National
• 2 hours ago• Lim_Rothanaksambath
ឯកឧត្តម កែវ រ៉េមី ដឹកនាំប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី

ភ្នំពេញ, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦៖ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូ និងក្រុមកីឡាករ-កីឡាការិនី ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទៅចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ (11th ITF Asian Taekwon-Do Championships) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។
សម្រាប់បេសកកម្មកម្រិតទ្វីបមួយនេះ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជូនសមាជិកសរុបចំនួន ៤៧ នាក់ រួមមាន ប្រតិភូដឹកនាំ គ្រូបង្វឹក និងគ្រូជំនួយ និង កីឡាករ-កីឡាការិនី សរុបចំនួន ៣២ នាក់។
ការប្រកួតដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី។
ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា ការបញ្ជូនអត្តពលិកទៅប្រកួតនៅក្រៅប្រទេស មិនត្រឹមតែជាការស្វែងរកមេដាយជូនជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់ទង់ជាតិខ្មែរលើឆាកអន្តរជាតិ និងការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រទេសផងដែរ។ ក្រុមកីឡាករកម្ពុជាត្រូវបានគេរំពឹងថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំយកនូវលទ្ធផលល្អប្រសើរ និងមេដាយត្រឡប់មកមាតុភូមិវិញ។
សូមជម្រាបថា ការចំណាយលើថ្លៃសំបុត្រយន្តហោះ និងការស្នាក់នៅ ត្រូវបានទទួលការឧបត្ថម្ភ និងរ៉ាប់រងដោយ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា អាណាព្យាបាល របស់អត្តពលិក និងការឧបត្ថម្ភគាំទ្រពីដៃគូឯកជន គឺ ធនាគារ វឌ្ឍនៈ ដែលបានបង្ហាញពីការយកចិត្តទុកដាក់លើវិស័យកីឡាជាតិ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network