The Khmer Daily Network Logo

National

41 minutes agoLim_Rothanaksambath

កម្ពុជា ស្វាគមន៍នាវាល្បាតកងទ័ពជើងទឹកអង់គ្លេស HMS Tamar ចូលចតនៅមូលដ្ឋានសមុទ្ររាម ពង្រឹងសន្តិសុខដែនសមុទ្រ

កម្ពុជា ស្វាគមន៍នាវាល្បាតកងទ័ពជើងទឹកអង់គ្លេស HMS Tamar ចូលចតនៅមូលដ្ឋានសមុទ្ររាម ពង្រឹងសន្តិសុខដែនសមុទ្រ
ភ្នំពេញ, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦៖ នាវាល្បាតឈូងសមុទ្ររបស់កងទ័ពជើងទឹកភូមិន្ទអង់គ្លេស ឈ្មោះ HMS Tamar (P233) បានធ្វើការចូលចតនៅកំពង់ផែនៃមូលដ្ឋានសមុទ្ររាម ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

នៅក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការនៅផែលេខ២ នៃមូលដ្ឋានសមុទ្ររាម ឧត្តមនាវីត្រី អ៉ិន សុខេមរា មេបញ្ជាការរង​មូលដ្ឋានសមុទ្ររាម រួមជាមួយនាយនាវីជាច្រើនរូប បានអញ្ជើញទៅទទួលស្វាគមន៍ដោយផ្ទាល់ចំពោះវត្តមាននាវា HMS Tamar ដែលដឹកនាំដោយ លោកវរនាវីទោ Tom Lindsey RN មេបញ្ជាការនាវា។

យោងតាមប្រភពពីកងទ័ពជើងទឹក និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដំណើរទស្សនកិច្ចនេះមានរយៈពេល ៨ថ្ងៃ (ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦) ដែលនឹងផ្ដោតសំខាន់លើសកម្មភាពយោធា និងការទូតមួយចំនួន ដូចជា៖ ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពជើងទឹកអង់គ្លេស និងកងទ័ពជើងទឹកកម្ពុជា, ការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍បច្ចេកទេសដើម្បីពង្រឹងសមត្ថភាពការពារជាតិ និង ការពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ ដើម្បីរក្សាសុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ព័ត៌មាន កងទ័ពជេីងទឹក មូលដ្ឋានសមុទ្ររាម និង British Embassy in Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ព័ត៌មាន កងទ័ពជេីងទឹក មូលដ្ឋានសមុទ្ររាម និង British Embassy in Cambodia
នេះគឺជាលើកទី៣ ហើយដែលនាវាកងទ័ពជើងទឹកអង់គ្លេសបានមកបំពេញទស្សនកិច្ចនៅកម្ពុជា គិតចាប់តាំងពីឆ្នាំ២០២៣ មក ដែលនេះសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃទំនាក់ទំនងយោធារវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។

លក្ខណៈបច្ចេកទេសរបស់នាវា HMS Tamar (P233) គឺជានាវាល្បាតឈូងសមុទ្រ (Offshore Patrol Vessel) ទម្ងន់ផ្ទុក ២,០០០ តោន ប្រវែង ៩០ ម៉ែត្រ ទទឹង ១៣ ម៉ែត្រ ជម្រៅទឹក ៤,៣ ម៉ែត្រ កម្ពស់ ៣៣ ម៉ែត្រ និងល្បឿនអតិបរមា ២៤ knots (ប្រហែល ៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង)។

វត្តមានរបស់នាវា HMS Tamar មិនត្រឹមតែជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ចក្រភពអង់គ្លេសក្នុងការបង្កើនវត្តមាន និងការប្តេជ្ញាចិត្តចំពោះសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3