National
• 1 hour ago• Lim_Rothanaksambath
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានចាប់ផ្តើមនៅព្រឹកនេះ

ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026)» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នា រាជធានីភ្នំពេញ។ សន្និសីទកម្រិតអន្តរជាតិនេះ រៀបចំឡើងក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» (Acting Together Towards Breaking the Chain and Eradication of Online Scams)។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានរំលេចយ៉ាងច្បាស់អំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបយ៉ាងក្តៅគគុកចំពោះបទល្មើសឆ្លងដែន ក្នុងនាមកម្ពុជាជាប្រទេសរងគ្រោះមួយដែលរងការប៉ះពាល់ពីបណ្តាញឧក្រិដ្ឋជនអន្តរជាតិ។
សន្និសីទអន្តរជាតិនេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ មន្ត្រីអនុវត្តច្បាប់ ភ្នាក់ងារសន្តិសុខ និងអ្នកជំនាញបច្ចេកវិទ្យាមកពីជាង ២០ ប្រទេស រួមមាន៖ សហរដ្ឋអាមេរិក (តំណាងដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI), សាធារណរដ្ឋប្រជាមានិតចិន, អូស្ត្រាលី (នគរបាលសហព័ន្ធ AFP), ជប៉ុន, កូរ៉េខាងត្បូង ព្រមទាំងបណ្តាប្រទេសមកពីតំបន់អឺរ៉ុប អាហ្វ្រិក និងរដ្ឋសមាជិកអាស៊ាន។ បន្ថែមពីលើនោះ ក៏មានអង្គការប៉ូលិសអន្តរជាតិ (INTERPOL), អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC), ទីភ្នាក់ងារលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ, លេខាធិការដ្ឋានអាស៊ាន និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ការប្រមូលផ្តុំកម្លាំងសរុបនេះ មានគោលបំណងសិក្សា ពិភាក្សា និងផ្លាស់ប្តូរទស្សនៈរួម ដើម្បីវាយតម្លៃលើកល្បិចកលវិវត្តថ្មីៗនៃបទល្មើស cybercrime ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងដែន និងចែករំលែកបទពិសោធន៍ជាក់ស្តែង ក្នុងគោលដៅបញ្ចប់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីបទវិចារណកថាបើកសន្និសីទដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាកម្រិតខ្ពស់លើរបៀបវារៈទី១ ក្រោមប្រធានបទ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសកលលោក» (Online Scams as a Global Emergency)។
សូមជម្រាបថា នៅក្រោយការថ្លែងបើកសន្និសីទដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរួចមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏នឹងចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាកម្រិតខ្ពស់លើប្រធានបទស្ដីពី «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសកលលោក» ដែលជារបៀបវារៈទី១។
បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឱ្យដឹងថា ប្រមុខក្រសួងមហាផ្ទៃកម្ពុជានឹងរំលេចពីសារបាន និងមូលហេតុនៃការកើនឡើងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទំនាក់ទំនងរវាងបទល្មើសនេះជាមួយបទល្មើសផ្សេងទៀត យន្តការ និងលទ្ធផលបង្ក្រាបក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ការប្រឈមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការបំផុសគំនិតពិចារណាលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ការបើកចំហរ និងការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់។
ប្រភព៖ ទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន
រូបភាព៖ វីដេអូ Samdech Thipadei Hun Manet, Prime Minister of Cambodia
បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងសង្កត់ធ្ងន់ជូនអង្គវេទិកាអំពីអាទិភាព នៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាលកម្ពុជា លទ្ធផល និងបទពិសោធន៍ជាក់ស្តែងនៃកិច្ចប្រតិបត្តិការបង្ក្រាប ព្រមទាំងចំណុចគន្លឹះសំខាន់ៗ ដើម្បីឱ្យអង្គសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយកទៅពិចារណា និងរួមគ្នាដោះស្រាយក្នុងក្របខណ្ឌមនុស្សជាតិ សំដៅលុបបំបាត់បទល្មើសឆ្លងដែននេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
យោងតាមទិន្នន័យផ្លូវការមុនឈានដល់សន្និសីទនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីសមិទ្ធផល និងវិធានការក្តៅក្នុងការលុបបំបាត់បទល្មើសនេះ រួមមាន៖ ការស្រាវជ្រាវទីតាំងសង្ស័យជាង ៨០០ កន្លែង និងបានបង្ក្រាបបិទទីតាំងប្រតិបត្តិការឆបោកជាង ៦០០ កន្លែង ក្នុងនោះមានទីតាំងធំៗចំនួន ៨៦ កន្លែង ត្រូវបានលុបបំបាត់ទាំងស្រុង។ ការបង្កកគណនីធនាគារ និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសឆបោកគិតជាទឹកប្រាក់ជាង ៣០០ លានដុល្លារអាមេរិក។ ការឃាត់ខ្លួន និងបណ្តេញជនបរទេសពាក់ព័ន្ធជាង ២២,០០០ នាក់ (មាន ៣៨ សញ្ជាតិ) ចេញពីកម្ពុជា ក៏ដូចជា ការបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយគណនីធនាគារ និងគណនីទូទាត់ប្រាក់ ដើម្បីផ្តាច់ឫសគល់បណ្តាញបច្ចេកវិទ្យារបស់ក្រុមឆបោក។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានរំលេចយ៉ាងច្បាស់អំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបយ៉ាងក្តៅគគុកចំពោះបទល្មើសឆ្លងដែន ក្នុងនាមកម្ពុជាជាប្រទេសរងគ្រោះមួយដែលរងការប៉ះពាល់ពីបណ្តាញឧក្រិដ្ឋជនអន្តរជាតិ។
សន្និសីទអន្តរជាតិនេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ មន្ត្រីអនុវត្តច្បាប់ ភ្នាក់ងារសន្តិសុខ និងអ្នកជំនាញបច្ចេកវិទ្យាមកពីជាង ២០ ប្រទេស រួមមាន៖ សហរដ្ឋអាមេរិក (តំណាងដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI), សាធារណរដ្ឋប្រជាមានិតចិន, អូស្ត្រាលី (នគរបាលសហព័ន្ធ AFP), ជប៉ុន, កូរ៉េខាងត្បូង ព្រមទាំងបណ្តាប្រទេសមកពីតំបន់អឺរ៉ុប អាហ្វ្រិក និងរដ្ឋសមាជិកអាស៊ាន។ បន្ថែមពីលើនោះ ក៏មានអង្គការប៉ូលិសអន្តរជាតិ (INTERPOL), អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC), ទីភ្នាក់ងារលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ, លេខាធិការដ្ឋានអាស៊ាន និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ការប្រមូលផ្តុំកម្លាំងសរុបនេះ មានគោលបំណងសិក្សា ពិភាក្សា និងផ្លាស់ប្តូរទស្សនៈរួម ដើម្បីវាយតម្លៃលើកល្បិចកលវិវត្តថ្មីៗនៃបទល្មើស cybercrime ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងដែន និងចែករំលែកបទពិសោធន៍ជាក់ស្តែង ក្នុងគោលដៅបញ្ចប់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីបទវិចារណកថាបើកសន្និសីទដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាកម្រិតខ្ពស់លើរបៀបវារៈទី១ ក្រោមប្រធានបទ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសកលលោក» (Online Scams as a Global Emergency)។
សូមជម្រាបថា នៅក្រោយការថ្លែងបើកសន្និសីទដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរួចមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏នឹងចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាកម្រិតខ្ពស់លើប្រធានបទស្ដីពី «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសកលលោក» ដែលជារបៀបវារៈទី១។
បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឱ្យដឹងថា ប្រមុខក្រសួងមហាផ្ទៃកម្ពុជានឹងរំលេចពីសារបាន និងមូលហេតុនៃការកើនឡើងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទំនាក់ទំនងរវាងបទល្មើសនេះជាមួយបទល្មើសផ្សេងទៀត យន្តការ និងលទ្ធផលបង្ក្រាបក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ការប្រឈមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការបំផុសគំនិតពិចារណាលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ការបើកចំហរ និងការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់។
ប្រភព៖ ទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន
រូបភាព៖ វីដេអូ Samdech Thipadei Hun Manet, Prime Minister of Cambodiaបន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងសង្កត់ធ្ងន់ជូនអង្គវេទិកាអំពីអាទិភាព នៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាលកម្ពុជា លទ្ធផល និងបទពិសោធន៍ជាក់ស្តែងនៃកិច្ចប្រតិបត្តិការបង្ក្រាប ព្រមទាំងចំណុចគន្លឹះសំខាន់ៗ ដើម្បីឱ្យអង្គសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយកទៅពិចារណា និងរួមគ្នាដោះស្រាយក្នុងក្របខណ្ឌមនុស្សជាតិ សំដៅលុបបំបាត់បទល្មើសឆ្លងដែននេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
យោងតាមទិន្នន័យផ្លូវការមុនឈានដល់សន្និសីទនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីសមិទ្ធផល និងវិធានការក្តៅក្នុងការលុបបំបាត់បទល្មើសនេះ រួមមាន៖ ការស្រាវជ្រាវទីតាំងសង្ស័យជាង ៨០០ កន្លែង និងបានបង្ក្រាបបិទទីតាំងប្រតិបត្តិការឆបោកជាង ៦០០ កន្លែង ក្នុងនោះមានទីតាំងធំៗចំនួន ៨៦ កន្លែង ត្រូវបានលុបបំបាត់ទាំងស្រុង។ ការបង្កកគណនីធនាគារ និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសឆបោកគិតជាទឹកប្រាក់ជាង ៣០០ លានដុល្លារអាមេរិក។ ការឃាត់ខ្លួន និងបណ្តេញជនបរទេសពាក់ព័ន្ធជាង ២២,០០០ នាក់ (មាន ៣៨ សញ្ជាតិ) ចេញពីកម្ពុជា ក៏ដូចជា ការបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយគណនីធនាគារ និងគណនីទូទាត់ប្រាក់ ដើម្បីផ្តាច់ឫសគល់បណ្តាញបច្ចេកវិទ្យារបស់ក្រុមឆបោក។
កន្លងមក កម្ពុជា បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា គ្មានប្រទេសណាមួយអាចធ្វើការងារនេះតែម្នាក់ឯងបានឡើយ។ ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានការសហការជិតស្និទ្ធ ការផ្លាស់ប្តូរព័ត៌មានប៊ូស៊ើបអង្កេត និងការគាំទ្រផ្នែកបច្ចេកទេសរវាងប្រទេសរងគ្រោះ ប្រទេសដើមចោទ និងស្ថាប័នអនុវត្តច្បាប់អន្តរជាតិ ដើម្បីកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មអនឡាញនេះឱ្យអស់ពីដែនដីកម្ពុជា និងសកលលោក៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network