National
• 1 hour ago• Lim_Rothanaksambath
ឯកឧត្តម ទេព អស្នារិទ្ធ៖ អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង២០០នាក់ ក្នុងសន្និសីទ ISC-2 ជាកាតាលីករបំប្លែងព្រឹត្តិការណ៍ការទូតសភានៅកម្ពុជាទៅកាន់ពិភពលោក

ភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលបន្ទុកធ្វើម្ចាស់ផ្ទះរៀបចំ សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (The 2nd International Summit Council for Peace - ISC-2) ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសរៀបចំសន្និសីទកម្រិតអន្តរជាតិនេះ នៅក្នុងអគារពន្ធដារថ្មី ដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗ។
ក្នុងសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នេះ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង ២០០នាក់។ ក្នុងនោះ អ្នកសារព័ត៌មានអន្តរជាតិមានជាង ១០អង្គភាព និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ ដូចជា៖ AFP, Reuters, AP, Xinhua, Kyodo News, EPA, China Media Group Asia-Pacific, VTV, VNA និងភ្នាក់ងារសារព័ត៌មានអន្តរជាតិផ្សេងទៀត សរុបប្រមាណជាង៣០រូប ហើយក្រៅពីនោះ គឺអ្នកសារព័ត៌មាននៃអង្គភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, សមាជិកអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា នៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែសីហានេះ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុកវត្តមានអ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួនជាង ២០០រូប នៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) គឺជាកាតាលីករដ៏សំខាន់ក្នុងការបំប្លែងព្រឹត្តិការណ៍ការទូតសភានៅកម្ពុជា ឱ្យទៅជាសារនយោបាយ និងសេដ្ឋកិច្ចឆ្លុះបញ្ចាំងទៅកាន់ពិភពលោក ព្រមទាំងផ្សព្វផ្សាយស្តីពីកិច្ចប្រជុំ ISC-2 ឱ្យលេចធ្លោលើឆាកអន្តរជាតិ។
ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា «យើងបានបែងចែកប្រតិបត្តិការសារព័ត៌មានទៅតាមកម្រិតមុខងារ និងលក្ខណៈបច្ចេកទេស ដោយមានរចនាសម្ព័ន្ធច្បាស់លាស់ ជាមួយក្រុមការងារដែលត្រូវបានកំណត់មុខព្រួញអនុញ្ញាតចូលយកព័ត៌មានផ្ទាល់ពី កិច្ចប្រជុំកម្រិតឧត្តម (High-level) និងជំនួបពិភាក្សាសំខាន់ៗ ដើម្បីបញ្ជូនទិន្នន័យ ខ្លឹមសារ និងរូបភាពមកកាន់ Media Center ។ ទន្ទឹមនេះ ការរៀបចំរបៀបរបប និងរចនាសម្ព័ន្ធនៃ Media Center នៅជាន់ផ្ទាល់ដី ជាន់ទី២ និងជាន់ទី៣ ត្រូវបានបែងចែកមុខងារតាមកម្រិតបច្ចេកទេស ក្រោមការគ្រប់គ្រង និងសម្របសម្រួលផ្ទាល់ដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន»។
ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវស្តង់ដារពិធីការការទូត ស្របតាមបទដ្ឋានសន្តិសុខ និងពិធីការការទូតកម្រិតអន្តរជាតិ គណៈកម្មការរៀបចំសន្និសីទបានបង្កើត មជ្ឈមណ្ឌលព័ត៌មាន (Media Center) ប្រកបដោយបច្ចេកវិទ្យាទំនើប សម្រាប់គាំទ្រដល់ដំណើរការ និងតម្រូវការនៃប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួម។
មជ្ឈមណ្ឌលនេះ នឹងដើរតួជាពហុបច្ចេកវិទ្យាបញ្ជូនព័ត៌មាន ខ្លឹមសារ រូបភាព និងវីដេអូផ្លូវការ សម្រាប់បម្រើដល់ការផលិត និងផ្សាយព័ត៌មានស្តីពីព្រឹត្តិការណ៍ដ៏សំខាន់នេះ ឱ្យទាន់ពេលវេលា និងតាមតម្រូវការជូនភ្នាក់ងារសារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីចែកចាយឱ្យទូលំទូលាយទៅកាន់សាធារណជនក្នុងស្រុក និងសកលលោក។
អ្នកសារព័ត៌មានដែលធ្វើការនៅក្នុងមណ្ឌលព័ត៌មាននេះ គឺទទួលបានការសម្របសម្រួល ផ្តល់ជូននូវគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ និងសកម្មភាពនៃការយកព័ត៌មាន ទទួលបានទាំងខ្លឹមសារ សំឡេង រូបភាព និងវីដេអូ ដែលមានគុណភាពខ្ពស់ សម្រាប់ផ្សព្វផ្សាយ។
សម្រាប់ការគ្រប់គ្រងសកម្មភាពអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ គឺក្រុមការងារអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា មានបែងចែកជាក្រុមទៅតាមផ្នែកនីមួយៗ ដោយក្រុមខ្លះអាចចូលយកព័ត៌មានដោយផ្ទាល់ក្នុងកម្មវិធីកម្រិតខ្ពស់ ឬកម្មវិធីរបស់ថ្នាក់ដឹកនាំកំពូល ហើយក្រុមខ្លះទៀត គឺនៅរង់ចាំក្នុងមណ្ឌលព័ត៌មាន (Media Center) ដើម្បីទទួលរូបភាព និងខ្លឹមសារនៃកម្មវិធី៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network