National
• 2 hours ago• Lim_Rothanaksambath
ជំនន់ទឹកភ្លៀងនៅបាត់ដំបង បង្កផលប៉ះពាល់ដល់ផ្ទះសម្បែងពលរដ្ឋជិត ២ម៉ឺនគ្រួសារ និងដំណាំស្រូវជាង ៣៥០០០ ហិកតា

ភ្នំពេញ, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានដឹកនាំមន្ត្រីបច្ចេកទេសជំនាញ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដោយផ្ទាល់ នៅក្នុងស្រុកឯកភ្នំ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
ការចុះបេសកកម្មអន្តរាគមន៍នេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អភិបាលរងក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋាន ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
នៅក្នុងបេសកកម្មនេះ ឯកឧត្តម អ៊ុក ឃ្នួច បានអញ្ជើញចុះពិនិត្យទីតាំងចំនួន ២ គឺ៖
ទី១. ភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ (ស្រុកឯកភ្នំ) ដោយបានពិនិត្យការរៀបចំស្ពានឈើបណ្តោះអាសន្ន សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសអាទិភាពជូនស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ព្រមទាំងណែនាំឱ្យហាមឃាត់មធ្យោបាយធ្វើដំណើរផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ជាយថាតេហេតុ។
ទី២. ភូមិគោកដូង ឃុំពាមឯក (ស្រុកឯកភ្នំ) ដោយបានចុះសួរសុខទុក្ខ និងណែនាំប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព និងបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានតាមដាន និងផ្គត់ផ្គង់តម្រូវការចាំបាច់ជូនពួកគាត់ឱ្យបានល្អិតល្អន់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងបានប៉ះពាល់ ផ្ទះប្រជាពលរដ្ឋចំនួន ១៤ក្រុង ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់ រងផលប៉ះពាល់សរុបចំនួន ១៩,២៩១ខ្នងផ្ទះ ស្មើនឹង ២១,៨០៧គ្រួសារ និងបានជម្លៀសប្រជាពលរដ្ឋមកនៅទីទួលមានសុវត្ថិភាពសរុបចំនួន ៨៥៦គ្រួសារ ស្មើនឹងមនុស្សរាយ ២,៧៦៧នាក់។ ទឹកជំនន់នេះ ប៉ះពាល់ហេដ្ឋានរចនាស័ម្ពន្ធទាំង ១៤ក្រុង ស្រុក សរុបចំនួន ៧៨០កន្លែង និងមានដំណាំស្រូវរងផលប៉ះពាល់សរុប ៣៥,៦១២ហិកតា។
ឆ្លៀតឱកាសនេះ ឯកឧត្តម អនុប្រធាន គ.ជ.គ.ម. បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ធ្វើការតាមដានស្ថានភាពទឹកជាប្រចាំ ប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ និងរាយការណ៍ជូនថ្នាក់ខេត្ត និង គ.ជ.គ.ម.។ ការប្រមូលទិន្នន័យទាំងនេះ គឺដើម្បីបូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងដកស្រង់បទពិសោធន៍សម្រាប់រៀបចំគម្រោងឆ្លើយតប និងការស្តារឡើងវិញក្រោយទឹកជំនន់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ការចុះបេសកកម្មអន្តរាគមន៍នេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អភិបាលរងក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋាន ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
នៅក្នុងបេសកកម្មនេះ ឯកឧត្តម អ៊ុក ឃ្នួច បានអញ្ជើញចុះពិនិត្យទីតាំងចំនួន ២ គឺ៖
ទី១. ភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ (ស្រុកឯកភ្នំ) ដោយបានពិនិត្យការរៀបចំស្ពានឈើបណ្តោះអាសន្ន សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសអាទិភាពជូនស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ព្រមទាំងណែនាំឱ្យហាមឃាត់មធ្យោបាយធ្វើដំណើរផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ជាយថាតេហេតុ។
ទី២. ភូមិគោកដូង ឃុំពាមឯក (ស្រុកឯកភ្នំ) ដោយបានចុះសួរសុខទុក្ខ និងណែនាំប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព និងបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានតាមដាន និងផ្គត់ផ្គង់តម្រូវការចាំបាច់ជូនពួកគាត់ឱ្យបានល្អិតល្អន់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងបានប៉ះពាល់ ផ្ទះប្រជាពលរដ្ឋចំនួន ១៤ក្រុង ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់ រងផលប៉ះពាល់សរុបចំនួន ១៩,២៩១ខ្នងផ្ទះ ស្មើនឹង ២១,៨០៧គ្រួសារ និងបានជម្លៀសប្រជាពលរដ្ឋមកនៅទីទួលមានសុវត្ថិភាពសរុបចំនួន ៨៥៦គ្រួសារ ស្មើនឹងមនុស្សរាយ ២,៧៦៧នាក់។ ទឹកជំនន់នេះ ប៉ះពាល់ហេដ្ឋានរចនាស័ម្ពន្ធទាំង ១៤ក្រុង ស្រុក សរុបចំនួន ៧៨០កន្លែង និងមានដំណាំស្រូវរងផលប៉ះពាល់សរុប ៣៥,៦១២ហិកតា។