National
• 1 hour ago• Lim_Rothanaksambath
ក្រសួងបរិស្ថាន បន្តជំរុញយុទ្ធនាការ «កម្ពុជាស្អាត» តាមទីអារាម និងសាលារៀន បំផុសស្មារតីថែរក្សាបរិស្ថានចេញពីសហគមន៍

ភ្នំពេញ, ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖ ដើម្បីបង្កើនសោភ័ណភាព និងអនាម័យក្នុងទីអារាម នាឱកាសរដូវកាលបុណ្យភ្ជុំបិណ្ឌ ក្រុមការងារក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកធុងទុកដាក់សំរាម និងសំណល់ថ្មពិល ចំនួន ៥ធុង ទៅប្រគេនថ្វាយ សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព គង់នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ការប្រគេនធុងសំរាមនាពេលនេះ ជាផ្នែកមួយនៃការជំរុញ និងផ្សព្វផ្សាយយុទ្ធនាការបរិស្ថានធំៗពីររបស់រាជរដ្ឋាភិបាល គឺយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងសំណល់គ្រោះថ្នាក់ឱ្យបានត្រឹមត្រូវ ព្រមទាំងផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតសាធារណជនឱ្យស្រឡាញ់ និងថែរក្សាអនាម័យបរិស្ថាន។
ក្រុមការងារក្រសួងបរិស្ថានបានគូសបញ្ជាក់ថា វត្តអារាម និងសាលារៀនគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងអ្នកទេសចរយ៉ាងច្រើនកុះករ ជាពិសេសក្នុងអំឡុងពិធីបុណ្យប្រពៃណីជាតិ។ ការរៀបចំឱ្យទីអារាមមានភាពស្អាត និងមានប្រព័ន្ធគ្រប់គ្រងសំរាមត្រឹមត្រូវ មិនត្រឹមតែលើកកម្ពស់សោភ័ណភាពព្រះពុទ្ធសាសណាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏មានឥទ្ធិពលក្នុងការអប់រំ និងដាស់ស្មារតីពុទ្ធបរិស័ទឱ្យយកទម្លាប់រស់នៅស្អាតទៅអនុវត្តតាមផ្ទះ និងសហគមន៍រៀងៗខ្លួន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environment
ពាក់ព័ន្ធនឹងចក្ខុវិស័យនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា នៅពេលសាលារៀន មណ្ឌលសុខភាព និងវត្តអារាមមានភាពស្អាត ទីតាំងទាំងនោះនឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំង និងជួយជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់មកចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះ និងដងផ្លូវជាប្រចាំ សំដៅសម្រេចឱ្យបាននូវគោលដៅ «កម្ពុជាដែលជាផ្ទះរបស់យើង ស្អាត និងមានចីរភាព»។
ផ្អែកលើទិន្នន័យផ្លូវការរបស់ក្រសួងបរិស្ថានបានបង្ហាញឱ្យដឹងថា កន្លងមកក្រសួងបានផ្តល់ធុងសំរាមសម្រាប់ញែកសំណល់ (ជាពិសេសសំណល់ប្លាស្ទិក) ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក បានសរុបចំនួន ៤១,៥៧២ ធុង។ បន្ទាប់ពីនេះ ក្រសួងគ្រោងនឹងបន្តផ្តល់ធុងសំរាមឱ្យបានគ្រប់គ្របដណ្តប់លើសាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេសឱ្យបានសរុប ៥៥,៥០០ ធុង។
ការបំពាក់ធុងសំរាមទាំងនេះ មិនត្រឹមតែជួយបណ្តុះទម្លាប់ប្រជាពលរដ្ឋឱ្យចេះញែកសំរាមតាមប្រភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់លទ្ធភាពដល់គ្រួសារដែលមានជីវភាពខ្វះខាត អាចយកសំរាមមកដាក់ក្នុងធុងរួមនៅតាមសាលារៀន ឬវត្តអារាមបានដោយមិនបាច់ចំណាយថវិកា ព្រមទាំងសម្រួលដល់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមក្នុងការដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ការប្រគេនធុងសំរាមនាពេលនេះ ជាផ្នែកមួយនៃការជំរុញ និងផ្សព្វផ្សាយយុទ្ធនាការបរិស្ថានធំៗពីររបស់រាជរដ្ឋាភិបាល គឺយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងសំណល់គ្រោះថ្នាក់ឱ្យបានត្រឹមត្រូវ ព្រមទាំងផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតសាធារណជនឱ្យស្រឡាញ់ និងថែរក្សាអនាម័យបរិស្ថាន។
ក្រុមការងារក្រសួងបរិស្ថានបានគូសបញ្ជាក់ថា វត្តអារាម និងសាលារៀនគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងអ្នកទេសចរយ៉ាងច្រើនកុះករ ជាពិសេសក្នុងអំឡុងពិធីបុណ្យប្រពៃណីជាតិ។ ការរៀបចំឱ្យទីអារាមមានភាពស្អាត និងមានប្រព័ន្ធគ្រប់គ្រងសំរាមត្រឹមត្រូវ មិនត្រឹមតែលើកកម្ពស់សោភ័ណភាពព្រះពុទ្ធសាសណាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏មានឥទ្ធិពលក្នុងការអប់រំ និងដាស់ស្មារតីពុទ្ធបរិស័ទឱ្យយកទម្លាប់រស់នៅស្អាតទៅអនុវត្តតាមផ្ទះ និងសហគមន៍រៀងៗខ្លួន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environmentពាក់ព័ន្ធនឹងចក្ខុវិស័យនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា នៅពេលសាលារៀន មណ្ឌលសុខភាព និងវត្តអារាមមានភាពស្អាត ទីតាំងទាំងនោះនឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំង និងជួយជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់មកចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះ និងដងផ្លូវជាប្រចាំ សំដៅសម្រេចឱ្យបាននូវគោលដៅ «កម្ពុជាដែលជាផ្ទះរបស់យើង ស្អាត និងមានចីរភាព»។