National
• 1 hour ago• Lim_Rothanaksambath
កម្ពុជាឈ្នះសិទ្ធិជាឯកច្ឆន្ទ ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាតែក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨

ភ្នំពេញ, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតនៅលើឆាកអន្តរជាតិ ដោយទទួលបានការគាំទ្រជាឯកច្ឆន្ទឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតែក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១២ (12th Asian Taekwon-Do Championship) នាឆ្នាំ២០២៨ ខាងមុខ។
ការសម្រេចដ៏សំខាន់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមហាសន្និបាតសហព័ន្ធតែក្វាន់ដូអាស៊ី (Asian TKD Federation 11th Congress / ATF EB Meeting) កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។ នៅក្នុងដំណើរការដណ្ដើមសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានប្រកួតប្រជែងជាមួយប្រទេសបេក្ខភាពចំនួន ២ ផ្សេងទៀតគឺ ប្រទេសអ៊ុយស្បេគីស្ថាន (Uzbekistan) និងប្រទេសកៀគីស្ថាន (Kyrgyzstan)។
យោងតាមប្រភពពីកិច្ចប្រជុំ សមាជិកនៃសហព័ន្ធតែក្វាន់ដូអាស៊ីទាំងអស់ បានបង្ហាញនូវសេចក្ដីទុកចិត្តយ៉ាងពេញទំហឹងមកលើកម្ពុជា។ ការផ្ដល់សេចក្ដីទុកចិត្តនេះ គឺផ្អែកលើទស្សនៈវិស័យ និងបទពិសោធន៍ដ៏ជោគជ័យរបស់កម្ពុជានាពេលកន្លងមក ជាពិសេសក្នុងការរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលបានបង្ហាញពីសមត្ថភាពរៀបចំកម្រិតខ្ពស់ មានសណ្ដាប់ធ្នាប់ និងភាពរៀបរយឥតខ្ចោះ។ កត្តាទាំងនេះបានធ្វើឱ្យបណ្ដាប្រទេសសមាជិកបោះឆ្នោតគាំទ្រកម្ពុជាជាឯកច្ឆន្ទតែម្ដង។
ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាកម្រិតទ្វីបនាឆ្នាំ២០២៨ ត្រូវបានគេរំពឹងថានឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់កម្ពុជា រួមមាន៖ វិស័យកីឡា ជាឱកាសមាសសម្រាប់កីឡាករ-កីឡាការិនីកម្ពុជា បង្ហាញសមត្ថភាពលើទឹកដីខ្លួនឯង និងលើកកម្ពស់ស្ដង់ដារកីឡាតែក្វាន់ដូ ITF ជាតិ, វិស័យទេសចរណ៍ និងសេដ្ឋកិច្ច គឺជាទាក់ទាញប្រតិភូកីឡា អ្នកគាំទ្រ និងភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់ ដែលជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់សេវាកម្មស្នាក់នៅ (សណ្ឋាគារ) អាហារដ្ឋាន និងវិស័យដឹកជញ្ជូន និងការបន្តពង្រឹងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពពេញលេញក្នុងការរៀបចំព្រឹត្តិការណ៍ធំៗផងដែរ។
ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្ដល់អាទិភាព និងការគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍវិស័យកីឡាជាតិឱ្យមានភាពលេចធ្លោ។
គួរបញ្ជាក់ថា នេះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាតែក្វាន់ដូ ITF កម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលនឹងត្រៀមខ្លួនទទួលស្វាគមន៍គ្រួសារតែក្វាន់ដូអាស៊ីនាឆ្នាំ២០២៨ ខាងមុខ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network