National
• 1 hour ago• Lim_Rothanaksambath
តើអ្វីជាអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ CICA ដែលរដ្ឋសភាអនុម័ត នៅថ្ងៃនេះ?

ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ និងបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ «អនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី» (CICA) នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដោយទទួលបានសំឡេងគាំទ្រ ១១២ លើ ១១២ សំឡេង។
តើអ្វីជាអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ CICA ដែលរដ្ឋសភាអនុម័ត នៅថ្ងៃនេះ?
CICA (Conference on Interaction and Confidence Building Measures in Asia) គឺជាវេទិកាពហុភាគីអន្តររដ្ឋាភិបាលប្រចាំទ្វីបអាស៊ី ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ស្ថាប័ននេះមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ស្ថិតនៅទីក្រុងអាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថាន។
អនុសញ្ញានេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើតនូវក្របខ័ណ្ឌច្បាប់អន្តរជាតិច្បាស់លាស់ ក្នុងការផ្តល់នូវការការពារផ្លូវច្បាប់ បុព្វសិទ្ធិ ព្រមទាំងអភ័យឯកសិទ្ធិការទូតផ្លូវការ ដល់ស្ថាប័នលេខាធិការដ្ឋាន បុគ្គលិក និងគណៈប្រតិភូតំណាងនៃបណ្តាប្រទេសជាសមាជិក CICA ទាំងអស់។ ការផ្តល់អភ័យឯកសិទ្ធិនេះ មានគោលដៅធានាឱ្យប្រតិភូ និងបុគ្គលិកពាក់ព័ន្ធអាចបំពេញបេសកកម្មការងារ និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានដោយរលូន សុវត្ថិភាព ឯករាជ្យ និងប្រកបដោយប្រសិទ្ធភាព។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodia
ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃ CICA ចាប់តាំងពីឆ្នាំ២០១១ មក ហើយបច្ចុប្បន្ន CICA មានរដ្ឋជាសមាជិកសរុបចំនួន ២៨ ប្រទេសក្នុងទ្វីបអាស៊ី។ យោងតាមលក្ខខណ្ឌនៃអនុសញ្ញា CICA ការចូលជាធរមានពេញលេញនៃអនុសញ្ញានេះ ទាមទារឱ្យមានការផ្តល់សច្ចាប័ន (Ratification) ពីបណ្តារដ្ឋជាសមាជិកយ៉ាងតិចចំនួន ១៤ ប្រទេស។ ការអនុម័តជាឯកច្ឆន្ទរបស់រដ្ឋសភាកម្ពុជានៅថ្ងៃនេះ គឺជាការបំពេញនីតិវិធីច្បាប់យ៉ាងសំខាន់ ដែលរួមចំណែករុញច្រានឱ្យអនុសញ្ញាអន្តរជាតិនេះឈានទៅដល់ការចូលជាធរមានផ្លូវការជាសកល។
សម្រាប់ការចូលរួមជាសមាជិកពេញសិទ្ធិនៃ CICA កម្ពុជាបានរំលេចអំពីភាពជាដៃគូប្រកបដោយការទទួលខុសត្រូវរបស់កម្ពុជា តាមរយៈការបំពេញនីតិវិធីផ្ទៃក្នុងក្នុងការផ្តល់សច្ចាប័នលើលិខិតុបករណ៍ច្បាប់អន្តរជាតិដែលកម្ពុជាជាសមាជិកពេញសិទ្ធិ។ មួយទៀត កម្ពុជា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់ការទូតផ្អែកលើច្បាប់ (Rules-based diplomacy) ការកសាងទំនុកចិត្តទៅវិញទៅមក និងការចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងទ្វីបអាស៊ីទាំងមូល៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
តើអ្វីជាអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ CICA ដែលរដ្ឋសភាអនុម័ត នៅថ្ងៃនេះ?
CICA (Conference on Interaction and Confidence Building Measures in Asia) គឺជាវេទិកាពហុភាគីអន្តររដ្ឋាភិបាលប្រចាំទ្វីបអាស៊ី ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ស្ថាប័ននេះមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ស្ថិតនៅទីក្រុងអាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថាន។
អនុសញ្ញានេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើតនូវក្របខ័ណ្ឌច្បាប់អន្តរជាតិច្បាស់លាស់ ក្នុងការផ្តល់នូវការការពារផ្លូវច្បាប់ បុព្វសិទ្ធិ ព្រមទាំងអភ័យឯកសិទ្ធិការទូតផ្លូវការ ដល់ស្ថាប័នលេខាធិការដ្ឋាន បុគ្គលិក និងគណៈប្រតិភូតំណាងនៃបណ្តាប្រទេសជាសមាជិក CICA ទាំងអស់។ ការផ្តល់អភ័យឯកសិទ្ធិនេះ មានគោលដៅធានាឱ្យប្រតិភូ និងបុគ្គលិកពាក់ព័ន្ធអាចបំពេញបេសកកម្មការងារ និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានដោយរលូន សុវត្ថិភាព ឯករាជ្យ និងប្រកបដោយប្រសិទ្ធភាព។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodiaព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃ CICA ចាប់តាំងពីឆ្នាំ២០១១ មក ហើយបច្ចុប្បន្ន CICA មានរដ្ឋជាសមាជិកសរុបចំនួន ២៨ ប្រទេសក្នុងទ្វីបអាស៊ី។ យោងតាមលក្ខខណ្ឌនៃអនុសញ្ញា CICA ការចូលជាធរមានពេញលេញនៃអនុសញ្ញានេះ ទាមទារឱ្យមានការផ្តល់សច្ចាប័ន (Ratification) ពីបណ្តារដ្ឋជាសមាជិកយ៉ាងតិចចំនួន ១៤ ប្រទេស។ ការអនុម័តជាឯកច្ឆន្ទរបស់រដ្ឋសភាកម្ពុជានៅថ្ងៃនេះ គឺជាការបំពេញនីតិវិធីច្បាប់យ៉ាងសំខាន់ ដែលរួមចំណែករុញច្រានឱ្យអនុសញ្ញាអន្តរជាតិនេះឈានទៅដល់ការចូលជាធរមានផ្លូវការជាសកល។