National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា ទទួលបានមូលនិធិអន្តរជាតិបន្ថែមជាង ៦២ម៉ឺនដុល្លារ ក្នុងសន្និសីទ COP17 នៅអាមេនី ដើម្បីពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះ

ភ្នំពេញ, ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦៖ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) ដែលប្រារព្ធឡើងនៅប្រទេសអាមេនី ព្រះរាជាណាចក្រកម្ពុជា ទទួលបានការគាំទ្រហិរញ្ញប្បទានមូលនិធិពីសហគមន៍អន្តរជាតិបន្ថែមចំនួន ៦២៩,៤៧៥ ដុល្លារអាមេរិក ដើម្បីយកមកពង្រឹងកិច្ចការគ្រប់គ្រងធនធានជីវៈចម្រុះជាតិនៅក្នុងប្រទេស។
ជោគជ័យជាបន្តបន្ទាប់នេះ បានស្តែងឱ្យឃើញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិ ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របរិស្ថានច្បាស់លាស់ ដោយផ្តោតលើ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវអព្យាក្រឹតកាបូន (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environment
សូមបញ្ជាក់ថា ក្នុងអំឡុងពេលចូលរួមសន្និសីទ COP17 គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមជជែកពិភាក្សា និងថ្លែងសន្ទរកថាគន្លឹះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ព្រមទាំងការចូលរួមយ៉ាងសកម្មក្នុងនាមជាប្រទេសសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិ ដើមឡើយដើម្បីរួមចំណែកដោះស្រាយវិបត្តិកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ផងដែរថា មុនទទួលបានថវិកាបន្ថែមជាង ៦២ម៉ឺនដុល្លារនេះ កម្ពុជាក៏ធ្លាប់ទទួលបានការគាំទ្រមូលនិធិចំនួន ១លានដុល្លារអាមេរិករួចមកហើយ ក្នុងសន្និសីទដដែលនេះ សម្រាប់បង្កើនសមត្ថភាពស្ថាប័ន ការគ្រប់គ្រងបរិស្ថាន និងការការពារធនធានធម្មជាតិ។ សរុបរួម ក្នុងឱកាសសន្និសីទ COP17 នាប្រទេសអាមេនី ឆ្នាំ២០២៦ នេះ ក្រសួងបរិស្ថានកម្ពុជា ទទួលបានមូលនិធិពីសហគមន៍អន្តរជាតិសរុបចំនួនជាង ១.៦ លានដុល្លារអាមេរិក ដើម្បីជំរុញចលនាបង្កើតភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ជោគជ័យជាបន្តបន្ទាប់នេះ បានស្តែងឱ្យឃើញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិ ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របរិស្ថានច្បាស់លាស់ ដោយផ្តោតលើ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវអព្យាក្រឹតកាបូន (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environmentសូមបញ្ជាក់ថា ក្នុងអំឡុងពេលចូលរួមសន្និសីទ COP17 គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមជជែកពិភាក្សា និងថ្លែងសន្ទរកថាគន្លឹះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ព្រមទាំងការចូលរួមយ៉ាងសកម្មក្នុងនាមជាប្រទេសសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិ ដើមឡើយដើម្បីរួមចំណែកដោះស្រាយវិបត្តិកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុ។