National
• 2 hours ago• Lim_Rothanaksambath
កីឡាករ វ៉ាន វ៉ុន ដណ្តើមបានមេដាយសំរឹទ្ធជូនជាតិ លើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ ក្នុង Asian Para Games ២០២៦ នៅជប៉ុន

ភ្នំពេញ, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖ កីឡាករ វ៉ាន វ៉ុន បានសាងសមិទ្ធផលដ៏អស្ចារ្យជូនជាតិមាតុភូមិ ដោយបានដណ្តើមពានរង្វាន់មេដាយសំរឹទ្ធ លើប្រភេទកីឡាអត្តពលកម្មប្រណាំងរទេះ ចម្ងាយ ១០០ម៉ែត្រ (វិញ្ញាសា T54) នៅក្នុងព្រឹត្តិការណ៍កីឡា «អាស៊ីប៉ារ៉ាហ្គេម» (Asian Para Games) លើកទី៥ ឆ្នាំ២០២៦ ដែលកំពុងរៀបចំធ្វើឡើងនៅប្រទេសជប៉ុន។
នៅក្នុងការប្រកួតប្រជែងកម្រិតតំបន់អាស៊ីនេះ មានប្រតិភូ និងអត្តពលិកពិការភាពមកពីជាង ៤៥ ប្រទេសជុំវិញទ្វីបអាស៊ីចូលរួមប្រកួតប្រជែង។ ការទទួលបានមេដាយសំរឹទ្ធរបស់កីឡាករ វ៉ាន វ៉ុន លើវិញ្ញាសា T54 នេះ មិនត្រឹមតែជាមោទនភាពដ៏ធំធេងសម្រាប់រូបលោក និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាក្សីបញ្ជាក់ពីឆន្ទៈ តស៊ូ និងសមត្ថភាពដ៏រឹងមាំរបស់អត្តពលិកពិការភាពកម្ពុជាលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា កីឡាករ វ៉ាន វ៉ុន គឺជាវីរអត្តពលិកប្រណាំងរទេះជនពិការដ៏ឆ្នើមរបស់កម្ពុជា ដែលធ្លាប់បានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើននៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងធ្លាប់តំណាងឱ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក (Paralympic Games) រួចមកហើយ។
ជ័យជម្នះនាពេលនេះ បានបង្កើតនូវសេចក្តីរំភើប និងការអបអរសាទរយ៉ាងក្រៃលែងពីសំណាក់មហាជន ក៏ដូចជាគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាផងដែរ។
សូមជម្រាបថា កម្ពុជា បានបញ្ជូនគណៈប្រតិភូ និងអត្តពលិកប៉ារ៉ាឡាំពិកឱ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Asian Para Games ជាលើកដំបូងក្នុងឆ្នាំ២០១០ នាទីក្រុងហ្វ័ងចូវ (Guangzhou) ប្រទេសចិន និងបានបន្តបញ្ជូនអត្តពលិកចូលរួមជាបន្តបន្ទាប់នៅក្នុង លើកទី២ ឆ្នាំ២០១៤ ប្រទេសកូរ៉េខាងត្បូង និង លើកទី៣ ឆ្នាំ២០១៨ ប្រទេសឥណ្ឌូនេស៊ី។
ក្នុងព្រឹត្តិការណ៍ Asian Para Games លើកទី៤ ឆ្នាំ២០២២ ដែលរៀបចំឡើងនៅប្រទេសចិន កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដោយដណ្តើមបានមេដាយសំរឹទ្ធ ១ គ្រឿងជូនជាតិលើប្រភេទកីឡាវ៉ូលីប៊លអង្គុយបុរស៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network