The Khmer Daily Network Logo
National
19 May 2026 9:14 AM1 week agoLim_Rothanaksambath

លើកមុនអាមេរិក លើកនេះបារាំង! កុយ អេនណា យកស្បៃខ្មែរទៅផ្សព្វផ្សាយឆ្លងទ្វីប ខណៈហ្វេនសង្ស័យនាងនឹងដើរកម្រាលព្រំក្រហម Cannes Film ឆ្នាំនេះ

លើកមុនអាមេរិក លើកនេះបារាំង! កុយ អេនណា យកស្បៃខ្មែរទៅផ្សព្វផ្សាយឆ្លងទ្វីប ខណៈហ្វេនសង្ស័យនាងនឹងដើរកម្រាលព្រំក្រហម Cannes Film ឆ្នាំនេះ

1779182082 6a0c2a02e520f 0

នៅពេលដែលរងើកភ្លើងនៃសង្គ្រាមផ្នែកវប្បធម៌រវាងកម្ពុជា-ថៃ នៅតែក្តៅរងំលើប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់ទម្រង់ សិល្បករខ្មែរក៏មិនញញើតដៃក្នុងការគាស់កកាយបង្ហាញឫសគល់ និងភាពជាម្ចាស់នៃទម្រង់សិល្បៈ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណី ដែលប្រទេសសៀមបន្លំចង់ធ្វើទៅកម្មសិទ្ធិ ទាំងគ្មានអ្វីមកសម្អាងបន្តិចសោះឡើយ។ ខណៈដែលខ្មែរមានទាំងសាវតា ក្បួនខ្នាត និងមានរូបថតជាភស្តុតាងយ៉ាងច្បាស់បញ្ជាក់ពីភាពជាម្ចាស់យ៉ាងពិតប្រាកដ។


ក្នុងចំណោមបវរកញ្ញាកម្ពុជាទាំងអស់ កុយ អេនណា ត្រូវគេចាត់ទុកជាបវរកញ្ញាដ៏សកម្មក្នុងការបង្កើតចលនាការងារសង្គមឱ្យមានភាពផុសផុល និងជាបវរកញ្ញាដែលស្វាហាប់ក្នុងការប្រូម៉ូតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរផង។


នៅពេល ស្បៃខ្មែរ ត្រូវគេក្លែងបន្លំចង់បាន កុយ អេនណា មិនញញើតក្នុងការស្រែកប្រកាសប្រាប់ពិភពលោកថា ស្បៃជារបស់ខ្មែរ ដោយនាងនាំយកស្បៃខ្មែរទៅបង្អួតសម្រស់ និងអត្តសញ្ញាណជាតិ នៅតំបន់ Times Square នៃទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បង្កការភ្ញាក់ផ្អើល និងនាំគ្នាចោមរោមនាងគ្រប់ៗគ្នា។


ទង្វើប៉ុណ្ណឹងមិនគ្រប់គ្រាន់នឹងមនសិកាស្នេហាជាតិរបស់តារាស្រីសម្បុរទឹកឃ្មុំនេះឡើយ អេនណា បានបន្តនាំយកស្បៃខ្មែរទៅថតបង្អួតសម្រស់នៅមុខទីតាំង Tour Eiffel ជានិមិត្តរូបនៃទីក្រុងប៉ារីសដ៏ល្បីល្បាញ នៅប្រទេសបារាំង។


នេះជាការបន្តបេសកកម្មដ៏មានអត្ថន័យ ក្នុងការលើកស្ទួយវប្បធម៌ និងបញ្ជ្រាបអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោក ហើយនាងមិនឈប់ត្រឹមប៉ុណ្ណឹងឡើយ ដោយបានសួរទៅហ្វេនៗថា តើចង់ឃើញកញ្ញាបង្ហាញខ្លួនជាមួយឈុតស្បៃខ្មែរនៅប្រទេសណាបន្ទាប់ទៀត?


ការបង្ហាញខ្លួនរបស់ កុយ អេនណា នៅទីក្រុងប៉ារីស ស្របពេលព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៩ ឆ្នាំ២០២៦ (2026 Cannes Film Festival) កំពុងរៀបចំ ធ្វើឱ្យហ្វេនៗនាំគ្នាសង្ស័យថា តើ កុយ អេនណា អាចនឹងចូលរួមដើរកម្រាលព្រំក្រហមមហោស្រពភាពយន្តទីក្រុងកានឆ្នាំ២០២៦ ឬយ៉ាងណា?


តាមការបង្ហើបរបស់អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ក្នុងថ្ងៃចេញដំណើរ លើកនេះលោកមានដៃគូដែលត្រូវដើរលើកម្រាលព្រំក្រហមរួមគ្នា ដែលបុគ្គលរូបនេះពុំមែនជាអ្នកក្នុងវិស័យជំនួញ តែជាបវរកញ្ញា និងជាបុគ្គលដែលទទួលបានការគាំទ្រខ្លាំង រហូតត្រូវបានឱ្យនាមជា បវរកញ្ញារបស់មហាជនថែមទៀត។ ផ្អែកតាមការរៀបរាប់ខាងលើ និងការបង្ហាញខ្លួនរបស់ កុយ អេនណា នៅមុខប៉ម Tour Eiffel ប្រទេសបារាំង ច្បាស់ណាស់ ដែលនាងនឹងចូលរួមដើរកម្រាលព្រំក្រហមមហោស្រពភាពយន្តទីក្រុងកាន លើកទី៧៩ ឆ្នាំ២០២៦។


បើការសង្ស័យនេះ គឺជាការពិត នោះបានន័យថា កុយ អេនណា នឹងអាចផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ព្រោះនាងជាសិល្បករម្នាក់ដែលឈ្មុសឈ្មុលប្រូម៉ូតផ្សព្វផ្សាយគ្រប់យ៉ាងពីខ្មែរ ដូច្នេះគ្មានហេតុផលដែលនាងត្រូវបណ្តោយឱ្យខកឱកាសបង្ហាញពីសក្តានុពលរបស់ខ្មែរនោះឡើយ៕
Koy Ana

Koy Ana

Cannes Film

Cannes Film