National
• 2 hours ago• Lim_Rothanaksambath
កុមារ ១,៣ លាននាក់ និងសាលារៀនជិត ៤ ពាន់ខ្នង ប្រឈមហានិភ័យខ្ពស់ ខណៈបាតុភូត El Niño ឆ្នាំ២០២៦-២០២៧ ត្រូវព្យាករណ៍ថា នឹងមានឥទ្ធិពលខ្លាំង

ភ្នំពេញ, ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖ ផ្អែកតាមការវាយតម្លៃចុងក្រោយស្តីពីស្ថានភាពអាកាសធាតុ និងសុខុមាលភាពកុមារ បានបង្ហាញថា បាតុភូតអាកាសធាតុ El Niño (អែលនីញ៉ូ) ប្រចាំឆ្នាំ២០២៦-២០២៧ ត្រូវបានព្យាករណ៍ថា នឹងជះឥទ្ធិពលខ្លាំងក្លា និងធ្ងន់ធ្ងរជាងឆ្នាំរាល់ដង ដោយក្នុងនោះកុមារកម្ពុជាប្រមាណ ១,៣ លាននាក់ កំពុងស្ថិតក្នុងហានិភ័យខ្ពស់នៃផលប៉ះពាល់ដោយផ្ទាល់លើសុខភាព ការអប់រំ និងជីវភាពរស់នៅ។
El Niño គឺជាបាតុភូតអាកាសធាតុធម្មជាតិដែលកើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្រប៉ាស៊ីហ្វិកកើនឡើងក្តៅជាងធម្មតា បង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពខុសប្រក្រតីនៅទូទាំងពិភពលោក។
បាតុភូតនេះបង្កឱ្យតំបន់មួយចំនួនជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង ខណៈតំបន់ខ្លះទៀតជួបប្រទះការធ្លាក់ភ្លៀងគំហុក និងគ្រោះទឹកជំនន់។ នៅលើសកលលោក កុមារជាង ៣៤៧ លាននាក់នៅតាមបណ្តាប្រទេសជិត ១០០ កំពុងប្រឈមមុខនឹងស្ថានភាពធាតុអាកាសប្រែប្រួលខ្លាំងនេះ។
ដោយឡែកសម្រាប់ព្រះរាជាណាចក្រកម្ពុជា ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ មិនត្រឹមតែបង្កើតជាសម្ពាធដល់ប្រភពទឹកប្រកបដោយសុវត្ថិភាព និងការបង្កបង្កើនផលកសិកម្មរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈយ៉ាងធ្ងន់ធ្ងរផងដែរ។
ក្នុងនោះ តាមរបាយការណ៍របស់អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF Cambodia) បានឱ្យដឹងថា កុមារជាង ៣៤៧ លាននាក់នៅតាមបណ្តាប្រទេសជិត ១០០ ទូទាំងពិភពលោក ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងស្ថានភាពធាតុអាកាសស្ងួតហួតហែង ឬសើមខុសពីធម្មតា។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា កុមារប្រមាណ ១,៣ លាននាក់នៅកម្ពុជា ប្រឈមនឹងហានិភ័យបម្រែបម្រួលអាកាសធាតុបង្កដោយ បាតុភូត El Niño។
សម្រាប់គ្រួសារនីមួយៗ បាតុភូតនេះអាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់បង្កបង្កើនផល ដែលបង្កើតសម្ពាធលើប្រាក់ចំណូលគ្រួសារ ព្រមទាំងបង្ករការរំខានដល់ការសិក្សា និងសុវាសុខាភិបាលផងដែរ។ តាមការវាយតម្លៃចុងក្រោយបានបង្ហាញថា សាលារៀនជាង ៣.៨៧២ ខ្នង និងមណ្ឌលសុខភាពចំនួន ៤០១ កន្លែង (ត្រូវជាប្រមាណមួយភាគបីនៃសាលារៀន និងមណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស) កំពុងស្ថិតក្នុងហានិភ័យនៃការរងគ្រោះដោយគ្រោះធម្មជាតិរួមមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងទៀត។
ប្រឈមមុខនឹងស្ថានភាពនេះ អង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធបានអំពាវនាវឱ្យមានការត្រៀមលក្ខណៈជាមុន រួមមាន៖ ការពង្រឹងប្រព័ន្ធស្តុកទឹកស្អាតនៅតាមសាលារៀន និងមណ្ឌលសុខភាព, ការរៀបចំផែនការឆ្លើយតបគ្រោះមហន្តរាយនៅថ្នាក់មូលដ្ឋាន, និងការបង្កើតយន្តការការពារកុមារពីជំងឺដែលបង្កឡើងដោយកម្តៅ និងការខ្វះអាហារូបត្ថម្ភ ដើម្បីធានាថាការសិក្សា និងសុខុមាលភាពរបស់កុមារកម្ពុជាមិនត្រូវ បានរំខានឡើយ។
សូមជម្រាបឱ្យដឹងថា អំឡុងពេលដែលបាតុភូត El Niño ធ្លាប់បានកើតឡើងក្នុងឆ្នាំ២០១៦ និង ២០១៩/២០២៤ សាលារៀនជាច្រើននៅតាមបណ្តាខេត្តប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងបង្គន់ និងទឹកហូបចុក ដែលបង្ខំឱ្យសាលារៀនខ្លះត្រូវផ្អាកការសិក្សាបណ្តោះអាសន្ន ឬកាត់បន្ថយម៉ោងសិក្សានាពេលថ្ងៃត្រង់ ដើម្បីជៀសវាងគ្រោះថ្នាក់នៃការអត់ទឹក និងសូកកម្តៅ (Heatstroke) លើសិស្សានុសិស្ស។
ជុំវិញបាតុភូតអាកាសធាតុ El Niño (អែលនីញ៉ូ) នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល កំពុងជ្រោមជ្រែងកម្មវិធី «សាលារៀនសុវត្ថិភាព» (Safe School Initiative) និងការបំពាក់ប្រព័ន្ធថាមពលព្រះអាទិត្យ/អាងស្តុកទឹកនៅតាមមណ្ឌលសុខភាព ដើម្បីឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុអែលនីញ៉ូនេះ។
ជាមួយគ្នានោះ អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF Cambodia) សហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និង ក្រសួងបរិស្ថាន ក្នុងការតាមដានផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុលើក្រុមងាយរងគ្រោះ ពិសេសគឺ កុមារ និងស្ត្រី៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network