National
• 1 hour ago• Lim_Rothanaksambath
លម្អិតពីលក្ខណៈសម្គាល់នៃធនប័ត្រ ៥០០០០ និង ១០០០០០ រៀល គំរូថ្មី ដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយ និងដាក់ឱ្យចរាចរ

ភ្នំពេញ, ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា (NBC) ចេញផ្សាយ និងដាក់ឱ្យចរាចរនូវធនប័ត្រ (ក្រដាសប្រាក់) គំរូថ្មីចំនួន ២ ប្រភេទ គឺប្រភេទ ៥០,០០០ រៀល និង ១០០,០០០ រៀល ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។ ក្រដាសប្រាក់គំរូថ្មីទាំងពីរនេះ នឹងត្រូវដាក់ឱ្យធ្វើចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀតដែលកំពុងចរាចរនៅលើទីផ្សារនាពេលបច្ចុប្បន្ន។
១. លក្ខណៈសម្គាល់នៃធនប័ត្រប្រភេទ ៥០,០០០ រៀល គំរូថ្មី៖ ការចេញផ្សាយធនប័ត្រប្រភេទ ៥០,០០០ រៀល គំរូថ្មីនេះ គឺធ្វើឡើងអនុលោមតាម អនុក្រឹត្យលេខ ២០៥ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
ក. លក្ខណៈទូទៅ
• ទំហំធនប័ត្រ៖ បណ្តោយ ១៥៥ មីលីម៉ែត្រ និងទទឹង ៧២ មីលីម៉ែត្រ។
• ពណ៌ចម្បង៖ ពណ៌ស្លាទុំ និងពណ៌ត្នោត។
ខ. ផ្ទៃខាងមុខ (Obverse)
• ផ្នែកកណ្តាល៖ រំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខបណ្ឌិត ចំហៀងខាងឆ្វេងនៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ (ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ)។
• ផ្នែកខាងឆ្វេង៖ មានលេខ «៥០០០០» នៅពីលើគេ បន្ទាប់មកជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបជើងពានទ្រព្រះខ័ន ព័ទ្ធជុំវិញដោយកម្រងផ្កា និងក្បាច់ភ្ញីទេស។
• ផ្នែកខាងក្រោម៖ មានលេខ-មាលាបោះពុម្ពដោយទឹកថ្នាំពណ៌ខ្មៅ, រូបចម្លាក់នាគក្បាល ៧ (យកគំរូតាមរូបចម្លាក់ថ្មនៅប្រាសាទបាលិលេយ្យជិតប្រាសាទអង្គរធំ), អក្សរ «ប្រាំម៉ឺនរៀល» និងអក្សរព្រមាន «អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់» នៅគែមខាងក្រោម។
• ផ្នែកខាងស្តាំ៖ ជ្រុងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» និងលេខ-មាលាបោះពុម្ពដោយទឹកថ្នាំពណ៌ក្រហម។ ជ្រុងខាងក្រោមមានលេខ «៥០០០០» និង «50000»។
• បច្ចេកវិទ្យាសុវត្ថិភាព៖
o មានខ្សែសុវត្ថិភាពទំហំ ១,២ មីលីម៉ែត្រ កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម។
o នៅកៀនខាងឆ្វេងមានបន្ទះ Hologram ទំហំ ១០ មីលីម៉ែត្រ ប្រកបដោយបច្ចេកវិទ្យាទំនើប និងស្តង់ដាកម្រិតខ្ពស់ កាត់ទទឹងក្រដាសប្រាក់។
o មានលេខ «50000» ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ និងមាននិមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែក។
គ. ផ្ទៃខាងខ្នង (Reverse)
• ផ្នែកកណ្តាល៖ រំលេចរូបភាពប្រាសាទបាគង នៃក្រុមប្រាសាទរលួស ក្នុងខេត្តសៀមរាប និងមានអក្សរ «ប្រាំម៉ឺនរៀល» នៅពីក្រោម។
• ផ្នែកខាងស្តាំ៖ រូបភាពកូនដំរីឈរទម្លាក់ប្រមោយចុះក្រោម (យកគំរូតាមរូបចម្លាក់ថ្មនៅប្រាសាទកោះកេរ ក្នុងឃុំស្រយ៉ង់ ខេត្តព្រះវិហារ), លេខ «៥០០០០» និងលេខ «50000» បោះពុម្ពតាមបន្ទាត់បញ្ឈរ។
• ផ្នែកខាងឆ្វេង៖ ខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» និង «NATIONAL BANK OF CAMBODIA» ព្រមទាំងមានចម្លាក់រូបនាគមួយគូ និងលេខឆ្នាំ «2026» នៅផ្នែកខាងក្រោម។
២. លក្ខណៈសម្គាល់នៃធនប័ត្រប្រភេទ ១០០,០០០ រៀល គំរូថ្មី៖ ការចេញផ្សាយធនប័ត្រប្រភេទ ១០០,០០០ រៀល គំរូថ្មីនេះ ធ្វើឡើងអនុលោមតាម អនុក្រឹត្យលេខ ២០៦ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
ក. លក្ខណៈទូទៅ
• ទំហំធនប័ត្រ៖ បណ្តោយ ១៧០ មីលីម៉ែត្រ និងទទឹង ៧៥ មីលីម៉ែត្រ។
• ពណ៌ចម្បង៖ ពណ៌បៃតង និងពណ៌ប្រផេះ។
ខ. ផ្ទៃខាងមុខ (Obverse)
• ផ្នែកកណ្តាល៖ រំលេចព្រះឆាយាល័ក្ខណ៍មើលចំពីមុខបណ្ឌិត ចំហៀងខាងឆ្វេងនៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។
• ផ្នែកខាងឆ្វេង៖ មានលេខ «១០០០០០» នៅពីលើគេ, ហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបភាពព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជា។
• ផ្នែកខាងក្រោម៖ មានលេខ-មាលាបោះពុម្ពដោយទឹកថ្នាំពណ៌ខ្មៅ, រូបចម្លាក់នាគក្បាល ៩, អក្សរ «មួយសែនរៀល» និងអក្សរព្រមាន «អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់»។
• ផ្នែកខាងស្តាំ៖ ជ្រុងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» និងលេខ-មាលាបោះពុម្ពដោយទឹកថ្នាំពណ៌ក្រហម។ ជ្រុងខាងក្រោមមានលេខ «១០០០០០» និង «100000»។
• បច្ចេកវិទ្យាសុវត្ថិភាព៖
o បន្ទះ Hologram ទំហំ ១០ មីលីម៉ែត្រ ប្រកបដោយបច្ចេកវិទ្យាទំនើបកាត់ទទឹងក្រដាសប្រាក់។
o មានលេខ «100000» ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ និងនិមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែក។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia

• ផ្នែកកណ្តាល៖ រំលេចព្រះឆាយាល័ក្ខណ៍អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ, សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានអក្សរ «មួយសែនរៀល» នៅពីក្រោម។
• ផ្នែកខាងស្តាំ៖ រូបភាពស្ដេចគ្រុនឈរសម្តែងឫទ្ធិ (យកគំរូតាមរូបចម្លាក់ថ្មនៅប្រាសាទព្រះខ័ន ក្នុងខេត្តសៀមរាប)។
• ផ្នែកខាងឆ្វេង៖ ខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» និង «NATIONAL BANK OF CAMBODIA» ព្រមទាំងចម្លាក់រូបនាគមួយគូ និងលេខឆ្នាំ «2026» នៅផ្នែកខាងក្រោម។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodiaគ. ផ្ទៃខាងខ្នង (Reverse)
• ផ្នែកកណ្តាល៖ រំលេចព្រះឆាយាល័ក្ខណ៍អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ, សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានអក្សរ «មួយសែនរៀល» នៅពីក្រោម។
• ផ្នែកខាងស្តាំ៖ រូបភាពស្ដេចគ្រុនឈរសម្តែងឫទ្ធិ (យកគំរូតាមរូបចម្លាក់ថ្មនៅប្រាសាទព្រះខ័ន ក្នុងខេត្តសៀមរាប)។
• ផ្នែកខាងឆ្វេង៖ ខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» និង «NATIONAL BANK OF CAMBODIA» ព្រមទាំងចម្លាក់រូបនាគមួយគូ និងលេខឆ្នាំ «2026» នៅផ្នែកខាងក្រោម។
ធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃប្រកាសនេះតទៅ ធនប័ត្រប្រភេទ ៥០,០០០ រៀល និង ១០០,០០០ រៀល គំរូថ្មីនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិគំរូចាស់ដែលកំពុងចរាចរជាធរមាន។
ធនាគារជាតិក៏បានអំពាវនាវដល់សាធារណជនគ្រប់រូប ត្រូវពិនិត្យ និងសម្គាល់លក្ខណៈពិសេសនៃធនប័ត្រគំរូថ្មីទាំងនេះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការភាន់ច្រឡំ ឬការរងគ្រោះដោយសារអំពើក្លែងបន្លំផ្សេងៗ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network