National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា និង សាធារណរដ្ឋកាមេរូន បង្កើតទំនាក់ទំនងការទូតផ្លូវការ និងពង្រឹងកិច្ចសហប្រតិបត្តិការសភា តាមរយៈសន្និសីទ ISC-2

ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៖ កម្ពុជា និងសាធារណរដ្ឋកាមេរូន បានបង្ហាញឆន្ទៈក្នុងការចាប់ផ្តើមទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ ទាំងក្នុងក្របខណ្ឌស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ខណៈដែលប្រទេសទាំងពីរនៅមិនទាន់មានទំនាក់ទំនងការទូតផ្លូវការនៅឡើយ។
ការបង្ហាញឆន្ទៈនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ជាមួយ លោកជំទាវ DIN BELL ARMANDE អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្រោយបញ្ចប់ជំនួប បានឱ្យដឹងថា កិច្ចពិភាក្សានេះគឺជាសញ្ញាណវិជ្ជមានថ្មីមួយសម្រាប់ប្រទេសទាំងពីរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia
ទោះបីជាបច្ចុប្បន្ន ទំនាក់ទំនងរវាងកម្ពុជា និងកាមេរូន នៅមានកម្រិត ប៉ុន្តែតាមរយៈវត្តមានរបស់លោកជំទាវអនុប្រធានព្រឹទ្ធសភាកាមេរូន ក្នុងសន្និសីទ ISC-2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាឱកាសមាសក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងទ្វេភាគី។
ចំណុចសំខាន់ៗដែលថ្នាក់ដឹកនាំទាំងពីរបានលើកឡើងគឺ ការផ្សារភ្ជាប់ទំនាក់ទំនងស្ថាប័ននីតិបញ្ញត្តិ ដោយភាគីទាំងពីរបានពិភាក្សាលើការបង្កើត «ក្រុមមិត្តភាពសភា» រវាងប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសម្លេងសភានៅលើឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ DIN BELL ARMANDE បានឯកភាពគ្នាជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការតភ្ជាប់វិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលផ្សេងៗទៀត។ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញបំណងក្នុងការស្វែងរកឱកាសសហការលើវិស័យដែលបំពេញឱ្យគ្នាទៅវិញទៅមក ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា លោកជំទាវ DIN BELL ARMANDE គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងចំណោមប្រធាន និងអនុប្រធានសភាជាច្រើនរូបទៀត ដែលបានអញ្ជើញមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលជាវេទិកាដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ការបង្ហាញឆន្ទៈនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ជាមួយ លោកជំទាវ DIN BELL ARMANDE អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្រោយបញ្ចប់ជំនួប បានឱ្យដឹងថា កិច្ចពិភាក្សានេះគឺជាសញ្ញាណវិជ្ជមានថ្មីមួយសម្រាប់ប្រទេសទាំងពីរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodiaទោះបីជាបច្ចុប្បន្ន ទំនាក់ទំនងរវាងកម្ពុជា និងកាមេរូន នៅមានកម្រិត ប៉ុន្តែតាមរយៈវត្តមានរបស់លោកជំទាវអនុប្រធានព្រឹទ្ធសភាកាមេរូន ក្នុងសន្និសីទ ISC-2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាឱកាសមាសក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងទ្វេភាគី។