National
• 2 hours ago• Lim_Rothanaksambath
មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៤ បញ្ចប់ដោយជោគជ័យ ខណៈកម្ពុជាដណ្តើមបានពាន Best Cinematography និងពានភាពយន្តខ្លី

ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៖ ព្រឹត្តិការណ៍មហោស្រពភាពយន្តកម្ពុជា-អាស៊ី (Cambodia Asia Film Festival - CAFF) លើកទី៤ បានបិទបញ្ចប់ជាស្ថាពរ ប្រកបដោយភាពអធិកអធម កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ ដោយបានរកឃើញម្ចាស់ជ័យលាភីចំនួន ២០ រូប/ក្រុម ក្នុងចំណោមស្នាដៃចូលរួមជាង ៧,០០០ មកពីទូទាំងទ្វីបអាស៊ី។
ពិធីបិទមហោស្រពនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង លោកស្រី Holly Hong ប្រធានគណៈកម្មការរៀបចំមហោស្រព លោក Tran Anh Hung ប្រធានគណៈកម្មការវិនិច្ឆ័យ រួមទាំងផលិតករ និងតារាសម្តែងល្បីៗជាច្រើនរូបទៀត។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំមហោស្រពនេះ ដែលជាវេទិកាដ៏សំខាន់ក្នុងការផ្សារភ្ជាប់វប្បធម៌ និងជំរុញឧស្សាហកម្មភាពយន្តអាស៊ីឱ្យកាន់តែរីកចម្រើន។ លោកជំទាវបានបញ្ជាក់ថា ពានរង្វាន់ទាំងនេះគឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់អ្នកបង្កើតថ្មី ក្នុងការរក្សាអត្តសញ្ញាណជាតិ និងជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាមួយគ្នានោះ លោកស្រី Holly Hong នាយិកាគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៤ បានមានប្រសាសន៍ថា ភាពយន្ត គឺជាភាសាសកលដែលផ្សារភ្ជាប់វប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ី។ លោកស្រី បានឱ្យដឹងថា ក្នុងឆ្នាំនេះមានភាពយន្តផ្ញើមកចូលរួមប្រកួតប្រជែងយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅជាង ៧,០០០ ស្នាដៃ ដែលបង្ហាញពីភាពរស់រវើកនៃសិល្បៈភាពយន្តក្នុងតំបន់អាស៊ី។
បើតាមការបញ្ជាក់ពី លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ពានរង្វាន់ទាំង ២០ ត្រូវបានបែងចែកជា ៤ ផ្នែកធំៗ រួមមាន៖ ពានរង្វាន់រំដួលមាស (Golden Rumduol), ពានរង្វាន់កិត្តិយសអាស៊ី, ផ្នែកភាពយន្តខ្លី និងផ្នែកច្នៃប្រឌិតដោយ AI។
ក្នុងនោះ ពានរង្វាន់ខ្សែភាពយន្តឆ្នើមបំផុត (Best Film) បានទៅលើខ្សែភាពយន្ត EKO មកពីប្រទេស ឥណ្ឌា, ពានរង្វាន់អ្នកដឹកនាំរឿងឆ្នើមបំផុត (Best Director) បានទៅលើផលិតកររឿង Blade of the Guardians: Wind Rises in the Desert គឺលោក Yuen Woo Ping មកពីប្រទេស ចិន, ពានរង្វាន់តារាសម្តែងប្រុសឆ្នើម (Best Leading Actor) បានទៅលើ លោក Wu Jing នៃរឿង Blade of the Guardians: Wind Rises in the Desert មកពីប្រទេស ចិន និង ពានរង្វាន់តារាសម្តែងស្រីឆ្នើម (Best Leading Actress) បានទៅលើ តារាសម្តែងស្រី Wan Qian នៃរឿង Wild Nights, Tamed Beasts មកពីប្រទេស ចិន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Cambodia Cinema Department

កម្ពុជា ក៏ទទួលបានពានរង្វាន់ក្នុងផ្នែក "ភាពយន្តខ្លី" (Short Film) និងពានរង្វាន់ "អ្នកថតភាពយន្តឆ្នើម" ផងដែរ ដោយពានរង្វាន់ក្នុងផ្នែក "ភាពយន្តខ្លី" បានទៅលើរឿង The Stream រីឯ ពានរង្វាន់ "អ្នកថតភាពយន្តឆ្នើម" (Best Cinematography) បានទៅលើលោក ហឹម ធីដេត បានឈ្នះ តាមរយៈខ្សែភាពយន្តរឿង «នាងនាថ វគ្គ២»។
ក្នុងឆ្នាំនេះផងដែរ ក៏មានការផ្តល់ពានរង្វាន់ចំនួន ២ សម្រាប់ស្នាដៃដែលបង្កើត និងច្នៃប្រឌិតដោយបច្ចេកវិទ្យា AI ដែលជាចំណុចថ្មីនៃសម័យកាលឌីជីថល។
សូមជម្រាបថា បង្កើតឡើងតាំងពីឆ្នាំ២០២២ មហោស្រពនេះមិនត្រឹមតែជាកន្លែងប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែគឺជា "ប្រព័ន្ធអេកូឡូស៊ី" មួយដែលអនុញ្ញាតឱ្យអ្នកជំនាញភាពយន្តមកពីបណ្តាប្រទេសនានា ជួបជុំគ្នាពិភាក្សា ចែករំលែកបទពិសោធន៍ និងស្វែងរកឱកាសសហការផលិតភាពយន្តរួមគ្នា ដើម្បីពង្រីកសក្តានុពលទីផ្សារអាស៊ីទៅកាន់កម្រិតពិភពលោក៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ពិធីបិទមហោស្រពនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង លោកស្រី Holly Hong ប្រធានគណៈកម្មការរៀបចំមហោស្រព លោក Tran Anh Hung ប្រធានគណៈកម្មការវិនិច្ឆ័យ រួមទាំងផលិតករ និងតារាសម្តែងល្បីៗជាច្រើនរូបទៀត។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំមហោស្រពនេះ ដែលជាវេទិកាដ៏សំខាន់ក្នុងការផ្សារភ្ជាប់វប្បធម៌ និងជំរុញឧស្សាហកម្មភាពយន្តអាស៊ីឱ្យកាន់តែរីកចម្រើន។ លោកជំទាវបានបញ្ជាក់ថា ពានរង្វាន់ទាំងនេះគឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់អ្នកបង្កើតថ្មី ក្នុងការរក្សាអត្តសញ្ញាណជាតិ និងជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាមួយគ្នានោះ លោកស្រី Holly Hong នាយិកាគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៤ បានមានប្រសាសន៍ថា ភាពយន្ត គឺជាភាសាសកលដែលផ្សារភ្ជាប់វប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ី។ លោកស្រី បានឱ្យដឹងថា ក្នុងឆ្នាំនេះមានភាពយន្តផ្ញើមកចូលរួមប្រកួតប្រជែងយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅជាង ៧,០០០ ស្នាដៃ ដែលបង្ហាញពីភាពរស់រវើកនៃសិល្បៈភាពយន្តក្នុងតំបន់អាស៊ី។
បើតាមការបញ្ជាក់ពី លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ពានរង្វាន់ទាំង ២០ ត្រូវបានបែងចែកជា ៤ ផ្នែកធំៗ រួមមាន៖ ពានរង្វាន់រំដួលមាស (Golden Rumduol), ពានរង្វាន់កិត្តិយសអាស៊ី, ផ្នែកភាពយន្តខ្លី និងផ្នែកច្នៃប្រឌិតដោយ AI។
ក្នុងនោះ ពានរង្វាន់ខ្សែភាពយន្តឆ្នើមបំផុត (Best Film) បានទៅលើខ្សែភាពយន្ត EKO មកពីប្រទេស ឥណ្ឌា, ពានរង្វាន់អ្នកដឹកនាំរឿងឆ្នើមបំផុត (Best Director) បានទៅលើផលិតកររឿង Blade of the Guardians: Wind Rises in the Desert គឺលោក Yuen Woo Ping មកពីប្រទេស ចិន, ពានរង្វាន់តារាសម្តែងប្រុសឆ្នើម (Best Leading Actor) បានទៅលើ លោក Wu Jing នៃរឿង Blade of the Guardians: Wind Rises in the Desert មកពីប្រទេស ចិន និង ពានរង្វាន់តារាសម្តែងស្រីឆ្នើម (Best Leading Actress) បានទៅលើ តារាសម្តែងស្រី Wan Qian នៃរឿង Wild Nights, Tamed Beasts មកពីប្រទេស ចិន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Cambodia Cinema Department
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Cambodia Cinema Departmentកម្ពុជា ក៏ទទួលបានពានរង្វាន់ក្នុងផ្នែក "ភាពយន្តខ្លី" (Short Film) និងពានរង្វាន់ "អ្នកថតភាពយន្តឆ្នើម" ផងដែរ ដោយពានរង្វាន់ក្នុងផ្នែក "ភាពយន្តខ្លី" បានទៅលើរឿង The Stream រីឯ ពានរង្វាន់ "អ្នកថតភាពយន្តឆ្នើម" (Best Cinematography) បានទៅលើលោក ហឹម ធីដេត បានឈ្នះ តាមរយៈខ្សែភាពយន្តរឿង «នាងនាថ វគ្គ២»។