Football
• 2 hours ago• Lim_Rothanaksambath
Cristiano Ronaldo ឈរលំដាប់ទី១ កីឡាករចំណូលខ្ពស់បំផុតក្នុង FIFA World Cup 2026

ភ្នំពេញ, ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៖ សារព័ត៌មានអន្តរជាតិ The Business Standard ទើបតែចុះផ្សាយអត្ថបទមួយអំពីកីឡាករដែលមានចំណូលខ្ពស់បំផុតក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026។
តាមការចុះផ្សាយរបស់ The Business Standard នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងគេ ដែលបង្ហាញវត្តមានកីឡាករបាល់ទាត់កម្រិតមហាសេដ្ឋីពីររូបគឺ៖ Cristiano Ronaldo (គ្រីស្ទៀណូ រ៉ូណាល់ដូ) ដែលមានទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានប្រហែល $1.2 billion និង Lionel Messi (លីអូណែល ម៉េស៊ី) ដែលមានទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានប្រហែល $1.1 billion។
ទោះបីជាបានគ្រងតំណែងជាអត្តពលិកដែលមានចំណូលខ្ពស់បំផុតក្នុងពិភពលោកអស់រយៈពេល ៤ ឆ្នាំជាប់ៗគ្នាក៏ដោយ ក៏ការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយរបស់ គ្រីស្ទៀណូ រ៉ូណាល់ដូ បានបញ្ចប់ទៅដោយពានរង្វាន់នេះនៅតែជាបំណែកតែមួយគត់ដែលនៅខ្វះខាតនៅក្នុងអាជីពដ៏អស្ចារ្យរបស់លោក។
គួរឱ្យដឹងផងដែរថា តាមរយៈតារាងរាយនាមកីឡាករចំណូលខ្ពស់បំផុតក្នុង FIFA World Cup 2026 ដែល The Business Standard បានបង្ហោះជាសាធារណៈ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ឈរលើចំណាត់ថ្នាក់លេខ១ នៃតារាងកីឡាករបាល់ទាត់ដែលមានចំណូលខ្ពស់បំផុតក្នុង FIFA World Cup 2026 ដោយតួលេខចំណូលសរុប $300M។
ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi តួលេខចំណូលសរុប $140M, ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករសញ្ជាតិបារាំង Kylian Mbappe តួលេខចំណូលសរុប $95M, ចំណាត់ថ្នាក់លេខ៤ បានទៅលើកីឡាករសញ្ជាតិStatusន័រវែស Erling Haaland តួលេខចំណូលសរុប $80M, ចំណាត់ថ្នាក់លេខ៥ បានទៅលើកីឡាករសញ្ជាតិប្រេស៊ីល Vinicius Jr. តួលេខចំណូលសរុប $60M និង ចំណាត់ថ្នាក់លេខ៦ បានទៅលើកីឡាករសញ្ជាតិអេហ្ស៊ីប Mohamed Salah តួលេខចំណូលសរុប $55M។
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network