National
• 3 days ago• Lim_Rothanaksambath
រៀនផង ប្រកួតផង! និស្សិតស្រីកម្ពុជា ទ្រី គីមស័ង ឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ Engineers of the Future 2026 នៅរុស្ស៊ី

ភ្នំពេញ, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៖ និស្សិតស្រីកម្ពុជាកំពុងសិក្សានៅបរទេស កញ្ញា ទ្រី គីមស័ង បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាយុវទូតផ្សព្វផ្សាយអំពីកម្ពុជា។
ក្រៅពីការសិក្សាក្នុងនាមជាសិស្សនិស្សិតក្រៅប្រទេសហើយនោះ កញ្ញា ទ្រី គីមស័ង បានបង្ហាញពីសមត្ថភាព ភាពជឿជាក់ បុគ្គលិកលក្ខណៈ និងភាពស្រស់ស្អាតប្រកបដោយបញ្ញារបស់យុវនារីកម្ពុជា រហូតទទួលបានការជ្រើសរើសឱ្យឈានដល់ វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបវរកញ្ញា «Инженеры будущего 2026» (Engineers of the Future 2026) ដែលរៀបចំឡើងដោយសាកលវិទ្យាល័យរដ្ឋទូឡា នៃសហព័ន្ធរុស្ស៊ី។
ក្រៅពីការប្រកួត និស្សិតកម្ពុជារូបនេះ ក៏បានឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ និងសក្ដានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់មិត្តភក្តិអន្តរជាតិដែលបានចូលរួមក្នុងកម្មវិធី ដោយបានបង្ហាញពីភាពរួសរាយរាក់ទាក់ ភាពថ្លៃថ្នូរ និងមោទនភាពជាតិកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
ឆ្លៀតឱកាសនេះ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ក៏បានចូលរួមអបអរសាទរ និងជូនពរ កញ្ញា ទ្រី គីមស័ង ឱ្យទទួលបានជោគជ័យ និងលទ្ធផលដ៏ប្រសើរក្នុងវគ្គផ្តាច់ព្រ័ត្រ ព្រមទាំងបន្តធ្វើជាយុវទូតដ៏ឆ្នើម ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក។
រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានមោទនភាពក្នុងការធ្វើជាស្ពានតភ្ជាប់រវាងអតីតនិស្សិត និស្សិត និងសិក្ខាកាមយោធាកម្ពុជាកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី និងសិស្សនិស្សិតជំនាន់ក្រោយ ដើម្បីរួមចំណែកលើកកម្ពស់ការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ព្រមទាំងគាំទ្រយុវជនកម្ពុជាឱ្យក្លាយជាយុវទូតដ៏មានសក្តានុពល ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕
ពីសារព័ត៌មាន The Khmer Daily Network
ក្រៅពីការសិក្សាក្នុងនាមជាសិស្សនិស្សិតក្រៅប្រទេសហើយនោះ កញ្ញា ទ្រី គីមស័ង បានបង្ហាញពីសមត្ថភាព ភាពជឿជាក់ បុគ្គលិកលក្ខណៈ និងភាពស្រស់ស្អាតប្រកបដោយបញ្ញារបស់យុវនារីកម្ពុជា រហូតទទួលបានការជ្រើសរើសឱ្យឈានដល់ វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបវរកញ្ញា «Инженеры будущего 2026» (Engineers of the Future 2026) ដែលរៀបចំឡើងដោយសាកលវិទ្យាល័យរដ្ឋទូឡា នៃសហព័ន្ធរុស្ស៊ី។
ក្រៅពីការប្រកួត និស្សិតកម្ពុជារូបនេះ ក៏បានឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ និងសក្ដានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់មិត្តភក្តិអន្តរជាតិដែលបានចូលរួមក្នុងកម្មវិធី ដោយបានបង្ហាញពីភាពរួសរាយរាក់ទាក់ ភាពថ្លៃថ្នូរ និងមោទនភាពជាតិកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
ឆ្លៀតឱកាសនេះ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ក៏បានចូលរួមអបអរសាទរ និងជូនពរ កញ្ញា ទ្រី គីមស័ង ឱ្យទទួលបានជោគជ័យ និងលទ្ធផលដ៏ប្រសើរក្នុងវគ្គផ្តាច់ព្រ័ត្រ ព្រមទាំងបន្តធ្វើជាយុវទូតដ៏ឆ្នើម ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក។
រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ីសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានមោទនភាពក្នុងការធ្វើជាស្ពានតភ្ជាប់រវាងអតីតនិស្សិត និស្សិត និងសិក្ខាកាមយោធាកម្ពុជាកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី និងសិស្សនិស្សិតជំនាន់ក្រោយ ដើម្បីរួមចំណែកលើកកម្ពស់ការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ព្រមទាំងគាំទ្រយុវជនកម្ពុជាឱ្យក្លាយជាយុវទូតដ៏មានសក្តានុពល ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕
ពីសារព័ត៌មាន The Khmer Daily Network



