National

2 hours agoLim_Rothanaksambath

ក្រសួងអប់រំ បើកសិក្ខាសាលាតម្រង់ទិសគម្រោង BRACE នៅកោះកុង ពង្រឹងភាពធន់ការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ

ក្រសួងអប់រំ បើកសិក្ខាសាលាតម្រង់ទិសគម្រោង BRACE នៅកោះកុង ពង្រឹងភាពធន់ការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ

ភ្នំពេញ, ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកសិក្ខាសាលាតម្រង់ទិសការអនុវត្តគម្រោង «ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍ (BRACE)» នៅខេត្តកោះកុង សំដៅពង្រឹងសមត្ថភាពមន្ត្រីអនុវត្តគម្រោងថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធក្នុងការការពារសាលារៀន និងកុមារពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ពិធីបើកសិក្ខាសាលានេះបានប្រព្រឹត្តឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោង BRACE ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងនៃគណៈអភិបាលខេត្តកោះកុង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុក ព្រមទាំងតំណាងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

តាមការបញ្ជាក់នៅក្នុងអង្គសិក្ខាសាលា កម្មវិធីតម្រង់ទិសនេះត្រូវរៀបចំឡើងក្រោមគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ គឺ ការផ្ដល់តម្រង់ទិសដល់ក្រុមការងារអនុវត្តគម្រោងថ្នាក់ក្រោមជាតិ ដោយផ្តោតលើការបញ្ជ្រាបការយល់ដឹងអំពីលទ្ធផលរំពឹងទុក សកម្មភាពគន្លឹះ ពេលវេលាអនុវត្ត អ្នកទទួលផល សាលារៀនគោលដៅ រចនាសម្ព័ន្ធអភិបាលកិច្ចគម្រោង តួនាទី និងការទទួលខុសត្រូវ ព្រមទាំងយុទ្ធសាស្ត្រអនុវត្តនានាឱ្យមានប្រសិទ្ធភាព។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
ការកំណត់លក្ខខណ្ឌតម្រូវសម្រាប់ប្រតិបត្តិការ ដោយតម្រង់ទិសភាគីពាក់ព័ន្ធអំពីវិធានការការពារបរិស្ថាន និងសង្គម ផែនការសកម្មភាពយេនឌ័រ ព្រមទាំងលក្ខខណ្ឌហិរញ្ញប្បទានគម្រោង។ ម៉្យាង ក៏ដើម្បីការផ្សព្វផ្សាយគោលនយោបាយ និងនីតិវិធីសំខាន់ៗ៖ ការណែនាំអំពីបទដ្ឋានប្រាក់ឧបត្ថម្ភបេសកកម្ម (DSA) ការធ្វើដំណើរ និងលក្ខខណ្ឌតម្រូវសម្រាប់ទីកន្លែងរៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗផងដែរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia