National
• 1 hour ago• Lim_Rothanaksambath
ភ្លើងគប់កីឡាជាតិ២០២៦ ចាប់ផ្តើមបេសកកម្មនៅខេត្តស្វាយរៀង មុនបន្តដំណើរទៅខេត្តកែប និងកំពង់ឆ្នាំង

ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ ពិធីដង្ហែ និងរត់ភ្លើងគប់ អបអរសាទរការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងខេត្តស្វាយរៀង ដោយមានមហាជន និស្សិត សិស្សានុសិស្ស កងកម្លាំង និងមន្ត្រីរាជការចូលរួមយ៉ាងកុះករជាង ២,០០០ នាក់។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង, ឯកឧត្តម ប៊ុន សុវណ្ណ តំណាងប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំកីឡា និងតំណាងវិស័យឯកជន រួមមាន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែ ប៊ុនខៀង បានគូសបញ្ជាក់ថា អណ្តាតភ្លើងគប់កីឡាដែលបានដង្ហែនាពេលនេះ មិនត្រឹមតែជាអណ្តាតភ្លើងនៃការប្រកួតប្រជែងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែជាសិរិមង្គល និមិត្តរូបនៃស្មារតីកីឡា មិត្តភាព និងកម្លាំងថាមពលនៃការបង្រួបបង្រួមជាតិ ដែលចាំងឆ្លុះអណ្តាតភ្លើងសន្តិភាពពាសពេញផ្ទៃប្រទេស។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានកីឡា Directorate General of Sports - DGS
ឯកឧត្តមបានបន្ថែមថា ព្រឹត្តិការណ៍កីឡាជាតិដែលរៀបចំឡើងរៀងរាល់ ២ ឆ្នាំម្តងនេះ ធ្វើឡើងក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» និងបំផុសស្មារតី «យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត» និង «កីឡារស់ក្នុងសន្តិភាព»។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏ជួយជំរុញយុទ្ធនាការសំខាន់ៗដូចជា កីឡាគ្មានគ្រឿងញៀន និងផ្សែងបារី កីឡាបៃតង កីឡាស្អាតស្អំ និងកីឡាគ្មានសារធាតុដូប៉ា (Doping) ដើម្បីសម្រិតសម្រាំង និងពង្រឹងសមត្ថភាពបច្ចេកទេសអត្តពលិកត្រៀមតំណាងជាតិលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្តែងក្តីរំភើប និងមោទនភាពយ៉ាងខ្លាំងដែលខេត្តស្វាយរៀងទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំពិធីរត់ភ្លើងគប់ដំបូងគេ និងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះលើការប្រកួតប្រភេទ កីឡាទូកប្រពៃណី និងទូកកានូ-កាយ៉ាក។ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់អត្តពលិកតំណាងខេត្តទាំងអស់ ឱ្យខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព និងគោរពតាមបទបញ្ជាការប្រកួត ដោយប្រកាន់ខ្ជាប់នូវគោលការណ៍លេងដោយស្មោះត្រង់ (Fair Play)។
ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង និងជានាយបេសកកម្ម បានឱ្យដឹងថា ប្រតិភូ គ្រូបង្វឹក និងអត្តពលិកខេត្តស្វាយរៀងបានចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ នេះ សរុបចំនួន ២២៣ នាក់ លើ ១៦ ប្រភេទកីឡា។
សូមបញ្ជាក់ថា ខេត្តស្វាយរៀង ជាខេត្តដំបូងដែលបានរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ហើយដំណើរភ្លើងគប់កីឡាជាតិ នឹងធ្វើដំណើរបន្តទៅកាន់ខេត្តកែបដែលទទួលធ្វើជាម្ចាស់ផ្ទះ កីឡាទ្រីយ៉ាត្លុង នៅឆ្នេរអង្កោល នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់មកទៅខេត្តកំពង់ឆ្នាំង ។
ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានរាជធានី ខេត្តធ្វើជាម្ចាស់ផ្ទះរួមមាន រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង, ឯកឧត្តម ប៊ុន សុវណ្ណ តំណាងប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំកីឡា និងតំណាងវិស័យឯកជន រួមមាន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែ ប៊ុនខៀង បានគូសបញ្ជាក់ថា អណ្តាតភ្លើងគប់កីឡាដែលបានដង្ហែនាពេលនេះ មិនត្រឹមតែជាអណ្តាតភ្លើងនៃការប្រកួតប្រជែងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែជាសិរិមង្គល និមិត្តរូបនៃស្មារតីកីឡា មិត្តភាព និងកម្លាំងថាមពលនៃការបង្រួបបង្រួមជាតិ ដែលចាំងឆ្លុះអណ្តាតភ្លើងសន្តិភាពពាសពេញផ្ទៃប្រទេស។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានកីឡា Directorate General of Sports - DGSឯកឧត្តមបានបន្ថែមថា ព្រឹត្តិការណ៍កីឡាជាតិដែលរៀបចំឡើងរៀងរាល់ ២ ឆ្នាំម្តងនេះ ធ្វើឡើងក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» និងបំផុសស្មារតី «យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត» និង «កីឡារស់ក្នុងសន្តិភាព»។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏ជួយជំរុញយុទ្ធនាការសំខាន់ៗដូចជា កីឡាគ្មានគ្រឿងញៀន និងផ្សែងបារី កីឡាបៃតង កីឡាស្អាតស្អំ និងកីឡាគ្មានសារធាតុដូប៉ា (Doping) ដើម្បីសម្រិតសម្រាំង និងពង្រឹងសមត្ថភាពបច្ចេកទេសអត្តពលិកត្រៀមតំណាងជាតិលើឆាកអន្តរជាតិ។