National
• 1 hour ago• Lim_Rothanaksambath
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ចូលរួមជំនួប Bali Process ប្រឆាំងការជួញដូរមនុស្ស និងបទល្មើសឆ្លងដែន នៅទីក្រុងកូឡំបូ

ភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៖ តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា បានចូលរួមកិច្ចប្រជុំកម្រិតតំបន់ Bali Process ក្រុមការងារប្រឆាំងការជួញដូរមនុស្ស (WG-TIP) នៅទីក្រុងកូឡំបូ ប្រទេសស្រីលង្កា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទប់ស្កាត់បទល្មើសឆ្លងដែនប្រកបដោយប្រសិទ្ធភាព។
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី ប៉ាន់ ស៊ីវ៉ាន់ថា អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានតំណាងឱ្យភាគីកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់នេះ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
កិច្ចប្រជុំ Bali Process ត្រូវបានរៀបចំឡើងដោយការិយាល័យគាំទ្រប្រចាំតំបន់ (Regional Support Office - RSO) ក្រោមការសម្របសម្រួល និងដឹកនាំរួមគ្នារវាងរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលឥណ្ឌូនេស៊ី ដោយមានការចូលរួមពីតំណាងប្រទេសក្នុងតំបន់ចំនួន ១៩ ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិជាច្រើនទៀត។ របៀបវារៈសំខាន់នៃកិច្ចប្រជុំ បានផ្តោតជាសំខាន់លើប្រធានបទធំៗចំនួន ២ រួមមាន៖
១. «ក្រុមការងារប្រឆាំងការជួញដូរមនុស្ស (Working Group on Trafficking in Persons - WG-TIP)»៖ ពិភាក្សាលើការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ការចែករំលែកបទពិសោធន៍ផ្លូវច្បាប់ និងវិធីសាស្ត្រទប់ស្កាត់ការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ។
២. «ការត្រៀមរៀបចំក្រុមការងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព (Task Force on Planning and Preparedness - TFPP)»៖ ការបង្កើតយន្តការឆ្លើយតបបន្ទាន់ និងការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះវិបត្តិអន្តោប្រវេសន៍ និងការជួញដូរមនុស្សឆ្លងដែន។
វត្តមាន និងការចូលរួមយ៉ាងសកម្មរបស់តំណាងកម្ពុជានានៅក្នុងវេទិកាតំបន់នេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស ការពារសិទ្ធិជនរងគ្រោះ និងពង្រឹងសន្តិសុខព្រំដែនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network