International
• 2 days ago• Lim_Rothanaksambath
អតីតរដ្ឋមន្ត្រីអប់រំឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Gojek ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទពុករលួយ

ភ្នំពេញ (ថ្ងៃទី១ ខែកក្កដា) — តុលាការប្រឆាំងអំពើពុករលួយរបស់ឥណ្ឌូណេស៊ី បានសម្រេចផ្ដន្ទាទោសអតីតរដ្ឋមន្ត្រីក្រសួងអប់រំ និងជាសហស្ថាបនិកក្រុមហ៊ុន Gojek លោក Nadiem Makarim ឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ បន្ទាប់ពីរកឃើញថា លោកមានទោសក្នុងករណីពុករលួយពាក់ព័ន្ធនឹងការទិញកុំព្យូទ័រយួរដៃ Google Chromebook សម្រាប់សាលារៀន អំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ដោយដកស្រង់ប្រភពពី Reuters។
រូបភាព៖ សារព័ត៌មានក្រៅស្រុក
លោក Nadiem វ័យ ៤១ ឆ្នាំ ដែលបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌូណេស៊ីពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ លោកបានអះអាងថា ការទិញកុំព្យូទ័រ Chromebook នេះ បានជួយសន្សំសំចៃថវិការដ្ឋទៅវិញទេ ហើយលោកបានចាត់ទុកករណីនេះថាជា "រឿងនយោបាយ"។ ក្រុមមេធាវីរបស់លោកបានបញ្ជាក់ថា ពួកគេនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការនេះ។
ក្នុងអំឡុងពេលការពារខ្លួន លោក Nadiem បានអះអាងថា សាក្សីជំនាញមិនបានរកឃើញភស្តុតាងណាមួយនៃការខាតបង់របស់រដ្ឋ ការរំលោភច្បាប់ ការកេងចំណេញផ្ទាល់ខ្លួន ឬចេតនាបង្កបទល្មើសនោះទេ។ លោកបានព្រមានថា ការចោទប្រកាន់នេះអាចធ្វើឱ្យអ្នកមានសមត្ថភាពមិនហ៊ានចូលបម្រើការងាររដ្ឋ។
ដោយឡែក ក្រុមហ៊ុន Google មិនត្រូវបានចោទប្រកាន់ក្នុងករណីនេះទេ ហើយបានបដិសេធរាល់ការធ្វើខុស។ រីឯក្រុមហ៊ុន GoTo Group ដែលបានបង្កើតឡើងតាមរយៈការបញ្ចូលគ្នានៃក្រុមហ៊ុន Gojek និង Tokopedia ក្នុងឆ្នាំ ២០២១ បានថ្លែងថា លោក Nadiem មិនមានតួនាទីក្នុងការសម្រេចចិត្តណាមួយក្នុងក្រុមហ៊ុនឡើយ ចាប់តាំងពីលោកបានលាលែងពីតំណែងក្នុងឆ្នាំ ២០១៩ ដើម្បីចូលរួមក្នុងគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី Joko Widodo។
មុនពេលឈានជើងចូលក្នុងឆាកនយោបាយ លោក Nadiem បានរួមគ្នាបង្កើតក្រុមហ៊ុន Gojek ក្នុងឆ្នាំ ២០១០ ដោយបានផ្លាស់ប្តូរវាពីមជ្ឈមណ្ឌលហៅតាក់ស៊ីម៉ូតូខ្នាតតូច ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍។ ក្នុងអំឡុងពេលកាន់តំណែងជារដ្ឋមន្ត្រីអប់រំ លោកបានដាក់ចេញនូវកំណែទម្រង់អប់រំសំខាន់ៗ រួមទាំងកម្មវិធីសិក្សាជាតិដែលមានភាពបត់បែន និងគោលនយោបាយជំរុញការអប់រំប្រកបដោយបរិយាបន្ននៅក្នុងសាលារៀន៕
តុលាការក្រុងហ្សាកាតាបានកាត់សេចក្តីថា គម្រោងលទ្ធកម្ម (ការបញ្ជាទិញ) នេះ បានបង្កឱ្យរដ្ឋខាតបង់ថវិកាប្រមាណ ១២០ លានដុល្លារអាមេរិក។ ក្រៅពីទោសជាប់ពន្ធនាគារ តុលាការក៏បានបង្គាប់ឱ្យលោក Nadiem បង់ប្រាក់ពិន័យចំនួន ១ ពាន់លានរូពៀ (ប្រហែល ៥៥,៨៥០ ដុល្លារអាមេរិក) និងសងប្រាក់ជំងឺចិត្តចំនួន ៨០៩ ពាន់លានរូពៀ បើមិនដូច្នោះទេ លោកនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារបន្ថែម។
ព្រះរាជអាជ្ញាបានចោទប្រកាន់ថា ការទិញកុំព្យូទ័រ Chromebook នេះ មានជាប់ពាក់ព័ន្ធនឹងការវិនិយោគរបស់ក្រុមហ៊ុន Google នៅក្នុងក្រុមហ៊ុន Gojek ហើយបានលើកឡើងថា គម្រោងនេះបានបណ្តាលឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីខាតបង់ហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ដំបូងឡើយ ភាគីតំណាងអយ្យការបានទាមទារឱ្យផ្ដន្ទាទោសជាប់ពន្ធនាគារ ១៨ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥,៦ ទ្រីលានរូពៀ។

រូបភាព៖ សារព័ត៌មានក្រៅស្រុកលោក Nadiem វ័យ ៤១ ឆ្នាំ ដែលបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌូណេស៊ីពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ លោកបានអះអាងថា ការទិញកុំព្យូទ័រ Chromebook នេះ បានជួយសន្សំសំចៃថវិការដ្ឋទៅវិញទេ ហើយលោកបានចាត់ទុកករណីនេះថាជា "រឿងនយោបាយ"។ ក្រុមមេធាវីរបស់លោកបានបញ្ជាក់ថា ពួកគេនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការនេះ។