National
• 2 hours ago• Lim_Rothanaksambath
កម្ពុជា និង ILO សាទរសមិទ្ធផលពាក់កណ្តាលអាណត្តិនៃកម្មវិធីការងារសមរម្យ ខណៈសមាជិក ប.ស.ស. កើនដល់ ៣,៨លាននាក់

ភ្នំពេញ, ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦៖ កម្ពុជាបានបង្ហាញពីមោទនភាពក្នុងនាមជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ាន ដែលបានអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេស (DWCP) បានយូរជាងគេ និងមាននិរន្តរភាពបំផុត ខណៈសមិទ្ធផលពាក់កណ្តាលអាណត្តិ (២០២៤-២០២៦) បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាំងលើការបណ្តុះបណ្តាលជំនាញ និងការពង្រីកវិសាលភាពសន្តិសុខសង្គម។
ក្នុងសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តកម្មវិធី DWCP ឆ្នាំ២០២៤-២០២៨ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នា hotel Cambodiana ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតែមួយគត់ក្នុងអាស៊ានដែលបានអនុវត្តកម្មវិធីនេះតាំងពីឆ្នាំ២០០៥ រហូតមកដល់ដំណាក់កាលទី៦ នាពេលបច្ចុប្បន្ន។
តាមរយៈរបាយការណ៍បូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីតួលេខសំខាន់ៗរួមមាន៖ ការបណ្តុះបណ្តាលជំនាញ ដោយសិស្សជាង ២៨,៤ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលក្នុងចំណោមគោលដៅយុវជន ១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។
ក្នុងនោះ សន្តិសុខសង្គមមានចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានកើនឡើងរហូតដល់ជាង ៣,៨លាននាក់ ដែលជាជំហានដ៏ធំក្នុងការធានាសុខុមាលភាពកម្មករនិយោជិត។ ការពង្រឹងកិច្ចសហការត្រីភាគី (រដ្ឋ និយោជក និងសហជីព) ដើម្បីដោះស្រាយវិវាទ និងលើកកម្ពស់លក្ខខណ្ឌការងារ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់លើអាទិភាពឆ្នាំ២០២៦ ដោយផ្តោតលើការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ក្រសួងនឹងជំរុញការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីទទួលបានការការពារតាមផ្លូវច្បាប់ និងអត្ថប្រយោជន៍ផ្សេងៗ។
បន្ថែមពីនេះ ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យពង្រឹងសមត្ថភាពអ្នកគ្រប់គ្រងធនធានមនុស្សនៅតាមរោងចក្រ សហគ្រាស ឱ្យយល់ដឹងកាន់តែច្បាស់ពីច្បាប់ស្តីពីការងារ និងការប្រើប្រាស់សីលធម៌ក្នុងការទាក់ទងជាមួយកម្មករ ដើម្បីកាត់បន្ថយវិវាទការងារនៅមូលដ្ឋាន។
លោកស្រី ស៊ាវយៀន ឈាន នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាសង្គមនៅកម្ពុជា ដែលស្របតាមស្តង់ដាការងារអន្តរជាតិ។ លោកស្រីជឿជាក់ថា ការពង្រឹងភាពធន់នៃសហគ្រាស និងការមិនទុកនរណាម្នាក់ចោល គឺជាសោរគន្លឹះនៃភាពជោគជ័យ។
ចំណែកតំណាងភាគីនិយោជក (CAMFEBA) និងតំណាងសហជីព ក៏បានសម្តែងនូវការគាំទ្រពេញទំហឹង និងប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាថា "ការងារសមរម្យ" នឹងក្លាយជាការពិតសម្រាប់កម្មករគ្រប់រូប និងផ្តល់ភាពយុត្តិធម៌ដល់សង្គមជាតិ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ក្នុងសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តកម្មវិធី DWCP ឆ្នាំ២០២៤-២០២៨ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នា hotel Cambodiana ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតែមួយគត់ក្នុងអាស៊ានដែលបានអនុវត្តកម្មវិធីនេះតាំងពីឆ្នាំ២០០៥ រហូតមកដល់ដំណាក់កាលទី៦ នាពេលបច្ចុប្បន្ន។
តាមរយៈរបាយការណ៍បូកសរុបលទ្ធផលពាក់កណ្តាលអាណត្តិ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីតួលេខសំខាន់ៗរួមមាន៖ ការបណ្តុះបណ្តាលជំនាញ ដោយសិស្សជាង ២៨,៤ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលក្នុងចំណោមគោលដៅយុវជន ១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។
ក្នុងនោះ សន្តិសុខសង្គមមានចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានកើនឡើងរហូតដល់ជាង ៣,៨លាននាក់ ដែលជាជំហានដ៏ធំក្នុងការធានាសុខុមាលភាពកម្មករនិយោជិត។ ការពង្រឹងកិច្ចសហការត្រីភាគី (រដ្ឋ និយោជក និងសហជីព) ដើម្បីដោះស្រាយវិវាទ និងលើកកម្ពស់លក្ខខណ្ឌការងារ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់លើអាទិភាពឆ្នាំ២០២៦ ដោយផ្តោតលើការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ក្រសួងនឹងជំរុញការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីទទួលបានការការពារតាមផ្លូវច្បាប់ និងអត្ថប្រយោជន៍ផ្សេងៗ។