National
• 1 hour ago• Lim_Rothanaksambath
អគ្គនាយក CMAC ជួបពិភាក្សាជាមួយនាយកកិច្ចការអន្តរជាតិ NPA ប្រចាំក្រុងអូស្លូ ស្វែងរកគម្រោងថ្មីៗ និងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានទទួលជួបពិភាក្សាការងារជាមួយ លោក Rune Andresen នាយកនាយកដ្ឋានកិច្ចការអន្តរជាតិ នៃអង្គការជំនួយប្រជាជនន័រវែស (Norwegian People's Aid - NPA) ប្រចាំទីក្រុងអូស្លូ ប្រទេសន័រវែស ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នាទីបញ្ជាការដ្ឋានកណ្ដាលស៊ីម៉ាក់ (CMAC) រាជធានីភ្នំពេញ។
ជំនួបរវាងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ និងតំណាងជាន់ខ្ពស់អង្គការ NPA នាពេលនេះ បានផ្តោតសំខាន់លើរបៀបវារៈគន្លឹះចំនួន ៣ រួមមាន៖
1. ការផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការ៖ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើលទ្ធផលការងារកន្លងមក ដើម្បីសម្របសម្រួល និងបង្កើនប្រសិទ្ធភាពការងារប្រតិបត្តិការបោសសម្អាតមីនដែលកំពុងអនុវត្តឱ្យកាន់តែមានភាពរលូន និងឆ្លើយតបបានទាន់ពេលវេលា។
2. ការពិនិត្យ និងគាំទ្រគម្រោងបច្ចុប្បន្ន៖ ពិនិត្យមើលលទ្ធភាពក្នុងការបន្ត គាំទ្រ និងបង្កើនសមត្ថភាពប្រតិបត្តិការលើបណ្តាគម្រោងដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន។
3. ការស្វែងរកកិច្ចសហការលើគម្រោងថ្មីៗ៖ ពិភាក្សា និងសិក្សាអំពីលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើគម្រោងថ្មីៗនាពេលខាងមុខ ដើម្បីបន្តការងាររំដោះដីធ្លីប្រឈម និងកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

គួរឱ្យដឹងផងដែរថា អង្គការ NPA (Norwegian People's Aid) គឺជាដៃគូអភិវឌ្ឍន៍អន្តរជាតិដ៏សំខាន់មួយរបស់កម្ពុជា ដែលបានចាប់ផ្តើមប្រតិបត្តិការជួយគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ កន្លងមក អង្គការ NPA បានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាដល់អង្គភាព CMAC ក្នុងការស្រាវជ្រាវ និងបោសសម្អាតគ្រាប់មីន គ្រាប់បែកចង្កោម ព្រមទាំងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) នៅតាមបណ្តាខេត្តប៉ះពាល់ខ្លាំង ដូចជាខេត្តនៅភាគពាយ័ព្យ និងភាគកើតនៃប្រទេសកម្ពុជា។
កិច្ចសហការជិតស្និទ្ធរវាង CMAC និង NPA បានរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះដីធ្លីប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផល សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់យុទ្ធសាស្ត្រជាតិក្នុងការឈានទៅសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីន៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network