National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា បង្ហាញលទ្ធផលកិច្ចសហប្រតិបត្តិការជាមួយ FBI ដោយបានស្រាវជ្រាវ ១២ករណី និងឈានទៅបង្ក្រាបទីតាំងស្កេម ៥០កន្លែង ក្នុងខេត្ត-ក្រុងចំនួន ៧

ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យារវាងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាម៉េរិក (FBI) បានស្ដែងឡើងនូវលទ្ធផលជាផ្លូវការ និងជាក់ស្ដែងជាបន្តបន្ទាប់។
តួយ៉ាង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវសំណុំរឿងចំនួន ១២ករណី ព្រមទាំងការឈានទៅបង្ក្រាប និងបោសសម្អាតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Compound) សរុបចំនួន ៥០កន្លែង នៅទូទាំងប្រទេស។
យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សមត្ថកិច្ចជំនាញកម្ពុជា ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ បានធ្វើការស្រាវជ្រាវ និងឆ្លើយតបលើសំណើស្វែងរកព័ត៌មានរបស់ភាគី FBI ចំនួន ១២ករណី ដូចខាងក្រោម៖
• ករណីពាក់ព័ន្ធគណនីរូបិយបណ្ណគ្រីបតូ (Crypto Accounts) ចំនួន ៦ករណី៖ សមត្ថកិច្ចបានអញ្ជើញមុខសញ្ញាសង្ស័យចំនួន ៦នាក់ មកសម្ភាស និងពិនិត្យទិន្នន័យ។ ជាលទ្ធផល បានរកឃើញថា បុគ្គលទាំងនោះពុំមានការជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រីបតូដូចការសង្ស័យឡើយ។
• ករណីស្រាវជ្រាវអត្តសញ្ញាណអ្នកប្រើប្រាស់ IP Address ចំនួន ៣ករណី៖ ក្រោយការត្រួតពិនិត្យបច្ចេកទេស សមត្ថកិច្ចបានឆ្លើយតបទៅភាគីអាម៉េរិកវិញថា IP Address ទាំងនោះជាប្រភេទ Public Endpoints ដែលមិនអាចកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ជាក់លាក់បានឡើយ។
• ករណីឆបោកការវិនិយោគរូបិយបណ្ណគ្រីបតូ ចំនួន ២ករណី៖ ការស៊ើបអង្កេតបានបង្ហាញថា មុខសញ្ញាសង្ស័យក្នុងសំណុំរឿងនេះ ពុំមានសកម្មភាពជាប់ពាក់ព័ន្ធនឹងការឆបោកវិនិយោគគ្រីបតូឡើយ។
• ករណីអត្តសញ្ញាណរថយន្តសង្ស័យបម្រើឱ្យសកម្មភាពស្កេម ចំនួន ១ករណី៖ តាមការពិនិត្យ ម្ចាស់រថយន្តបានផ្លាស់ប្ដូរលំនៅឋានថ្មី ដោយពុំមានតម្រុយក្នុងការស្រាវជ្រាវបន្តទៀតឡើយ។
ក្រៅពីសំណុំរឿងទាំង ១២ ខាងលើ ភាគី FBI ក៏បានផ្តល់ព័ត៌មានសម្ងាត់អំពីទីតាំងសង្ស័យបម្រើឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scams) សរុបចំនួន ៥០ទីតាំង។
ភ្លាមៗបន្ទាប់ពីទទួលបានទិន្នន័យច្បាស់លាស់ សមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងចុះបង្ក្រាបបោសសម្អាតទីតាំងទាំង ៥០កន្លែងនោះ បានជោគជ័យ ១០០%។ ទីតាំងទាំងនោះស្ថិតក្នុងភូមិសាស្ត្រខេត្ត-ក្រុងចំនួន ៧ រួមមាន៖ ខេត្តព្រះសីហនុ, ខេត្តស្វាយរៀង, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តកណ្តាល, ខេត្តកំពត និង ខេត្តត្បូងឃ្មុំ។
កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងនគរបាលជាតិកម្ពុជា និង FBI សហរដ្ឋអាម៉េរិក ត្រូវ បានបង្កើតឡើងនៅលើគ្រឹះនៃអនុស្សរណៈនៃការយោគយល់ (MoU) សំខាន់ៗចំនួន ២ គឺ ទី១. MoU ទ្វេភាគី ឆ្នាំ២០១៦ ធ្វើឡើងរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និង FBI ផ្តោតលើការផ្លាស់ប្ដូរព័ត៌មាន សម្គាល់ ស្លាកស្នាម និងស្នាមម្រាមដៃ និង ទី២. MoU ត្រីភាគី ឆ្នាំ២០១៩ ធ្វើឡើងរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង FBI ក្នុងគោលបំណងបង្កើត «ក្រុមការងាររួម» (Joint Task Force) ដើម្បីស៊ើបអង្កេត និងបង្ក្រាបបទល្មើសភេរវកម្ម ការជួញដូរមនុស្ស និងរត់ពន្ធមនុស្ស, ទេសចរណ៍ផ្លូវភេទលើកុមារ, ការជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់, ការសម្អាតប្រាក់ (Money Laundering) និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ តាមចាប់ និងដកហូតជនរត់គេចខ្លួន (Fugitives) មកផ្តន្ទាទោសតាមច្បាប់។
លោក ទូច សុឃៈ បានរំលឹកថា ក្នុងជំនួបសវនាការកន្លងមក រវាងថ្នាក់ដឹកនាំ FBI និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ភាគី FBI បានសម្តែងការវាយតម្លៃខ្ពស់ចំពោះឆន្ទៈនយោបាយ និងភាពបើកចំហរបស់កម្ពុជា ក្នុងការធ្វើការងារប្រកបដោយតម្លាភាព គណនេយ្យភាព និងសុចរិតភាព។
ថ្នាក់ដឹកនាំ FBI ក៏ធ្លាប់បានថ្លែងប្រាប់បណ្តាញសារព័ត៌មានអន្តរជាតិថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង FBI ក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យានៅលើទឹកដីកម្ពុជា គឺជា «គំរូនៃជោគជ័យ»។ ការគូសបញ្ជាក់ពីលទ្ធផលជាក់ស្តែងនាពេលនេះ ក៏ជាការឆ្លើយតប និងបដិសេធចោលទាំងស្រុងនូវការចោទប្រកាន់ និងការលាបពណ៌ដោយអគតិពីសំណាក់ក្រុម ឬភាគីមួយចំនួនដែលចោទប្រកាន់ថា កម្ពុជាខ្វះឆន្ទៈ ឬខ្វះយន្តការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ការប្រកាសលទ្ធផលនេះ បានធ្វើឡើងស្របពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (ICCOS-2026)» នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិជាច្រើនដូចជា សហរដ្ឋអាម៉េរិក, ចិន, អូស្ត្រាលី, ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ (UNODC) ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មស៊ីប៊ែរឱ្យអស់ពីកម្ពុជា និងតំបន់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network