National
• 1 week ago• Lim_Rothanaksambath
CSFF រៀបចំកិច្ចស្វែងយល់ CFI និងបន្តទទួលភាពយន្តខ្លី ដើម្បីប្រកួតប្រចាំជំនាន់ទី១៥

ភ្នំពេញ, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦៖ មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៥ ឆ្នាំ២០២៦ បានចាប់ផ្តើមប្រកាសបើកទទួលស្នាដៃរបស់សមិទ្ធករភាពយន្តខ្នាតខ្លី ចាប់តាំងពីចុងខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ដើម្បីឱ្យបេក្ខជន និងសាធារណជនយល់បន្ថែមពីការដាក់រឿង CSFF បានរៀបចំ «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» Chaktomuk Film Insight (CFI) ៤លើករួចមកហើយ ចាប់តាំងពីខែមីនា ដល់ខែឧសភា ហើយគណៈកម្មការនឹងរៀបចំ CFI ចុងក្រោយក្នុងឆ្នាំនេះ ដើម្បីផ្តល់ពុទ្ធិ និងគំនិតបំផុសដល់និស្សិត និងយុវសមិទ្ធករយើង និងទុកពេលវេលាបន្ថែមដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ ជាថ្ងៃផុតកំណត់ចុងក្រោយ តាមសំណូមពររបស់បេក្ខជនរបស់ CSFF។
«កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» ត្រូវបានរៀបចំដោយក្រុមភាពយន្តឈូករ័ត្ន បាន៤លើកហើយ ក្រោមប្រធានបទផ្សេងៗគ្នាដែលបានបញ្ចប់ដោយជោគជ័យ ក្រោមការចូលរួមពីយុវជនស្រឡាញ់ការថតភាពយន្តសរុបជាង ៣០០នាក់។
កម្មវិធីលើកទី១ វាគ្មិន ១រូប គឺលោក ណុន វ៉ាន់ដេត អ្នកដឹកនាំរឿង «អគារចាស់» ភាពយន្តខ្លីផ្តាច់ព្រ័ត្រពី CSFF 2025 ប្រព្រឹត្តទៅនៅសាលាភាពយន្ត PSE។ កម្មវិធីលើកទី២ វាគ្មិន ៣រូប គឺ លោក មុនី កណ្ណដារង្គ អ្នកដឹកនាំរឿង «ខ្យល់ខែកុម្ភៈ» និងជាជ័យលាភី CSFF 2018, លោក ជុង សៀវភិន អ្នកដឹកនាំវីដេអូតន្ត្រីរឿង «គិតម៉េចឥឡូវ» និងជាជ័យលាភី CSFF 2023 និង លោក ឈាន ពិសេន អ្នកដឹកនាំរឿង «Black Light» និងជាជ័យលាភី CSFF 2024។ កម្មវិធីលើកទី៣ មានគ្រូបណ្តុះបណ្តាលដ៏មានបទពិសោធន៍ ២រូប ចូលរួមបង្ហាត់បង្ហាញពីការប្រើភ្លើង Aputure និង Amaran ដែលសហការជាមួយហាង Camera Hut។ កម្មវិធីលើកទី៤ វាគ្មិន ១រូប គឺលោកស្រី គង់ ស្រីណែត ប្រធានផ្នែករៀបចំឆាកភាពយន្ត ប្រព្រឹត្តទៅនៅក្រោម «ម្លប់អង្គការសិល្បៈខ្មែរអមតៈ»។
លោក Richard CHEN ជាគ្រូបណ្តុះបណ្តាលផ្នែកប្រើភ្លើង បានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំ សិក្ខាសាលាប្រើភ្លើងដែលលោកបានរៀបចំជាមួយ Aputure, amaran Asia, Camera Hut និង CSFF បានពង្រីកពីថ្នាក់រៀនសាធារណៈ ទៅដល់ស្ថាប័នចំនួន៥ នៅកម្ពុជា។ ក្នុងឆ្នាំនេះមានការបណ្តុះបណ្តាលសិក្ខាកាមសរុបជិត ៣០០នាក់ ដោយសារធ្លាប់ប្រើ និងបង្រៀនផ្នែកប្រើភ្លើងនៅប្រទេសជាច្រើនលើពិភពលោក។ លោកយល់ថា ការបន្តវិនិយោគលើទេពកោសល្យ និងជំនាញរបស់ពួកគាត់ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញឧស្សាហកម្មច្នៃប្រតិដ្ឋ នាពេលអនាគតនៅប្រទេសកម្ពុជា។
ដោយឡែក «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» លើកទី៥ កាលពីពេលកន្លងទៅ បានចាក់បញ្ចាំងទាំងភាពយន្តខ្លីផ្តាច់ព្រ័ត្រឆ្នាំ២០២៥ ទាំង៦រឿងរបស់សមិទ្ធករ និងតួសម្ដែងក្នុងរឿងផ្តាច់ព្រ័ត្រទាំង៦រូបនោះ នឹងបង្ហាញខ្លួនសម្រាប់វគ្គសំណួរចម្លើយចុងកម្មវិធី ទើបកម្មវិធីដាក់ចំណងជើងថា «ហ៊ានចាប់កាមេរ៉ា ហ៊ានប្រាថ្នាពានរង្វាន់»។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅ «វិទ្យាស្ថានបារាំងនៅកម្ពុជា» ដោយមានវាគ្មិនដែលមកចែករំលែកបទពិសោធន៍ផ្ទាល់ដល់ទស្សនិកជនកុះករ រួមទាំងយុវជនជនជាតិដើមភាគតិចមកពីបណ្តាខេត្តដូចជា រតនគិរីផងដែរ។
ក្រៅពីសំណួរចម្លើយរវាងសមិទ្ធករជ័យលាភីជាមួយប្រធាននៃមហោស្រព ទស្សនិកជនក៏បានសាកសួរដល់វាគ្មិនបន្ថែមពីបទពិសោធន៍ និងហេតុបណ្ដាលចិត្តនៃការផលិតភាពយន្តខ្លី ដែលរឹតតែធ្វើឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការបង្កើតស្នាដៃ ហើយអាចនឹងដាក់មកប្រកួតក្នុងមហោស្រពជំនាន់ទី១៥ នេះ។
ប្រសិនបើលោកអ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នកជាមួយទស្សនិកជនឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវនេះ ព្រោះសល់រយៈពេលប៉ុន្មានសប្តាហ៍ទៀតតែប៉ុណ្ណោះដល់ថ្ងៃឈប់ទទួលរឿងខ្លីហើយ៕

រាយការណ៍ដោយ The Khmer Daily Network