National
• 1 hour ago• Lim_Rothanaksambath
ក្រសួងអប់រំ និង IT Academy STEP បង្កើនកិច្ចសហប្រតិបត្តិការការអប់រំឌីជីថល និងជំរុញការបណ្ដុះបណ្ដាលសិស្សស្រីផ្នែកបច្ចេកវិទ្យានៅកម្ពុជា

ភ្នំពេញ, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថាន IT Academy STEP តាមរយៈគម្រោង «Sisters of Code» បានប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំឌីជីថល និងការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការសេដ្ឋកិច្ចឌីជីថល។
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអប់រំ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយប្រតិភូវិទ្យាស្ថាន IT Academy STEP និង Sisters of Code ដែលដឹកនាំដោយ លោកស្រី Rodionova Natalja នាយិកាប្រតិបត្តិ (Managing Partner) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងឱកាសនោះ លោកស្រី Rodionova Natalja បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងអប់រំ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យានាពេលកន្លងមក។ លោកស្រីបានរាយការណ៍អំពីវឌ្ឍនភាពនៃគម្រោង «Sisters of Code» ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៩ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងសាលារៀនជំនាន់ថ្មី ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ១៩។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
សមិទ្ធផលសំខាន់ៗដែលសម្រេចបានរួមមាន៖
• ការបណ្តុះបណ្តាលសិស្សស្រី៖ ការបង្កើតក្លឹបសរសេរកូដ (Coding Clubs) ផ្តល់វគ្គសិក្សាឥតគិតថ្លៃលើជំនាញ Visual Programming (Scratch), HTML/CSS, UX/UI Design និង Game Development ដល់សិស្សស្រីអាយុពី ១០ ដល់ ១៨ ឆ្នាំ។
• ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន៖ ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូអប់រំមុខវិជ្ជាព័ត៌មានវិទ្យា អំពីវិធីសាស្ត្របង្រៀន STEM/Coding និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយដល់ការរៀន និងបង្រៀន។
• ការតភ្ជាប់ប្រព័ន្ធអប់រំឌីជីថល៖ ការញ្ជ្រាបមាតិការបស់ Sisters of Code ទៅក្នុងបណ្តាញ «សាលាឌីជីថល» (Digital School Platform) របស់ក្រសួងអប់រំ។
• ការកែសម្រួលកម្មវិធីសិក្សាឧត្តមសិក្សា៖ ការពង្រីកកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង និងការរៀបចំដំឡើងកម្រិតស្ថាប័នដើម្បីឈានទៅផ្តល់សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ (Bachelor of Science in Computer Science)។
ក្នុងនោះផងដែរ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថាន IT Academy STEP និងគម្រោង Sisters of Code ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះគឺស្របគ្នាទាំងស្រុងទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការបំពាក់បំប៉នជំនាញសតវត្សទី២១ ជូនដល់សិស្សានុសិស្ស តាមរយៈការពង្រឹងការអប់រំ STEM និងការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ក្នុងប្រព័ន្ធអប់រំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការអប់រំឌីជីថលនៅតាមសាលារៀនសាធារណៈកម្ពុជា បច្ចុប្បន្នបានឈានចូលដល់ដំណាក់កាលអនុវត្តជាក់ស្តែង ការបង្កើតថ្មី និងការគិតបែបស៊ីជម្រៅ (Critical Thinking & Innovation) ដោយផ្តោតលើការបញ្ជ្រាបបច្ចេកវិទ្យាក្នុងកម្មវិធីសិក្សា ការបំពាក់ឧបករណ៍បច្ចេកវិទ្យា និងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនជាប្រចាំ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអប់រំ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយប្រតិភូវិទ្យាស្ថាន IT Academy STEP និង Sisters of Code ដែលដឹកនាំដោយ លោកស្រី Rodionova Natalja នាយិកាប្រតិបត្តិ (Managing Partner) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងឱកាសនោះ លោកស្រី Rodionova Natalja បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងអប់រំ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យានាពេលកន្លងមក។ លោកស្រីបានរាយការណ៍អំពីវឌ្ឍនភាពនៃគម្រោង «Sisters of Code» ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៩ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងសាលារៀនជំនាន់ថ្មី ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ១៩។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaសមិទ្ធផលសំខាន់ៗដែលសម្រេចបានរួមមាន៖