National
• 1 hour ago• Lim_Rothanaksambath
ក្រសួងការពារជាតិនាំ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យបទឈប់បាញ់ និងការខូចខាតដែលបង្កដោយការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 របស់ថៃ នៅក្រុងប៉ោយប៉ែត

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។
បេសកកម្មនេះ ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) មកពីសាធារណរដ្ឋហ្វីលីពីន ដោយបានចុះផ្ទាល់ទៅកាន់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតំបន់រងគ្រោះក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែសីហានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដដែលបានសង្កត់ធ្ងន់ថា ក្រុមការងារបានចុះពិនិត្យទីតាំងដែលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ទីតាំងនេះ គឺជាតំបន់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដែលត្រូវបានកងកម្លាំងយោធាថៃ វាយប្រហារតាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ទីតាំងរងគ្រោះនេះ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយចូលជ្រៅពីព្រំដែនប្រមាណ ៨.២ គីឡូម៉ែត្រ ហើយរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតែពុំទាន់អាចស្តារការប្រកបអាជីវកម្មឡើងវិញបាននៅឡើយ។
Photo: Minisry of National Defence
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹងដល់តួនាទីរបស់ក្រុម AOT ក្នុងការចុះពិនិត្យផ្ទាល់ដើម្បីធានាភាពតម្លាភាព និងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីចុងឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននាពេលនេះ ត្រូវបានចាត់ទុកថាជាយន្តការដ៏សំខាន់ក្នុងការផ្ទៀងផ្ទាត់ការពិត ពង្រឹងគណនេយ្យភាព និងកសាងទំនុកចិត្តរវាងភាគីទាំងពីរ ដើម្បីធានាឱ្យបាននូវសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនជាដាច់ខាត៕
ប្រភព៖ ក្រសួងការពារជាតិ
ពីសារព័ត៌មាន The Khmer Daily Network
បេសកកម្មនេះ ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) មកពីសាធារណរដ្ឋហ្វីលីពីន ដោយបានចុះផ្ទាល់ទៅកាន់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងតំបន់រងគ្រោះក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែសីហានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដដែលបានសង្កត់ធ្ងន់ថា ក្រុមការងារបានចុះពិនិត្យទីតាំងដែលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ទីតាំងនេះ គឺជាតំបន់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដែលត្រូវបានកងកម្លាំងយោធាថៃ វាយប្រហារតាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ទីតាំងរងគ្រោះនេះ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយចូលជ្រៅពីព្រំដែនប្រមាណ ៨.២ គីឡូម៉ែត្រ ហើយរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតែពុំទាន់អាចស្តារការប្រកបអាជីវកម្មឡើងវិញបាននៅឡើយ។
Photo: Minisry of National Defenceរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹងដល់តួនាទីរបស់ក្រុម AOT ក្នុងការចុះពិនិត្យផ្ទាល់ដើម្បីធានាភាពតម្លាភាព និងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីចុងឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។