Entertainment
15 June 2026 10:14 AM• 4 hours ago• Lim_Rothanaksambath
សមិទ្ធផលប្រឹងផ្សព្វផ្សាយកម្ពុជាទៅអន្តរជាតិ! ប្តីប្រពន្ធ Influencer ល្បីឈ្មោះ ស្រីនា និង វិសាល ដឹកដៃគ្នាទទួលពាននៅចិន

ប្តីប្រពន្ធ Influencer ល្បីឈ្មោះ ជា ស្រីនា និង ហេង វិសាល ដែលយុវវ័យភាគច្រើនចាត់ទុកជានិមិត្តរូបក្នុងដួងចិត្តរបស់ពួកគេ តាមរយៈការចែករំលែក ចំណេះដឹង បទពិសោធន៍ កិច្ចការងារសង្គម និងគន្លឹះសំខាន់ៗក្នុងការអភិវឌ្ឍជីវិតប្រចាំថ្ងៃ រួមទាំងការលើកទឹកចិត្តផ្សេងៗផងនោះ ថ្មីៗនេះបានបង្ហាញខ្លួនក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី១០ និង The 1st South Asia & Southeast Asia Online Content Creators Conference នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។
ការបង្ហាញខ្លួនក្នុងកម្មវិធីធំលំដាប់អន្តរជាតិនេះ ថៅកែប្រុសស្រីរបស់ We Young មិនត្រឹមតែជាភ្ញៀវកិត្តិយសប៉ុណ្ណោះទេ តែប្តីប្រពន្ធ Influencer ល្បីឈ្មោះ ស្រីនា និង វិសាល ក៏បានពានរង្វាន់ Stellar Creator Award នៅ Yunnan ប្រទេសចិនពីកម្មវិធី The 1st South Asia & Southeast Asia Online Content Creators Conference ផងដែរ។
The 1st South Asia & Southeast Asia Online Content Creators Conference ជាព្រឹត្តិការណ៍នេះបម្រើជាវេទិកាមួយដើម្បីប្រមូលផ្តុំអ្នកបង្កើតខ្លឹមសារឌីជីថលអន្តរជាតិល្បីៗ, អ្នកបង្កើតវីដេអូប្លុក និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីភ្ជាប់បណ្តាញ ផ្លាស់ប្តូរយុទ្ធសាស្ត្រឌីជីថល និងពង្រឹងចំណងវប្បធម៌ និងសេដ្ឋកិច្ចឆ្លងដែន។
ក្រោយទទួលបានពានរង្វាន់ពីវេទិកាអន្តរជាតិ ស្រីនា បានរៀបរាប់ថា “យើងកាន់ដៃគ្នាដើរតាមក្ដីស្រមៃ ហើយតែងតែនាំយកឈ្មោះកម្ពុជាទៅជាមួយយើងគ្រប់ជំហាន” បង្ហាញមោទនភាពក្នុងនាម Influencer ពីកម្ពុជា ដែលទទួលបានរង្វាន់ពីឆាកអន្តរជាតិប្រមូលផ្តុំអ្នកបង្កើតខ្លឹមសារឌីជីថលអន្តរជាតិ។
ក្រៅពីការចូលរួមកម្មវិធីផ្សេងៗ អ្នកបង្កើតមាតិកាលើកទឹកចិត្ត និងការអប់រំល្អៗរបស់កម្ពុជា ក៏បានដើរទស្សនកិច្ចនៅតាមកន្លែងកម្សាន្តផ្សេងៗនៅយូណាន ប្រទេសចិន ផងដែរ៕