National
• 1 hour ago• Lim_Rothanaksambath
ក្រុមអ្នកផលិតមាតិកាអន្តរជាតិ Cyberlocos៖ កម្ពុជា ជាតារាកំពុងរះភ្លឺចិញ្ចាចដែលទាក់ទាញខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Alan Wurman Rodrich អ្នកបង្កើតមាតិកាមកពីប្រទេសឈីលី និងជាស្ថាបនិក Alan's Theory, លោក Lars Aage Haaland Christiansen អ្នកជំនួញន័រវេស ម្ចាស់រថយន្ត និងជាសហស្ថាបនិក Cyberlocos, លោក Arisa Nelson Saisi អ្នកផលិតមាតិកាកេនយ៉ា (Influencer), លោក Joachim Cerin Bekkevold អាជីវករន័រវេស និងជាអ្នកបង្កើតកម្មវិធី Podcast ស្តីពីវប្បធម៌ និងឱកាសវិនិយោគគោលដៅកម្ពុជា និងលោក Ilia Berezin អ្នកបង្កើតមាតិកា និងអ្នកបង្ហាញម៉ូតរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការផលិតមាតិកាឌីជីថល ដើម្បីបង្ហាញពីសភាពការណ៍ពិតរបស់កម្ពុជាទៅកាន់ទស្សនិកជនជុំវិញពិភពលោក នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុម Cyberlocos និង Alan's Theory ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីភ្ជាប់ការយល់ដឹងរវាងប្រជាជន និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងបានស្នើក្រុមអ្នកផលិតមាតិកាបន្តជួយផ្សព្វផ្សាយស្ថានភាពពិតរបស់កម្ពុជា។ ជាពិសេស សន្តិសុខ សុវត្ថិភាព និងបរិយាកាសប្រកបដោយភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា ព្រមទាំងបង្កើតវីដេអូ និងមាតិកាខ្លីៗ ដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌ ធនធានធម្មជាតិ គោលដៅទេសចរណ៍ល្បីៗ និងបទពិសោធន៍ទេសចរណ៍ពិតប្រាកដ ដើម្បីជំរុញឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍
ក្នុងនោះផងដែរ លោក Alan Wurman Rodrich និងលោក Lars Aage Haaland Christiansen បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនក្រុមការងារចូលជួបពិភាក្សាការងារ ព្រមទាំងបានធ្វើបទបង្ហាញអំពីបេសកកម្ម និងសកម្មភាពរបស់ Alan's Theory និង Cyberlocos ដែលជាវេទិកាផលិតមាតិកា និងគម្រោងធ្វើដំណើរអន្តរជាតិដ៏មានឥទ្ធិពល ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការផលិតវីដេអូ និងមាតិកាឌីជីថល ការចែករំលែកបទពិសោធន៍ធ្វើដំណើរពិតប្រាកដ ការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ជីវភាពរស់នៅសហគមន៍មូលដ្ឋាន និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅកាន់ទស្សនិកជនជុំវិញពិភពលោក ព្រមទាំងការលើកកម្ពស់ការយល់ដឹងអំពីទេសចរណ៍ប្រកបដោយចីរភាព និងការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ។
ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា តាមរយៈការបង្កើត និងផ្សព្វផ្សាយមាតិកាឌីជីថលដែលបង្ហាញពីសក្តានុពលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ ធនធានធម្មជាតិ និងរូបភាពពិតរបស់កម្ពុជា ព្រមទាំងចូលរួមគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» និងពាក្យស្លោក «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន។
គួរបញ្ជាក់ផងដែរថា Cyberlocos គឺជាគម្រោងធ្វើដំណើរជុំវិញពិភពលោកដោយរថយន្តអគ្គិសនី ដែលរហូតមកដល់ពេលនេះបានធ្វើដំណើរជាង ១០០,០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៨០ ប្រទេស និងកំពុងបន្តបេសកកម្មបំបែកកំណត់ត្រាពិភពលោក Guinness World Records។ ចំណែក Alan's Theory គឺជាវេទិកាផលិតមាតិកាធ្វើដំណើរអន្តរជាតិ ដែលលោក Alan បានធ្វើដំណើរទៅកាន់ប្រទេសជាង ១១៥ ប្រទេស និងមានអ្នកតាមដានលើបណ្តាញសង្គមជាង ១,៨ លាននាក់ ដោយខ្លឹមសាររបស់លោកបានទៅដល់ទស្សនិកជនរាប់រយលាននាក់នៅទូទាំងពិភពលោក៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុម Cyberlocos និង Alan's Theory ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីភ្ជាប់ការយល់ដឹងរវាងប្រជាជន និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងបានស្នើក្រុមអ្នកផលិតមាតិកាបន្តជួយផ្សព្វផ្សាយស្ថានភាពពិតរបស់កម្ពុជា។ ជាពិសេស សន្តិសុខ សុវត្ថិភាព និងបរិយាកាសប្រកបដោយភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា ព្រមទាំងបង្កើតវីដេអូ និងមាតិកាខ្លីៗ ដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌ ធនធានធម្មជាតិ គោលដៅទេសចរណ៍ល្បីៗ និងបទពិសោធន៍ទេសចរណ៍ពិតប្រាកដ ដើម្បីជំរុញឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ក្នុងនោះផងដែរ លោក Alan Wurman Rodrich និងលោក Lars Aage Haaland Christiansen បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនក្រុមការងារចូលជួបពិភាក្សាការងារ ព្រមទាំងបានធ្វើបទបង្ហាញអំពីបេសកកម្ម និងសកម្មភាពរបស់ Alan's Theory និង Cyberlocos ដែលជាវេទិកាផលិតមាតិកា និងគម្រោងធ្វើដំណើរអន្តរជាតិដ៏មានឥទ្ធិពល ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការផលិតវីដេអូ និងមាតិកាឌីជីថល ការចែករំលែកបទពិសោធន៍ធ្វើដំណើរពិតប្រាកដ ការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ជីវភាពរស់នៅសហគមន៍មូលដ្ឋាន និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅកាន់ទស្សនិកជនជុំវិញពិភពលោក ព្រមទាំងការលើកកម្ពស់ការយល់ដឹងអំពីទេសចរណ៍ប្រកបដោយចីរភាព និងការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ។