National
• 2 hours ago• Lim_Rothanaksambath
ក្រសួងធនធានទឹក និងអង្គការ FAO បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសេវាកសិ-ឧតុនិយម និងការគ្រប់គ្រងធនធានទឹក

ភ្នំពេញ, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងធនធានទឹក និងឧតុនិយម និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីលើកកម្ពស់សេវាកសិ-ឧតុនិយម (Agrometeorology) ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាពនៅកម្ពុជា។
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យ លោកស្រី Rebekah Bell នាយិកាអង្គការ FAO ប្រចាំប្រទេសកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូដ៏យូរអង្វែងរបស់អង្គការ FAO ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការគាំទ្រដល់ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស តាមរយៈគម្រោង «ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប» (PEARL Project)។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
ឯកឧត្តម ថោ ជេដ្ឋា បានគូសបញ្ជាក់ថា ក្រសួងធនធានទឹក ចាត់ទុកសេវាឧតុនិយម និងអាកាសធាតុជាមុខងារសាធារណៈដ៏សំខាន់មួយ ដែលចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម ការគ្រប់គ្រងប្រភពទឹក ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការធានាថាព័ត៌មានព្យាករណ៍អាកាសធាតុដែលទាន់ពេលវេលា និងច្បាស់លាស់ អាចទៅដល់ដៃប្រជាកសិករ និងភាគីពាក់ព័ន្ធបានទាន់សភាពការណ៍។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គការ FAO ផ្តោតលើចំណុចអាទិភាពចំនួន ៣ រួមមាន៖ ១. បន្តជួយពង្រឹងបណ្តាញស្ថានីយកសិ-ឧតុនិយម ដើម្បីធានាបាននូវគុណភាពទិន្នន័យ ភាពអាចទុកចិត្តបាន និងនិរន្តរភាពនៃសេវាកម្ម។ ២. បន្តកៀរគរធនធានបន្ថែម ជួយដល់ក្រសួងក្នុងការពង្រឹងសេវាឧតុនិយម ការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធជូនដំណឹងជាមុន (Early Warning Systems)។ ៣. ជួយអភិវឌ្ឍន៍ធនធានមនុស្ស លើជំនាញបច្ចេកទេសឧតុនិយម ជលសាស្ត្រ កសិ-ឧតុនិយម និងការគ្រប់គ្រងធនធានទឹក ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែង។
ជាការឆ្លើយតប តំណាងអង្គការ FAO បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមសហគមន៍៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យ លោកស្រី Rebekah Bell នាយិកាអង្គការ FAO ប្រចាំប្រទេសកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូដ៏យូរអង្វែងរបស់អង្គការ FAO ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការគាំទ្រដល់ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស តាមរយៈគម្រោង «ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប» (PEARL Project)។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorologyឯកឧត្តម ថោ ជេដ្ឋា បានគូសបញ្ជាក់ថា ក្រសួងធនធានទឹក ចាត់ទុកសេវាឧតុនិយម និងអាកាសធាតុជាមុខងារសាធារណៈដ៏សំខាន់មួយ ដែលចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម ការគ្រប់គ្រងប្រភពទឹក ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការធានាថាព័ត៌មានព្យាករណ៍អាកាសធាតុដែលទាន់ពេលវេលា និងច្បាស់លាស់ អាចទៅដល់ដៃប្រជាកសិករ និងភាគីពាក់ព័ន្ធបានទាន់សភាពការណ៍។