National
• 1 hour ago• Lim_Rothanaksambath
អង្គការអន្តរជាតិ IARD ចាប់ដៃគូសមាគម WSBIDA ជម្រុញការផ្សព្វផ្សាយ និងលក់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា

ភ្នំពេញ, ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦៖ សម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (International Alliance for Responsible Drinking - IARD) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការបង្កើនប្រសិទ្ធភាពនៃការធ្វើទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ និងការផ្តល់ព័ត៌មានត្រឹមត្រូវអំពីគ្រឿងស្រវឹង និងសុខភាពសាធារណៈ។
កិច្ចប្រជុំ និងកិច្ចពិភាក្សានេះបានផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយការប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្រិតគ្រោះថ្នាក់។
IARD គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញលំដាប់សកល ដែលទទួលបានការគាំទ្រពីក្រុមហ៊ុនផលិតស្រាបៀរ ស្រាទំពាំងបាយជូរ និងស្រាខ្លាំងឈានមុខគេចំនួន ១៣ ក្រុមហ៊ុននៅទូទាំងពិភពលោក។ អង្គការនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល អង្គការអន្តរជាតិ និងវិស័យឯកជន ដើម្បីរៀបចំគោលនយោបាយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ព្រមទាំងជំរុញគំនិតផ្តួចផ្តើមស្តីពីការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។
ស្របតាមការអំពាវនាវរបស់ អង្គការសហប្រជាជាតិ (UN) និង អង្គការសុខភាពពិភពលោក (WHO) អង្គការ IARD បានសហការជាមួយដៃគូទូទាំងខ្សែច្រវាក់តម្លៃ ដើម្បីអភិវឌ្ឍស្តង់ដារសកល។ វិធីសាស្ត្រនេះមានគោលបំណងលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ និងគាំទ្រដំណោះស្រាយជាក់ស្តែង ដែលរួមចំណែកយ៉ាងសំខាន់ដល់គោលដៅសុខភាពសាធារណៈ។
នៅក្នុងព្រះរាជាណាចក្រកម្ពុជា អង្គការ IARD បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនសមាជិក និង សមាគមអ្នកនាំចូល និងចែកចាយស្រាទំពាំងបាយជូរ ស្រាខ្លាំង និងស្រាបៀរនៅកម្ពុជា (Cambodia’s Wine, Spirit & Beer Importers and Distributors Association - WSBIDA)។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺផ្តោតទៅលើការបណ្តុះបណ្តាល និងការលក់រាយប្រកបដោយការទទួលខុសត្រូវ ដោយរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកផ្នែកលក់រាយ ដើម្បីធានាថាការលក់គ្រឿងស្រវឹងត្រូវបានប្រព្រឹត្តទៅតាមបទដ្ឋាន និងក្រមសីលធម៌ត្រឹមត្រូវ។ ទប់ស្កាត់ដាច់ខាតនូវការលក់ និងការចែកចាយភេសជ្ជៈមានជាតិអាល់កុលដល់អនីតិជន គឺ កុមារ និងយុវជន រួមទាំងការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតក្នុងរយៈពេលខ្លី (Heavy Episodic Drinking / Binge Drinking) ដែលជាបញ្ហាអាទិភាពចម្បងរបស់ UN និង WHO៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network