Border Conflict
• 1 hour ago• Lim_Rothanaksambath
អគ្គនាយក CMAC៖ របាយការណ៍ UNESCO-ICOMOS បញ្ជាក់ពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើប្រាសាទព្រះវិហារ

ភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៖ យុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលជាមរតកដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានលាតត្រដាងជាបណ្តើរៗហើយ តាមរយៈការវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមដោយអង្គភាពស៊ីម៉ាក់ (CMAC) រួមផ្សំជាមួយនឹងការចេញផ្សាយរបាយការណ៍វាយតម្លៃផ្លូវការរបស់បេសកកម្មរួម UNESCO-ICOMOS។
យោងតាមការថ្លែងអះអាងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា អង្គភាព CMAC បានធ្វើការស្រាវជ្រាវព័ត៌មាន និងពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ។ តាមរយៈការអង្កេតជាក់ស្តែង បានរកឃើញថា ភាគីយោធាថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១ គោលដៅ មកលើតួប្រាសាទ ដែលបានបង្កឱ្យមានការខូចខាតដល់តួប្រាសាទ និងបរិវេណជុំវិញរហូតដល់ជាង ៥៦០ កន្លែង។
ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់បន្ថែមថា ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារនេះ ត្រូវបានធ្វើឡើងដោយមានផែនការយុទ្ធសាស្ត្រ យុទ្ធវិធី ការសម្របសម្រួល និងការដឹកនាំបញ្ជាយ៉ាងច្បាស់លាស់ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារ ដែលជាមរតកវប្បធម៌ដ៏កម្រ និងមានតម្លៃជាសកល។ លោកអគ្គនាយកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា យុត្តិធម៌ពិតនឹងកើតមានចំពោះប្រាសាទព្រះវិហារ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត។
Photo: H.E Heng Ratana, CMAC Director
ក្នុងនោះផងដែរ របាយការណ៍បេសកកម្មរួម UNESCO-ICOMOS (Joint WHC-ICOMOS Advisory Mission Report) ត្រូវបានចេញផ្សាយជាផ្លូវការនៅលើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក (UNESCO World Heritage Centre) បានឱ្យដឹងថា បេសកកម្មរួម UNESCO-ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារ បានកត់ត្រាតំបន់ខូចខាតចំនួន ១៤២ កន្លែង ពីការវាយប្រហារនាខែកក្កដា ឆ្នាំ២០២៥ និង ៤២០ កន្លែងបន្ថែមទៀត ពីការវាយប្រហារនាខែធ្នូ ឆ្នាំ២០២៥។
របាយការណ៍បានចាត់ទុកថា ការខូចខាតនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ "តម្លៃលេចធ្លោជាសកល" (Outstanding Universal Value - OUV) ភាពដើម និងភាពពេញលេញនៃប្រាសាទ ដោយសារគ្រាប់ផ្លោង និងអំបែងគ្រាប់បានបំផ្លាញធាតុស្ថាបត្យកម្ម ចម្លាក់ និងធ្វើឱ្យផ្ទាំងថ្មប្រាសាទរៀបនឹងបាក់បែក ស្របពេលដែល UNESCO-ICOMOS បានវាយតម្លៃថា ប្រាសាទព្រះវិហារកំពុងស្ថិតក្នុង "គ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាក់លាក់" ហើយបានអំពាវនាវឱ្យមានសកម្មភាពសង្គ្រោះ បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ (UXO) ព្រមទាំងការងារអភិរក្សបន្ទាន់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
យោងតាមការថ្លែងអះអាងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា អង្គភាព CMAC បានធ្វើការស្រាវជ្រាវព័ត៌មាន និងពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ។ តាមរយៈការអង្កេតជាក់ស្តែង បានរកឃើញថា ភាគីយោធាថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១ គោលដៅ មកលើតួប្រាសាទ ដែលបានបង្កឱ្យមានការខូចខាតដល់តួប្រាសាទ និងបរិវេណជុំវិញរហូតដល់ជាង ៥៦០ កន្លែង។
ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់បន្ថែមថា ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារនេះ ត្រូវបានធ្វើឡើងដោយមានផែនការយុទ្ធសាស្ត្រ យុទ្ធវិធី ការសម្របសម្រួល និងការដឹកនាំបញ្ជាយ៉ាងច្បាស់លាស់ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារ ដែលជាមរតកវប្បធម៌ដ៏កម្រ និងមានតម្លៃជាសកល។ លោកអគ្គនាយកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា យុត្តិធម៌ពិតនឹងកើតមានចំពោះប្រាសាទព្រះវិហារ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត។
Photo: H.E Heng Ratana, CMAC Directorក្នុងនោះផងដែរ របាយការណ៍បេសកកម្មរួម UNESCO-ICOMOS (Joint WHC-ICOMOS Advisory Mission Report) ត្រូវបានចេញផ្សាយជាផ្លូវការនៅលើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក (UNESCO World Heritage Centre) បានឱ្យដឹងថា បេសកកម្មរួម UNESCO-ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារ បានកត់ត្រាតំបន់ខូចខាតចំនួន ១៤២ កន្លែង ពីការវាយប្រហារនាខែកក្កដា ឆ្នាំ២០២៥ និង ៤២០ កន្លែងបន្ថែមទៀត ពីការវាយប្រហារនាខែធ្នូ ឆ្នាំ២០២៥។