The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

មហោស្រពភាពយន្តខ្លីចតុមុខ ចាប់ដៃ CTB ជំរុញការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ និងភាពយន្តកម្ពុជានៅក្នុងតំបន់

មហោស្រពភាពយន្តខ្លីចតុមុខ ចាប់ដៃ CTB ជំរុញការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ និងភាពយន្តកម្ពុជានៅក្នុងតំបន់
ភ្នំពេញ, ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦៖ ក្នុងគោលបំណងលើកកម្ពស់មុខមាត់កម្ពុជាតាមរយៈសិល្បៈភាពយន្ត និងទេសចរណ៍វប្បធម៌ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានឈានដល់កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយមហោស្រពភាពយន្តខ្លីចតុមុខ (CSFF) ក្រោមកម្មវិធីផ្គូផ្គងមូលនិធិ (Matching Grant) ដើម្បីពង្រីកវិសាលភាពផ្សព្វផ្សាយព្រឹត្តិការណ៍នេះទៅកាន់កម្រិតអន្តរជាតិ។

ពិធីចុះហត្ថលេខាជាផ្លូវការនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់ CTB ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ព្រមទាំងផលិតករ និងអ្នកពាក់ព័ន្ធក្នុងវិស័យភាពយន្តជាច្រើនរូប។

ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) មានប្រសាសន៍ថា ភាពយន្តមិនមែនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែវាជាឧបករណ៍ផ្សព្វផ្សាយដ៏មានឥទ្ធិពលដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាទីតាំងជាក់ស្តែងតាមរយៈសាច់រឿង។

ឯកឧត្តម គឹម មិនា បានលើកឡើងថា «ទេសចរណ៍ភាពយន្ត គឺជាយុទ្ធសាស្ត្រអាទិភាព B2C ដ៏សំខាន់មួយរបស់ CTB ពីព្រោះភាពយន្តជាឧបករណ៍ផ្សព្វផ្សាយដ៏មានឥទ្ធិពលមួយ ដែលអាចផ្សារភ្ជាប់អារម្មណ៍ និងក្តីស្រឡាញ់របស់មនុស្សទៅកន្លែងណាមួយតាមសាច់រឿង និងទេសភាពស្រស់ស្អាតក្នុងភាពយន្តនោះÈ។ មែនទែនទៅ យើងចង់បង្ហាញថា កម្ពុជាមិនត្រឹមតែមានប្រវត្តិសាស្ត្រដ៏យូរលង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលនៃគំនិតច្នៃប្រឌិតដ៏រស់រវើកផងដែរ។

ប្រភព និងរូបភាព៖ ផ្តល់ដោយ មហោស្រពភាពយន្តខ្លីចតុមុខប្រភព និងរូបភាព៖ ផ្តល់ដោយ មហោស្រពភាពយន្តខ្លីចតុមុខ
ប្រភព និងរូបភាព៖ ផ្តល់ដោយ មហោស្រពភាពយន្តខ្លីចតុមុខប្រភព និងរូបភាព៖ ផ្តល់ដោយ មហោស្រពភាពយន្តខ្លីចតុមុខ
ជាក់ស្តែងការគាំទ្រនេះ ធ្វើឡើងស្របពេលដែលរាជធានីភ្នំពេញ ត្រូវបានបណ្តាញព័ត៌មានពិភពលោក BBC ដាក់បញ្ចូលក្នុងចំណោមគោលដៅទេសចរណ៍ទាំង ២០ ដែលអ្នកដំណើរ «ត្រូវតែទៅកម្សាន្ត» ក្នុងឆ្នាំ២០២៦ ក្រោមរហស្សនាមថា «ទីក្រុងច្នៃប្រឌិតដ៏សម្បូរបែប»។

លោក ស៊ុ ស៊ីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ (CSFF) ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ (CSFF) បានសម្តែងនូវភាពជឿជាក់ថា កិច្ចព្រមព្រៀងនេះគឺជាចំណុចរបត់ថ្មីមួយសម្រាប់មហោស្រព។ លោកបានលើកឡើងថា ការគាំទ្រពី CTB នឹងជួយឱ្យ CSFF វិវឌ្ឍខ្លួនពីព្រឹត្តិការណ៍ក្នុងស្រុក ទៅជាវេទិកាវប្បធម៌កម្រិតតំបន់ ដែលអាចបង្ហាញសមត្ថភាពផលិតករខ្មែរទៅកាន់ទស្សនិកជនអន្តរជាតិ និងទាក់ទាញអ្នកស្នេហាវិស័យភាពយន្តពីក្រៅប្រទេសមកកាន់កម្ពុជា។

លោក ស៊ុ ស៊ីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ (CSFF) បានលើកឡើងថា Çសម្រាប់ CSFF ភាពជាដៃគូនេះ គឺជា ការបោះជំហានដ៏សំខាន់មួយ ពីមហោស្រពដែលទទួលបានការគាំទ្រតែក្នុងស្រុក ទៅជាវេទិកាវប្បធម៌ដែលមានទំនាក់ទំនង ជាអន្តរជាតិ។ ការពង្រីកទីផ្សារទៅកាន់អន្តរជាតិ នឹងអនុញ្ញាតឱ្យយើងបង្ហាញពីសមត្ថភាពសមិទ្ធិករភាពយន្តកំពុងរះរបស់កម្ពុជា ទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ ទន្ទឹមនឹងការអញ្ជើញសមិទ្ធិករភាពយន្ត និងអ្នកស្នេហាវិស័យភាពយន្តក្នុងតំបន់ឱ្យមក ស្វែងយល់ពីប្រទេសរបស់យើងÈ។

សូមជម្រាបថា មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៥ នឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដើម្បីពង្រីកសក្តានុពលទេសចរណ៍ក្នុងស្រុក CSFF នឹងបន្តដំណើរទៅកាន់ខេត្តបាត់ដំបង សៀមរាប និងកែប ក្នុងចន្លោះខែវិច្ឆិកា និងធ្នូ ឆ្នាំ២០២៦។ ជ័យលាភីពីមហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៥ នឹងមានការផ្តល់ជូនពានរង្វាន់សម្រាប់ភាពយន្តខ្លីក្នុងស្រុកល្អបំផុត ភាពយន្តអន្តរជាតិល្អបំផុត និងភាពយន្តនិស្សិត។

យោងតាម CTB កម្មវិធីផ្គូផ្គងមូលនិធិនេះ នឹងផ្តោតសំខាន់លើការជួយជ្រោមជ្រែងដល់យុទ្ធនាការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ របស់មហោស្រពនៅលើឆាកអន្តរជាតិ ដើម្បីធានាថាភាពយន្ត និងតំបន់ទេសចរណ៍កម្ពុជា ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកវិនិយោគ និងភ្ញៀវទេសចរបរទេស។

សាធារណជននិងស្ថាប័ននានាដែលមានបំណងចង់ជួយបណ្តុះទេពកោសល្យយុវជនផ្នែកច្នៃប្រតិដ្ឋ អាចចូលរួមគាំទ្រដល់ មហោស្រព CSFF លើកទី១៥ តាមរយៈការបរិច្ចាគដោយផ្ទាល់ QR របស់មហោស្រព CSFF លើកទី១៥ ដែលមានលើផ្ទាំងផ្សព្វផ្សាយ ឬលោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ ដើម្បីទទួលបានព័ត៌មានលម្អិតផ្សេងៗ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2