National
• 2 hours ago• Lim_Rothanaksambath
គ្រឿងចក្រ និងសម្ភារបោសសម្អាតមីនជំនាន់ថ្មីពីជប៉ុន ដឹកមកដល់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ CMAC

ភ្នំពេញ, ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦៖ កម្លាំងបំពាក់ និងគ្រឿងបច្ចេកទេសបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមជំនាន់ថ្មី ផ្ដល់ដោយរដ្ឋាភិបាលជប៉ុន បានធ្វើដំណើរសមុទ្រតាមនាវាអស់រយៈពេលជាង ២ សប្ដាហ៍ពីប្រទេសជប៉ុន ហើយបានមកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាព នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ។
ការមកដល់នៃសម្ភារ និងគ្រឿងចក្រថ្មីនេះ នឹងចូលរួមបន្ថែមថាមពលយ៉ាងសំខាន់ដល់កងកម្លាំងប្រតិបត្តិការផ្ទាល់ដីរបស់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងការបង្កើនល្បឿន និងប្រសិទ្ធភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ។
យោងតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការ លោក ហេង រតនា អគ្គនាយកអង្គភាព CMAC បានឱ្យដឹងថា ជំនួយសម្ភារ និងគ្រឿងចក្របោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌នៃការរំដោះដីធ្លីមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ការដឹកជញ្ជូនតាមផ្លូវសមុទ្ររយៈពេលជាងពាក់កណ្ដាលខែនេះ រួមមាន គ្រឿងចក្រធុនធ្ងន់ និងឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់ប្រតិបត្តិការកម្ទេចមីន និងរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ សម្ភារទាំងនេះនឹងត្រូវបំពាក់ជូនដល់កងកម្លាំងជំនាញរបស់ CMAC ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅតាមបណ្តាខេត្តរងផលប៉ះពាល់ និងតំបន់ព្រំដែន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratana
គួរឱ្យដឹងផងដែរថា ប្រទេសជប៉ុន តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គឺជាដៃគូអភិវឌ្ឍន៍ដ៏ធំ និងយូរអង្វែងបំផុតមួយរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ជាង៣ទសវត្សរ៍មកនេះ។ រដ្ឋាភិបាលជប៉ុនបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ទាំងផ្នែកថវិកា គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ (ដូចជា Komatsu) ឧបករណ៍រាវរកមីនបច្ចេកវិទ្យា ALIS ព្រមទាំងការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីជំនាញ CMAC។
ជាក់ស្តែង តាមរយៈគម្រោងជំនួយឥតសំណងជាច្រើនដំណាក់កាល រួមទាំង «គម្រោងសហរវាងការបោសសម្អាតមីន និងការជួយសង្គ្រោះជនរងគ្រោះ (Integrated Mine Clearance and Victim Assistance Project)» ជប៉ុនបានរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមសហគមន៍ជនបទ។
ការទទួលបានគ្រឿងចក្រ និងកម្លាំងបំពាក់បន្ថែមនាពេលនេះ មិនត្រឹមតែជួយបង្កើនសុវត្ថិភាព និងកាត់បន្ថយហានិភ័យដល់កងកម្លាំងបោសសម្អាតមីនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការរំដោះដីធ្លីកសិកម្ម។ ដីធ្លីដែលបានបោសសម្អាតរួច នឹងត្រូវប្រគល់ជូនប្រជាពលរដ្ឋវិញសម្រាប់បង្កបង្កើនផល សាងសង់ផ្ទះសម្បែង និងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដោយសុវត្ថិភាព។
ឆ្លៀតឱកាសសនេះ ថ្នាក់ដឹកនាំអង្គភាព CMAC ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងសកម្ម និងស្មោះស្ម័គ្រ ដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីន»៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ការមកដល់នៃសម្ភារ និងគ្រឿងចក្រថ្មីនេះ នឹងចូលរួមបន្ថែមថាមពលយ៉ាងសំខាន់ដល់កងកម្លាំងប្រតិបត្តិការផ្ទាល់ដីរបស់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងការបង្កើនល្បឿន និងប្រសិទ្ធភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ។
យោងតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការ លោក ហេង រតនា អគ្គនាយកអង្គភាព CMAC បានឱ្យដឹងថា ជំនួយសម្ភារ និងគ្រឿងចក្របោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌នៃការរំដោះដីធ្លីមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ការដឹកជញ្ជូនតាមផ្លូវសមុទ្ររយៈពេលជាងពាក់កណ្ដាលខែនេះ រួមមាន គ្រឿងចក្រធុនធ្ងន់ និងឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់ប្រតិបត្តិការកម្ទេចមីន និងរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ សម្ភារទាំងនេះនឹងត្រូវបំពាក់ជូនដល់កងកម្លាំងជំនាញរបស់ CMAC ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅតាមបណ្តាខេត្តរងផលប៉ះពាល់ និងតំបន់ព្រំដែន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratanaគួរឱ្យដឹងផងដែរថា ប្រទេសជប៉ុន តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គឺជាដៃគូអភិវឌ្ឍន៍ដ៏ធំ និងយូរអង្វែងបំផុតមួយរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ជាង៣ទសវត្សរ៍មកនេះ។ រដ្ឋាភិបាលជប៉ុនបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ទាំងផ្នែកថវិកា គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ (ដូចជា Komatsu) ឧបករណ៍រាវរកមីនបច្ចេកវិទ្យា ALIS ព្រមទាំងការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីជំនាញ CMAC។