National
• 1 hour ago• Lim_Rothanaksambath
ប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប.៖ កម្ពុជាកំពុងស៊ើបអង្កេតលើ លោក Deng Pibing ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ Long Bay

ភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ថា អាជ្ញាធរកម្ពុជា កំពុងធ្វើការស៊ើបអង្កេតលើ លោក Deng Pibing ពាក់ព័ន្ធនឹងសកម្មភាពសង្ស័យថា មានការពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ Long Bay ក្នុងខេត្តកោះកុង ដោយបន្ថែមថា ទីតាំងនោះត្រូវបានបិទ នឹងបន្តស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។
ឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានធ្វើការកត់សម្គាល់បែបនេះ ដើម្បីឆ្លើយតបទៅនឹងភាពយន្តឯកសារស៊ើបអង្កេតរបស់សារព័ត៌មាន Al Jazeera ដែលបានផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។
កាលពីខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរបានរកឃើញអគារជាច្រើនក្នុងបរិវេណតំបន់ Long Bay ដែលសង្ស័យថា មានការពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់តាមអនឡាញ (Online Scam)។ ក្រុមឧក្រិដ្ឋជនសង្ស័យបានគេចខ្លួន ដោយបន្សល់ទុកនូវវត្ថុតាងដែលជឿជាក់ថា មានទំនាក់ទំនងនឹងសកម្មភាពខុសច្បាប់ទាំងនោះ។
អាជ្ញាធរខេត្តកោះកុង បានឃុំខ្លួនជនសង្ស័យមួយចំនួន និងរឹបអូសវត្ថុតាងដើម្បីធ្វើការស៊ើបអង្កេតបន្ថែម ខណៈដែលទីតាំងនោះត្រូវបានបិទ នឹងបន្តស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចុះត្រួតពិនិត្យទីតាំងដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរក្នុងខេត្តកោះកុង ដើម្បីពិនិត្យមើលវឌ្ឍនភាព ដោយបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធឱ្យរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើទីតាំង និងវត្ថុតាង ព្រមទាំងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់។
លោក Deng Pibing គឺជាស្ថាបនិកក្រុមហ៊ុន ZhengHeng Group ដែលបានអភិវឌ្ឍតំបន់ Long Bay ជាគម្រោងទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធក្នុងសម្បទានតំបន់ដារសាគរ គឺជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតដែលកំពុងបន្តដំណើរការ។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក Deng Pibing បានចាកចេញពីប្រទេសកម្ពុជា កាលពីចុងខែឧសភា ឆ្នាំ២០២៦។ ប្រភពជំនាញ បានបង្ហាញថា លោកស្ថិតក្រោមនិវេទន៍ក្រហម (Red Notice) របស់អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol)។
ចំពោះករណីដែលបានកើតឡើងនេះជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសាធារណជនក្នុងប្រទេសកម្ពុជា ដោយពលរដ្ឋអំពាវនាវឱ្យមានការបោសសម្អាតប្រតិបត្តិការបោកប្រាស់ឱ្យបានហ្មត់ចត់ និងលើកឡើងថា ការចោទប្រកាន់បែបនេះប៉ះពាល់ដល់កិត្តិនាមរបស់ប្រទេសនៅលើឆាកអន្តរជាតិ។
សាធារណជនជាច្រើនបានបង្ហាញការយល់ឃើញថា កិត្តិនាមរបស់កម្ពុជាត្រូវតែត្រូវបានការពារ និងស្ដារឡើងវិញ ហើយវិធានការអនុវត្តច្បាប់យ៉ាងដាច់ខាត គឺចាំបាច់ដើម្បីធានាដល់អ្នកវិនិយោគ ភ្ញៀវទេសចរ និងដៃគូអន្តរជាតិថា ព្រះរាជាណាចក្រកម្ពុជានឹងមិនអត់ឱនចំពោះបណ្ដាញឧក្រិដ្ឋកម្មដែលដំណើរការលើទឹកដីរបស់ខ្លួនឡើយ។
ក្រឡេកទៅមើល ភាពយន្តឯកសាររបស់សារព័ត៌មាន Al Jazeera ពីការស៊ើបអង្កេតរយៈពេល ២៤នាទី បានបង្ហាញការចោទប្រកាន់អំពីប្រតិបត្តិការបោកប្រាស់តាមអនឡាញ ការប្រើប្រាស់គ្រឿងញៀន និងអំពើពុករលួយនៅតំបន់ Long Bay រួមទាំង វីដេអូលួចថត និងសេចក្ដីថ្លែងការណ៍ដែលពាក់ព័ន្ធនឹងលោក Deng Pibing សហគ្រិន និងមន្ត្រីកម្ពុជា លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បរិវេណតំបន់ដារសាគរដែលត្រូវបានបង្ហាញនៅក្នុងការស៊ើបអង្កេតនោះ ត្រូវបានកងកម្លាំងអនុវត្តច្បាប់កម្ពុជាធ្វើការឆែកឆេរ និងបិទជាស្ថាពររួចទៅហើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងអំពីការអះអាងរបស់ លោក Deng Pibing នៅក្នុងភាពយន្តឯកសារជុំវិញការចែកចាយប្រាក់ដើម្បីធានាស្ថិរភាព និងការការពារអាជីវកម្មរបស់ខ្លួន ដោយបង្ហាញថា វាអាចជាការព្យាយាមអួតអាងអំពីឥទ្ធិពល និងខ្នងបង្អែកដ៏មានអំណាចដើម្បីទាក់ទាញភ្ញៀវរបស់ខ្លួន ដែលជាអ្នកសារព័ត៌មានបន្លំខ្លួន។
លោក ទូច សុខៈ បានបញ្ជាក់ថា រាល់ការរៀបចំចែករំលែកផលចំណេញរវាងបុគ្គលឯកជន និងមន្ត្រីរាជរដ្ឋាភិបាល ប្រសិនបើរកឃើញថាមានការពិត គឺបង្កើតបានជាអំពើខុសច្បាប់ មិនមែនជាការរៀបចំដែលទទួលបានការអនុញ្ញាតពីស្ថាប័នសាធារណៈនោះឡើយ។ លោកបានថ្លែងថា «គ្មានស្ថាប័នសាធារណៈណាមួយចូលរួមក្នុងការចែករំលែកផលចំណេញពីសកម្មភាពមិនត្រឹមត្រូវ ឬចែកចាយផលប្រយោជន៍ជាមួយបុគ្គលឯកជននោះឡើយ»។
ចំពោះរូបភាពវីដេអូដែលបង្ហាញយានយន្តពាក់ផ្លាកលេខ និងសញ្ញាសម្គាល់ប៉ូលិស លោក ទូច សុខៈ បានប្រាប់ថា គ្មានស្ថាប័នរដ្ឋណាមួយអនុញ្ញាតឱ្យយានយន្តរដ្ឋយកទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ឯកជននោះទេ។ ក្នុងករណីខ្លះ យានយន្តកម្មសិទ្ធិឯកជនអាចត្រូវបានកែច្នៃ ឬដាក់ផ្លាកលេខក្លែងក្លាយ និងសញ្ញាសម្គាល់រដ្ឋ ដើម្បីបង្កើតចំណាប់អារម្មណ៍ថាជាការអនុញ្ញាតផ្លូវការ។

ជុំវិញរឿងនេះ ឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យា នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ដើម្បីលុបបំបាត់សកម្មភាពបោកប្រាស់តាមអនឡាញ ដោយផ្ដន្ទាទោសដល់មេខ្លោង និងបក្សពួក ព្រមទាំងបង្កកទ្រព្យសម្បត្តិរបស់ពួកឧក្រិដ្ឋជន។ ការស៊ើបអង្កេតលើ លោក Deng Pibing និងទីតាំងតំបន់ Long Bay នៅតែបន្តដំណើរការ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network