National
• 2 hours ago• Lim_Rothanaksambath
ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ អញ្ជើញសម្ដេចតេជោទៅទស្សនកិច្ចអាស៊ែបៃហ្សង់ជាថ្មី និងស្នើសុំការគាំទ្រជាប្រធាន IPU សហភាពអន្តរសភា

ភ្នំពេញ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោកស្រី លោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពិភាក្សាលើការគាំទ្របេក្ខភាពសំខាន់ៗក្នុងក្របខណ្ឌអន្តរសភា។
នៅក្នុងជំនួបដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ពីភូមិគ្រឹះតាខ្មៅ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងអាស៊ែបៃហ្សង់។ សម្តេចតេជោ បានថ្លែងអំណរគុណដល់លោកស្រីប្រធានរដ្ឋសភា ដែលបានបញ្ជូនសមាជិកសភាអាស៊ែបៃហ្សង់មកចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភា ដែលកម្ពុជាទើបតែធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យកាលពីពេលថ្មីៗនេះ។
យោងតាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដែលកំពុងមានស្រាប់ និងរំលឹកអំពីប្រវត្តិរវាងប្រទេសទាំងពីរ ខណៈដែលសម្តេចតេជោធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅអាស៊ែបៃហ្សង់ជាបន្តបន្ទាប់នាពេលកន្លងមក។
ក្នុងឱកាសដ៏ឰវិសេសវិសាលនេះ លោកស្រី Sahiba Gafarova បានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចជាថ្មីនៅប្រទេសអាស៊ែបៃហ្សង់នាពេលខាងមុខ។ ជាការឆ្លើយតប សម្តេចតេជោបានទទួលយកការអញ្ជើញនេះ និងបញ្ជាក់ថានឹងពិនិត្យមើលពេលវេលាសមស្របណាមួយដើម្បីទៅទស្សនកិច្ចសាជាថ្មី។
លោកស្រីប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានស្នើសុំការគាំទ្រពីកម្ពុជា សម្រាប់បេក្ខភាពរបស់លោកស្រីក្នុងការឈរឈ្មោះជាប្រធានសហភាពអន្តរសភា (IPU) ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ ពាក់ព័ន្ធនឹងសំណើគាំទ្របេក្ខភាពប្រធាន IPU នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងពិចារណាដោយយកចិត្តទុកដាក់ខ្ពស់ និងមានការអនុគ្រោះចំពោះការស្នើសុំរបស់ភាគីអាស៊ែបៃហ្សង់។
ជាទីបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរលោកស្រី Sahiba Gafarova ឱ្យទទួលបានជោគជ័យក្នុងបេសកកម្ម និងភារកិច្ចសំខាន់ៗនៅពេលខាងមុខ ដើម្បីជាប្រយោជន៍ដល់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network