National
• 2 hours ago• Lim_Rothanaksambath
ជ័យលាភីអាហារូបករណ៍ JDS-2025 ទទួលការណែនាំ ដើម្បីក្លាយជាទូតសុច្ឆន្ទៈផ្សព្វផ្សាយភាពរីកចម្រើនរបស់កម្ពុជាទៅកាន់ពិភពលោក

ភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៖ មុនពេលចេញដំណើរទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត នៅប្រទេសជប៉ុន លើមុខជំនាញចំនួន ៩ រួមមាន៖ ១.ទំនាក់ទំនងអន្តរជាតិ, ២. អភិវឌ្ឍន៍ធនធានមនុស្ស, ៣. អប់រំ, ៤. បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងអភិវឌ្ឍន៍កសិកម្ម, ៥. សេដ្ឋកិច្ចឌីជីថល និងសង្គម, ៦.ការពង្រឹងទំនាក់ទំនង, ៧.ការកែលម្អមុខងាររដ្ឋបាល, ៨. កសិកម្ម និងអភិវឌ្ឍន៍ជនបទ និង ៩. អភិវឌ្ឍន៍វិស័យឯកជន បេក្ខជនជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS-2025) ចំនួន ២៤រូប (ស្រី ១៤នាក់) បានទទួលអនុសាសន៍ណែនាំល្អៗពី ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន
តួយ៉ាង នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាល ដើម្បីផ្តល់អនុសាសន៍ល្អៗជូននិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS-2025) (Japanese Grant Aid for Human Resource Development Scholarship- JDS) ចំនួន ២៤រូប ដែលជាមន្ត្រីរាជការមកពី ១៦ក្រសួង-ស្ថាប័ន មុនចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងការអបអរសាទរ កោតសរសើរចំពោះនិស្សិតជ័យលាភី ព្រមទាំងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជំរុញលើកទឹកចិត្តឱ្យនិស្សិតយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងស្វែងយល់ពីចំណេះដឹងសំដៅពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីទទួលបាននូវលទ្ធផលដ៏ល្អប្រសើរក្នុងការអភិវឌ្ឍកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងបង្កើនសក្ដានុពលជំនាញជាមួយរាជរដ្ឋាភិបាល នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើផងដែរសុំឱ្យបេក្ខជនជ័យលាភីទាំងអស់ត្រូវរក្សាអរិយធម៌ ប្រពៃណីជាតិ អាកប្បកិរិយាល្អ មានសាមគ្គីភាពរវាងនិស្សិតដែលទៅសិក្សារួមគ្នា និងគោរពវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសធ្វើខ្លួនជាទូតសុច្ឆន្ទៈសម្រាប់ប្រទេសកម្ពុជា ដើម្បីជួយផ្សព្វផ្សាយអំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាព័ត៌មានពិតអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាឱ្យពិភពលោកបានដឹងផងដែរ៕
ពីសារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូនតួយ៉ាង នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាល ដើម្បីផ្តល់អនុសាសន៍ល្អៗជូននិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS-2025) (Japanese Grant Aid for Human Resource Development Scholarship- JDS) ចំនួន ២៤រូប ដែលជាមន្ត្រីរាជការមកពី ១៦ក្រសួង-ស្ថាប័ន មុនចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។