National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា ជោគជ័យធ្វើម្ចាស់ផ្ទះ ICCOS-2026 ដោយអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» និងការប្តេជ្ញា ១១ ចំណុច ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ, ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ដោយជោគជ័យជាផ្លែផ្កានៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» (Phnom Penh Declaration) ដែលមានការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រចំនួន ១១ ចំណុច ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។
សន្និសីទអន្តរជាតិនេះបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦) ក្រោមប្រធានបទ «រួមគ្នា ឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL), មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Neth Pheaktra
ព្រឹត្តិការណ៍ថ្នាក់សាកលនេះបានប្រមូលផ្តុំប្រតិភូ និងអ្នកចូលរួមជាង ៦០០ នាក់ អញ្ជើញមកពី ២៨ ប្រទេស និង ៧ អង្គការអន្តរជាតិ ដោយមានការរៀបចំវេទិកាកម្រិតខ្ពស់ និងវេទិកាពិភាក្សាចំនួន ៣ ផ្តោតលើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ការកាត់ផ្តាច់ហិរញ្ញវត្ថុខុសច្បាប់ ភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការការពារជនរងគ្រោះ។
នៅក្នុងពិធីបើកសន្និសីទ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់លាស់ចំពោះមុខសហគមន៍អន្តរជាតិថា «ទីតាំងឆបោកធំៗ ពុំមានទៀតឡើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយកម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ»។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Neth Pheaktra
សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនកើតចេញពីកម្ពុជា ហើយក៏មិនមែនមានតែនៅក្នុងកម្ពុជាដែរ ប៉ុន្តែវាជាបទល្មើសឆ្លងដែនថ្នាក់សាកល។ ជាមួយគ្នានេះ សម្តេចបានសង្កត់ធ្ងន់ថា ការយកការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកធ្វើជាលេសក្នុងគោលបំណងឈ្លានពាន ឬកាន់កាប់ទឹកដីរបស់ប្រទេសផ្សេង គឺជា «ការរំលោភបំពានទៅលើគោលការណ៍នៃច្បាប់អន្តរជាតិ»។
អង្គសន្និសីទបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលជាក់ស្តែងដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមក ក្នុងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា។ ក្នុងនោះ ទីតាំងចុះស្រាវជ្រាវ និងបង្ក្រាប បានចំនួន ៨៣២ ទីតាំង, សំណុំរឿងបញ្ជូនទៅតុលាការ បានចំនួន ៤៤៦ សំណុំរឿង, ជនសង្ស័យឃុំខ្លួន បានចំនួន ៣,៩២៧ នាក់ និង ជនបរទេសត្រូវបណ្តេញចេញ៖ ២២,១៤២ នាក់ (មាន ៣៨ សញ្ជាតិ)។
ទោះជាយ៉ាងណា សន្និសីទក៏បានកត់សម្គាល់ពីការវិវត្តនៃឧបាយកលរបស់ឧក្រិដ្ឋជន ដែលបានបំបែកជាក្រុមតូចៗ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI)។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការបង្ក្រាបតែមួយមុខមិនទាន់គ្រប់គ្រាន់ឡើយ ប៉ុន្តែចាំបាច់ត្រូវមានវិធានការបន្តបន្ទាប់ក្នុងការកាត់ផ្តាច់លំហប្រតិបត្តិការរបស់បណ្តាញឧក្រិដ្ឋជន។
អង្គសន្និសីទបានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ដោយអំពាវនាវឱ្យមានការឆ្លើយតបថ្នាក់ជាតិ តំបន់ និងសាកលលោក លើការប្តេជ្ញាចិត្តសំខាន់ៗទាំង ១១៖
1. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
2. កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម
3. រារាំង និងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស (ទ្រព្យសម្បត្តិ)
4. ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា
5. ពង្រឹងក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ
6. កសាងសមត្ថភាព និងភាពធន់
7. ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន
8. គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ
9. អនុវត្តគោលការណ៍មិនផ្តន្ទាទោសចំពោះជនរងគ្រោះដែលត្រូវគេបង្ខំ
10. ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស
11. លុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
សន្និសីទអន្តរជាតិនេះបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦) ក្រោមប្រធានបទ «រួមគ្នា ឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL), មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Neth Pheaktraព្រឹត្តិការណ៍ថ្នាក់សាកលនេះបានប្រមូលផ្តុំប្រតិភូ និងអ្នកចូលរួមជាង ៦០០ នាក់ អញ្ជើញមកពី ២៨ ប្រទេស និង ៧ អង្គការអន្តរជាតិ ដោយមានការរៀបចំវេទិកាកម្រិតខ្ពស់ និងវេទិកាពិភាក្សាចំនួន ៣ ផ្តោតលើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ការកាត់ផ្តាច់ហិរញ្ញវត្ថុខុសច្បាប់ ភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការការពារជនរងគ្រោះ។
នៅក្នុងពិធីបើកសន្និសីទ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់លាស់ចំពោះមុខសហគមន៍អន្តរជាតិថា «ទីតាំងឆបោកធំៗ ពុំមានទៀតឡើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយកម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ»។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Neth Pheaktraសម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនកើតចេញពីកម្ពុជា ហើយក៏មិនមែនមានតែនៅក្នុងកម្ពុជាដែរ ប៉ុន្តែវាជាបទល្មើសឆ្លងដែនថ្នាក់សាកល។ ជាមួយគ្នានេះ សម្តេចបានសង្កត់ធ្ងន់ថា ការយកការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកធ្វើជាលេសក្នុងគោលបំណងឈ្លានពាន ឬកាន់កាប់ទឹកដីរបស់ប្រទេសផ្សេង គឺជា «ការរំលោភបំពានទៅលើគោលការណ៍នៃច្បាប់អន្តរជាតិ»។