The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

អគ្គនាយក CMAC បង្ហាញទិន្នន័យផលប៉ះពាល់ពីសង្គ្រាមឈ្លានពានតាមព្រំដែន ខណៈថៃព្យាយាមបំភាន់ការពិត តែ Tom Andrews បង្ហាញការពិត

អគ្គនាយក CMAC បង្ហាញទិន្នន័យផលប៉ះពាល់ពីសង្គ្រាមឈ្លានពានតាមព្រំដែន ខណៈថៃព្យាយាមបំភាន់ការពិត តែ Tom Andrews បង្ហាញការពិត
ភ្នំពេញ, ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានបញ្ជាក់ពីលទ្ធផលនៃការស្រាវជ្រាវអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃសំណល់យុទ្ធភណ្ឌសង្គ្រាម និងការបំផ្លិចបំផ្លាញក្នុងតំបន់ជម្លោះព្រំដែន ដោយរកឃើញថាមានផ្ទៃដីជាង ៣.៨០០ គីឡូម៉ែត្រក្រឡា បានរងការគំរាមកំហែង និងបន្សល់ទុកនូវវិនាសកម្មជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។

យោងតាមការបង្ហោះរបស់ ឯកឧត្តម ហេង រតនា លើទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែសីហានេះ បានបញ្ជាក់ឱ្យដឹងថា តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន ៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាម ដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម​ ការទម្លាក់គ្រាប់បែក​និងគ្រាប់យុទ្ធភណ្ឌទូទៅ​។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ៩១.៤១១ គ្រួសារ (ស្មើនឹងមនុស្ស ៣៦៤.៩៨៤ នាក់) បានរងគ្រោះដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម និងការទម្លាក់គ្រាប់យុទ្ធភណ្ឌផ្សេងៗ។

បច្ចុប្បន្ន CMAC បានបញ្ចប់ការស្រាវជ្រាវក្នុងភូមិចំនួន ៣៣៥ ដែលរកឃើញផ្ទៃដីរងផលប៉ះពាល់សរុបជាង ៣.៨០០ គីឡូម៉ែត្រក្រឡា។ តួលេខនេះមិនទាន់បូកបញ្ចូលចំនួនប្រជាជនដែលបានបោះបង់ចោលលំនៅឋានដោយសារការភ័យខ្លាចនោះទេ។ ក្រៅពីជនរងគ្រោះជាមនុស្ស គ្រាប់បែកចង្កោម និងអាវុធគីមីបានបំផ្លាញប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមរាប់ម៉ឺនខ្នង។

អគ្គនាយក CMAC បានលើកឡើងចំៗចំពោះភាគីថៃ ដែលព្យាយាមកែប្រែការពិត និងទម្លាក់កំហុសមកលើកម្ពុជា ដើម្បីបិទបាំងទង្វើរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងតួលេខជនភៀសសឹកជាង ៦៥០.០០០ នាក់ ដែលមានចែងក្នុងរបាយការណ៍អង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។

គួររំលឹកផងដែរថា កម្ពុជាតែងតែទាមទាររកយុត្តិធម៌លើឆាកអន្តរជាតិ ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងតំបន់ស៊ីវិល ដែលជាទង្វើខុសច្បាប់អន្តរជាតិ និងបានបន្សល់ទុកនូវផលវិបាកយូរអង្វែងដល់ការអភិវឌ្ឍន៍សហគមន៍តាមព្រំដែន។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratanaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratana
ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាពយូរអង្វែង៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3