National
• 1 hour ago• Lim_Rothanaksambath
អង្គការសហប្រជាជាតិ ក្រសួងកិច្ចការនារី និងដៃគូអភិវឌ្ឍន៍ បើកកិច្ចពិភាក្សា សុវត្ថិភាពអនឡាញ និងលំហឌីជីថល ក្នុងរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ

ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) បានចូលរួមជាមួយតំណាងយុវជន ក្រសួងកិច្ចការនារី ស្ថានទូតអូស្ត្រាលី និងអង្គការ UN Women ប្រចាំនៅកម្ពុជា ក្នុងកិច្ចពិភាក្សាយុវជនលើ «របៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ» (Women, Peace and Security - WPS) ដោយផ្តោតសំខាន់លើការលើកកម្ពស់សុវត្ថិភាពអនឡាញ និងការបង្កើតលំហឌីជីថលប្រកបដោយបរិយាបន្ន។
នៅក្នុងឱកាសនោះ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានថ្លែងគូសបញ្ជាក់ពីសារសំខាន់នៃលំហឌីជីថលថា «សុវត្ថិភាពតាមអនឡាញ មិនមែនគ្រាន់តែពាក់ព័ន្ធនឹងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែសុវត្ថិភាពតាមអនឡាញ គឺពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសិទ្ធិមនុស្ស ការចូលរួម និងសិទ្ធិក្នុងការបញ្ចេញមតិ»។
លោកស្រីបានបន្ថែមថា ដោយសារតែឥទ្ធិពល និងសារៈសំខាន់នៃប្រព័ន្ធអ៊ីនធឺណិត នៅក្នុង «ការវិភាគស្ថានភាពលើរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ» (Situation Analysis on WPS) លើកដំបូងបង្អស់របស់កម្ពុជា បានទទួលស្គាល់យ៉ាងច្បាស់ថា «សន្តិសុខសាយប័រ» (Cybersecurity) គឺជាផ្នែកមួយនៃអាទិភាពជាតិលើសន្តិភាព និងសន្តិសុខ។
ជាមួយគ្នានេះដែរ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជារូបនេះ ក៏បានសង្កត់ធ្ងន់លើតួនាទីយ៉ាងសំខាន់របស់ស្រទាប់យុវជន ក្នុងការកសាងសង្គមប្រកបដោយសុខសន្តិភាព ដោយលោកស្រីបានលើកឡើងថា យុវជនមិនមែនគ្រាន់តែជាអ្នកទទួលព័ត៌មានអំពីសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាដៃគូដ៏សកម្ម និងមានឥទ្ធិពលក្នុងការកសាងសន្តិភាពពិតប្រាកដ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network