Entertainment
• 17 hours ago• Lim_Rothanaksambath
ក្រុមចម្រៀងបុរស BTS ដ៏ល្បីរបស់កូរ៉េ បង្កើតប្រវត្តិសាស្ត្រសម្តែងក្នុង Halftime Show នៃ FIFA World Cup 2026 ជាលើកដំបូង

ភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦៖ ក្រុម BTS បានឡើងឆាកសម្តែងក្នុងកម្មវិធីពាក់កណ្តាលតង់ (halftime show) នៃការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង អេស្ប៉ាញ និង អាហ្សង់ទីន ក្នុងព្រឹត្តិការណ៍ 2026 FIFA World Cup ដែលបានប្រារព្ធឡើងនៅកីឡដ្ឋាន New York New Jersey ក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែកក្កដា (ព្រឹកព្រលឹម ថ្ងៃចន្ទ ទី២០ ខែកក្កដា ម៉ោងនៅកម្ពុជា)។ ក្នុងនោះ ក្រុម BTS បានចូលរួមជាអ្នកសម្តែងនាំមុខ (co-headliner) រួមជាមួយតារា Pop លំដាប់ពិភពលោក ដូចជា Madonna, Shakira និង Justin Bieber ជាដើម។
ក្រុមចម្រៀងបុរសដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង BTS បានសម្តែងបទចម្រៀងដ៏ល្បីល្បាញរបស់ពួកគេគឺ "Dynamite" ជាមួយឈុតសម្លៀកបំពាក់ពណ៌ក្រហមឆ្អិនឆ្អៅរំលឹកដល់ក្រុមអ្នកគាំទ្រ "បិសាចក្រហម" (Red Devils)។ រឹតតែទាក់ទាញខ្លាំង BTS ធ្វើឱ្យបទចម្រៀងរបស់ពួកគេកាន់តែរស់រវើកជាមួយបាល់ទាត់តាមរយៈប្រយោគនៃចម្រៀងរបស់ពួកគេ។
ជាងនេះទៅទៀត BTS ក៏បានសហការជាមួយក្រុម Coldplay, Shakira, Justin Bieber, តួអង្គ Sesame Street, Muppets និងក្រុមចម្រៀង PS 22 Chorus មកពីសាលាសាធារណៈ Stanton Island នៃទីក្រុងញូវយ៉ក ដើម្បីសម្តែងរួមគ្នានូវបទ "We Dance" ដែលនិពន្ធដោយក្រុម Coldplay សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 នេះផងដែរ។
ការសម្តែងនេះ ផលិតដោយអង្គការចលនាពលរដ្ឋអន្តរជាតិ Global Citizen ក៏បានបញ្ជ្រាបឥទ្ធិពលវិជ្ជមានតាមរយៈការលើកកម្ពស់គោលបំណងនៃ "មូលនិធិអប់រំ FIFA Global Citizen" ផងដែរ។
ក្រោយចប់ការសម្តែងពិសេសក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ក្រុម BTS គ្រោងនឹងចាប់ផ្តើមដំណើរកម្សាន្តនៅអាមេរិកខាងជើងនៅកីឡដ្ឋាន MetLife Stadium ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃទី១ និងទី២ ខែសីហា ខាងមុខនេះ៕
ពីសារព័ត៌មាន The Khmer Daily Network