National
• 1 hour ago• Lim_Rothanaksambath
ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា បង្កើតសមិទ្ធផលថ្មីជូនជាតិ ឈ្នះមេដាយពិភពលោក ៩គ្រឿង ពី Jet Ski World Series នៅសហរដ្ឋអាមេរិក

ភ្នំពេញ, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៖ ប្រតិភូ និងក្រុមកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា បានធ្វើដំណើរមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ ដោយជោគជ័យតាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានបញ្ចប់បេសកកម្មប្រកួតដណ្ដើមជើងឯកពិភពលោក WGP#1 Waterjet World Series 2026 (ជុំទី២) នៅទីក្រុង Lake Havasu City រដ្ឋ Arizona សហរដ្ឋអាមេរិក ដោយនាំយកមេដាយជូនជាតិសរុបរហូតដល់ ៩គ្រឿង រួមមាន៖ មាស៤, ប្រាក់៣, និងសំរឹទ្ធ២។
ក្នុងនោះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងជាអនុប្រធានសហព័ន្ធ, ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ, តំណាងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងសមាជិកប្រតិបត្តិសហព័ន្ធជាច្រើនរូបទៀត បានទទួលស្វាគមន៍ចំពោះការនាំយកភាពជោគជ័យរបស់ប្រតិភូ និងក្រុមកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជាយ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការប្រកួតពានរង្វាន់ពិភពលោក (Jet Ski World Series 2026 ជុំទី២) នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ ជាលទ្ធផល ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយលើវិញ្ញាសានានា ដូចខាងក្រោម៖
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា - DOESS និង Samdech Thipadei Hun Manet, Prime Minister of Cambodia
មេដាយមាស ៤ គ្រឿង៖
1. វីរៈកីឡាករ សាលី អ៊ូមើត៖ មេដាយមាស ១គ្រឿង លើវិញ្ញាសា Pro Am Runabout Endurance
2. កីឡាករ សាលី ហ្វីលីន៖ មេដាយមាស ១គ្រឿង លើវិញ្ញាសា Amateur Runabout 1100 Limited
3. កីឡាករ សាលី ហ្វីលីន៖ មេដាយមាស ១គ្រឿង លើវិញ្ញាសា Pro AM Runabout 1100 Stock
4. កីឡាករ កៃ វ៉ាន់ស៊ីដែន៖ មេដាយមាស ១គ្រឿង លើវិញ្ញាសា Amateur Ski 4 Stroke Lites
មេដាយប្រាក់ ៣ គ្រឿង៖
1. វីរៈកីឡាករ សាលី អ៊ូមើត៖ មេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា Pro Sport GP
2. កីឡាករ សាលី ហ្វីលីន៖ មេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា Amateur Runabout 1100 Stock
3. កីឡាករ ម៉ីន មូសស្តាន់៖ មេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា Pro AM Ski 4 Stroke Lites
មេដាយសំរឹទ្ធ ២ គ្រឿង៖
1. កីឡាករ ម៉ីន អូស្មាន់៖ មេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Novice Ski Stock
2. កីឡាករ កៃ វ៉ាន់ស៊ីដែន៖ មេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Pro AM Ski 4 Stroke Lites
ក្រុមកីឡាម៉ូតូទឹកកម្ពុជា ក្រោមការដឹកនាំ និងបណ្ដុះបណ្ដាលយ៉ាងសស្រាក់សស្រាំតែងតែដណ្ដើមបានមេដាយធំៗជូនជាតិទាំងក្នុងកម្រិតតំបន់អាស៊ី ដូចជា ស៊ីហ្គេម និងអាស៊ីអ៊ែនហ្គេម និងកម្រិតពិភពលោក ដោយបានប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានកីឡាករខ្លាំង និងមានប្រៀបលើវិញ្ញាសាម៉ូតូទឹកនៅលើឆាកអន្តរជាតិ។
គួរឱ្យដឹងផងដែរថា ក្របខណ្ឌប្រកួត WGP#1 World Series 2026 គឺជាព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកផ្លូវការកម្រិតពិភពលោក ដែលមាន ៣ជុំ ដោយជុំទី១ ត្រូវបានរៀបចំឡើងនៅប្រទេសប៊ុលហ្គារី កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦, ជុំទី២ ត្រូវបានរៀបចំឡើងនៅសហរដ្ឋអាមេរិក នាអំឡុងខែតុលា ឆ្នាំ២០២៦ និងជុំទី៣ (ជាជុំផ្ដាច់ព្រ័ត្រ) គ្រោងនឹងរៀបចំឡើងប៉ាតាយ៉ា ប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ក្នុងនោះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងជាអនុប្រធានសហព័ន្ធ, ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ, តំណាងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងសមាជិកប្រតិបត្តិសហព័ន្ធជាច្រើនរូបទៀត បានទទួលស្វាគមន៍ចំពោះការនាំយកភាពជោគជ័យរបស់ប្រតិភូ និងក្រុមកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជាយ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការប្រកួតពានរង្វាន់ពិភពលោក (Jet Ski World Series 2026 ជុំទី២) នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ ជាលទ្ធផល ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយលើវិញ្ញាសានានា ដូចខាងក្រោម៖
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា - DOESS និង Samdech Thipadei Hun Manet, Prime Minister of Cambodiaមេដាយមាស ៤ គ្រឿង៖