The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ISC-2 ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»

កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ISC-2 ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»
ភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ តាមរយៈការទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះរៀបចំ ''សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២'' (The 2nd International Summit Council for Peace - ISC-2) ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទ ISC-2 និងមានការអញ្ជើញចូលរួមពីប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីប្រទេសនៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន។


ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia
សន្និសីទប្រធានសភានៃអន្តរសភា (ISC) គឺជាវេទិកាការទូតសភាកម្រិត ខ្ពស់លក្ខណៈអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមក ពីបណ្តាប្រទេសនានា ដើម្បីជែកពិភាក្សានិងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល។

ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ISC លើកទី២ របស់កម្ពុជា នេះ គឺជាការបន្តពង្រឹងតួនាទី និងឥទ្ធិពលការទូតសភារបស់កម្ពុជលើឆាកអន្តរ ជាតិឱ្យកាន់តែលេចធ្លោថែមមួយកម្រិតទៀតដើម្បីរួមចំណែកដល់តំបន់និងពិភពលោក ក្នុងការពង្រឹងពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការសភា ដើម្បីពង្រីកទំនាក់ទំនងរវាងសភានៃបណ្តាប្រទេសជាសមាជិកក្នុងការថែរក្សាសន្តិភាព សណ្តាប់ធ្នាប់អន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព,ការផ្លាស់ប្តូរទស្សនទាន និងឧត្តមានុវត្តន៍លើការអនុវត្តច្បាប់ និងការដោះស្រាយបញ្ហាប្រឈមសកល ដូចជាសន្តិសុខបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម និងការលើកកម្ពស់មុខមាត់ជាតិ តាមរយៈការបង្ហាញទៅកាន់ពិភពលោកពីស្ថិរភាពនយោបាយ វប្បធម៌ដ៏សម្បូរបែប និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3