ការចែករំលែកព័ត៌មាន និងការការពារជនរងគ្រោះនាពេលអនាគត៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ គេហទំព័រ ក្រសួងមហាផ្ទៃ និង Sar Sokhaនៅក្នុងពិធីបើក «វេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមប្រធានបទ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសាកលលោក» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងចក្ខុវិស័យរួមដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ។
ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែស្មុគស្មាញនៃបទល្មើសបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើឡើងនូវចក្ខុវិស័យចំនួន ១០ចំណុច រួមមាន៖
1. ការចែករំលែកព័ត៌មាន៖ លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងទិន្នន័យទាន់ពេលវេលា។
2. ស៊ើបអង្កេតហិរញ្ញវត្ថុ៖ ពង្រឹងការស្រាវជ្រាវ និងតាមដានបណ្តាញលំហូរហិរញ្ញវត្ថុខុសច្បាប់។
3. គ្រប់គ្រងព្រំដែន៖ រឹតបន្តឹងការគ្រប់គ្រងការចេញ-ចូលឆ្លងដែនឱ្យមានប្រសិទ្ធភាព។
4. ដៃគូរដ្ឋ និងឯកជន៖ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន (ពិសេសវិស័យបច្ចេកវិទ្យា និងធនាគារ)។
5. ការកសាងសមត្ថភាព៖ ជំរុញការផ្លាស់ប្តូរជំនាញ បទពិសោធន៍ បច្ចេកទេស និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់។
6. ការពារជនរងគ្រោះ៖ លើកកម្ពស់យន្តការការពារ និងជួយសង្គ្រោះជនរងគ្រោះពីការឆបោក។
7. ប្រតិបត្តិការរួមគ្នា៖ ធ្វើសកម្មភាពបង្ក្រាបរួមគ្នា និងព្រមៗគ្នាក្នុងពេលតែមួយ (Joint Operations)។
8. ក្របខ័ណ្ឌច្បាប់រួម៖ បង្កើតក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានយុត្តិធម៌រួមជាសកល។
9. អប់រំសាធារណជន៖ បង្កើនការយល់ដឹង និងការអប់រំប្រជាពលរដ្ឋជាសកលអំពីល្បិចកលឆបោក។
10. ស្រាវជ្រាវបច្ចេកវិទ្យាឆ្លាតវៃ៖ អភិវឌ្ឍ និងប្រើយន្តការបច្ចេកវិទ្យាទំនើបក្នុងការស៊ើបអង្កេត និងបង្ក្រាប។
ប្រភព និងរូបភាព៖ គេហទំព័រ ក្រសួងមហាផ្ទៃ និង Sar Sokhaរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហាញទិន្នន័យផ្លូវការ និងលទ្ធផលជាក់ស្តែងដែលអាជ្ញាធរកម្ពុជាសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមក ដោយរាប់ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងនោះ ការចុះបង្ក្រាប បានសរុបចំនួន ៦៦៥ ទីតាំង ការត្រួតពិនិត្យរដ្ឋបាលបង្ការ សរុបចំនួន ២៨,៥១២ ទីតាំង ការអនុវត្តច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៦៨ សំណុំរឿង ដោយមានជនសង្ស័យជិត ២,៧៧៣ នាក់ (ក្នុងនោះ ២,២០០ នាក់កំពុងជាប់ឃុំឃាំង) និងការបណ្តេញចេញ ដោយបានធ្វើនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធបទល្មើសចំនួន ២១,១០២ នាក់ (មាន ៣៨ សញ្ជាតិ) ចេញពីប្រទេសកម្ពុជា។