National
• 1 hour ago• Lim_Rothanaksambath
ក្រសួងសុខាភិបាល បើកសិក្ខាសាលា ATACH ពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ឱ្យកាន់តែធន់នឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ, ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងសុខាភិបាលកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពី «សម្ព័ន្ធភាពកម្ពុជា សម្រាប់សកម្មភាពផ្លាស់ប្ដូរលើអាកាសធាតុ និងសុខភាព (Alliance for Transformative Action on Climate and Health - ATACH)» ដើម្បីកំណត់អាទិភាពការងារ កៀរគរជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សំដៅកសាងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យមានភាពធន់ និងប្រកបដោយនិរន្តរភាពបរិស្ថាន។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍សរុបចំនួន ៥០ រូប រួមមាន៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM), ក្រសួងបរិស្ថាន, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD), គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCCD) ព្រមទាំងវិទ្យាស្ថាន និងអង្គការដៃគូនានា។
សិក្ខាសាលានេះមានគោលបំណងសំខាន់ក្នុងការកំណត់សកម្មភាពអាទិភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់សុខភាពសាធារណៈនៅកម្ពុជា។ តាមរយៈសម្ព័ន្ធភាព ATACH ភាគីពាក់ព័ន្ធបានរួមគ្នារៀបចំផែនការចូលរួម ដើម្បីស្វែងរកការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងបង្កើនភាពជាដៃគូសម្រាប់អនុវត្តគម្រោងក្នុងរយៈពេលពី ២ ទៅ ៥ ឆ្នាំខាងមុខ។
ក្នុងនោះ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៥ ចំណុច៖
1. ពង្រឹងការដឹកនាំ និងការសម្របសម្រួល៖ បង្កើនភាពជាម្ចាស់ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យឱ្យកាន់តែជិតស្និទ្ធ។
2. ផ្លាស់ប្តូរការប្តេជ្ញាចិត្តទៅជាការអនុវត្ត៖ ជំរុញការកៀរគរហិរញ្ញប្បទានអាកាសធាតុ (Climate Finance) មកអនុវត្តគម្រោងជាក់ស្តែង។
3. កសាងមូលដ្ឋានសុខាភិបាលធន់ និងប្រព័ន្ធប្រកាសអាសន្ន៖ ពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដែលធន់នឹងគ្រោះធម្មជាតិ និងអភិវឌ្ឍប្រព័ន្ធប្រកាសអាសន្នជាមុន (Early Warning Systems)។
4. អភិវឌ្ឍប្រព័ន្ធសុខាភិបាលកាបូនទាប៖ ជំរុញការប្រើប្រាស់ថាមពលបៃតង និងការគ្រប់គ្រងបរិស្ថានប្រកបដោយនិរន្តរភាពក្នុងវិស័យសុខាភិបាល។
5. ពង្រឹងសមត្ថភាពមន្ត្រី និងក្របខ័ណ្ឌតាមដាន៖ បណ្តុះបណ្តាលកម្លាំងពលកម្មសុខាភិបាល និងបង្កើតប្រព័ន្ធតាមដាន វាយតម្លៃប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបឱ្យដឹងផងដែរថា សម្ព័ន្ធភាព Alliance for Transformative Action on Climate and Health (ATACH) គឺជាគំនិតផ្តួចផ្តើមសកលដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោក (WHO)។ ATACH ត្រូវបានបង្កើតឡើងជាផ្លូវការបន្ទាប់ពីសន្និសីទ COP26 ដើម្បីជួយបណ្តាប្រទេសជាសមាជិកក្នុងការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ (Climate-Resilient Health Systems) និងកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យសុខាភិបាល (Low-Carbon Health Systems)។
ក្នុងនោះផងដែរ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមរដ្ឋសមាជិកដែលបានចុះហត្ថលេខា និងប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងក្របខ័ណ្ឌ ATACH នេះ ដើម្បីការពារសុខភាពប្រជាពលរដ្ឋពីផលប៉ះពាល់នៃរលកកម្តៅ ទឹកជំនន់ និងជំងឺឆ្លងដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network