The Khmer Daily Network Logo

Fashion

1 month agoLim_Rothanaksambath

ស្នាដៃកូនខ្មែរល្បីរន្ទឺពិភពលោក! Collection “Spirit of the Forgotten” របស់ប្រ៊េនកូនខ្មែរ ALmée Couture នឹងបង្ហាញវត្តមាន ក្នុងមហោស្រពភាពយន្តទីក្រុងកាន ឆ្នាំ២០២៦

ស្នាដៃកូនខ្មែរល្បីរន្ទឺពិភពលោក! Collection “Spirit of the Forgotten” របស់ប្រ៊េនកូនខ្មែរ ALmée Couture នឹងបង្ហាញវត្តមាន ក្នុងមហោស្រពភាពយន្តទីក្រុងកាន ឆ្នាំ២០២៦
ជាមោទនភាពដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលប្រ៊េនសម្លៀកបំពាក់របស់កូនខ្មែរ ALmée Couture របស់អ្នកច្នៃម៉ូដវ័យក្មេង តាំង សុខហុង នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៩ ឆ្នាំ២០២៦ (2026 Cannes Film Festival) ប្រទេសបារាំង។


តាមរយៈប៉ុស្ទ័រ (Poster) បង្ហោះលើគណនីផ្លូវការរបស់ ALmée Couture កាលពីចុងខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា មានកិត្តិយសយ៉ាងក្រៃលែងក្នុងការនាំយក Collection “Spirit of the Forgotten” – Spring / Summer ’26 ទៅចូលរួមដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៩ ឆ្នាំ២០២៦។


ឈុតដ៏ប្រណីតរចនាឡើងយ៉ាងល្អឥតខ្ចោះរបស់ ALmée Couture នឹងត្រូវបានដាក់បង្ហាញនៅក្នុងបន្ទប់តាំងបង្ហាញឯកជន (Private Showroom) នៅ Hotel Juliana Cannes 14 Avenue de Madrid 06400 ទីក្រុងកាន ប្រទេសបារាំង ដែលជាចំណុចប្រសព្វនៃសិល្បៈច្នៃម៉ូដកម្រិតខ្ពស់ បេតិកភណ្ឌ និងសិល្បៈសហសម័យ។


យ៉ាងណាមិញ គេពុំទាន់ដឹងថា Collection “Spirit of the Forgotten” – Spring / Summer ’26 របស់ ALmée Couture នឹងត្រូវបង្ហាញក្នុងថ្ងៃណានៃព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៩ ឆ្នាំ២០២៦ នៅឡើយទេ មានតែរង់ចាំតាមដានការធ្វើបច្ចុប្បន្នភាពលើទំព័រហ្វេសប៊ុក ALmée Couture៕
Picture: ALmée Couture
Picture: ALmée Couture