National
• 2 hours ago• Lim_Rothanaksambath
រាជរដ្ឋាភិបាល ប្រកាសឱ្យអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់» ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ សម្រាលបន្ទុកពីសម្ពាធថ្លៃប្រេងឥន្ធនៈ

ភ្នំពេញ, ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ» ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពប្រឈមនៃវិបត្តិថាមពល និងសេដ្ឋកិច្ចសកល។
ការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសនេះ ធ្វើឡើងក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោក កំពុងបន្តប្រឈមមុខនឹង «ពហុវិបត្តិ» សកល រួមមាន៖ ការផ្លាស់ប្តូររបបពាណិជ្ជកម្មសកល និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ, សង្គ្រាម និងជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា ដែលបាន និងកំពុងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងការឡើងថ្លៃប្រេងឥន្ធនៈ និងថាមពលសកល។
ផ្អែកលើ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» និង «គោលការណ៍សមធម៌សង្គម» ដើម្បីធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច-សង្គម។
ប្រាក់ឧបត្ថម្ភត្រូវបានបែងចែកទៅតាមតំបន់ភូមិសាស្ត្រ និងចំនួនសមាជិកក្នុងគ្រួសារនីមួយៗ។ ក្នុងនោះ ក្រុមគោលដៅ គឺ គ្រួសារ និង សមាជិកគ្រួសារក្នុងម្នាក់។ សម្រាប់កម្រិតប្រាក់ឧបត្ថម្ភ គឺ៖
1. រាជធានីភ្នំពេញ៖ ៦០,០០០ រៀល (គ្រួសារ) និង ៥,០០០ រៀល (សមាជិកគ្រួសារក្នុងម្នាក់)
2. ទីប្រជុំជន (ក្រៅរាជធានីភ្នំពេញ)៖ ៤៨,០០០ រៀល (គ្រួសារ) និង ៥,០០០ រៀល (សមាជិកគ្រួសារក្នុងម្នាក់)
3. ទីជនបទ៖ ៤០,០០០ រៀល (គ្រួសារ) និង ៥,០០០ រៀល (សមាជិកគ្រួសារក្នុងម្នាក់)
គ្រួសារគោលដៅដែលត្រូវបានកំណត់អត្តសញ្ញាណ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់សរុបចំនួន ៤ លើក តាមកាលបរិច្ឆេទដូចខាងក្រោម៖
1. លើកទី១៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ (ចាប់ផ្តើមបើកផ្តល់ពីថ្ងៃនេះតទៅ)
2. លើកទី២៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
3. លើកទី៣៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
4. លើកទី៤៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦
បច្ចុប្បន្ន ក្រសួងផែនការ បានរៀបចំបញ្ជីបច្ចុប្បន្នកម្មគ្រួសារគោលដៅ រួចរាល់ ហើយមូលនិធិជាតិ ជំនួយសង្គម ក៏បាន និងកំពុងរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមកាលបរិច្ឆេទខាងលើ។
ក្នុងន័យនេះ គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលត្រូវបានកំណត់អត្តសញ្ញាណ អាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ ពីបញ្ជីរវឹង (WING) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ សូមរម្លឹកថា, កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែបានគិតគូរ និង យកចិត្តទុកដាក់ជាប្រចាំ លើសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈ ការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា៖ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូន គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូន គ្រួសារភៀសសឹកដោយសារជម្លោះព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានអនុវត្តកម្មវិធីអន្តរាគមន៍ជាបន្តបន្ទាប់នាពេលកន្លងមក ដូចជា ការឧបត្ថម្ភសាច់ប្រាក់អំឡុងពេលជំងឺកូវីដ-១៩, ការជួយសង្គ្រោះក្នុងអំឡុងគ្រោះទឹកជំនន់, ការសម្រាលសម្ពាធអតិផរណា និងការឧបត្ថម្ភដល់គ្រួសារភៀសសឹកជម្លោះព្រំដែន។
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តតាមដាន និងវាយតម្លៃស្ថានការណ៍សេដ្ឋកិច្ចយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមដាក់ចេញនូវវិធានការគាំទ្របន្ថែមទៀតក្នុងករណីចាំបាច់ ស្របតាម «ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអាជ្ញាធរឃុំ-សង្កាត់ដែលនៅជិតផ្ទះបងប្អូន ឬមូលនិធិជាតិ ជំនួយសង្គម តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨ ឬ ០៩២ ២១៩ ៨៨៨៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network